ជជែកជាមួយយើងខ្ញុំ
ជជែកជាមួយអ្នកអ្នកជំនាញផ្នែកបម្រើសេវាអតិថិជនរបស់យើងណាម្នាក់ឥឡូវនេះ។
ជជែកជាមួយអ្នកអ្នកជំនាញផ្នែកបម្រើសេវាអតិថិជនរបស់យើងណាម្នាក់ឥឡូវនេះ។
ការបដិសេធមិនទទួលខុសត្រូវ៖ ឧបករណ៍ចល័តមួយចំនួនអាចនឹងមិនគាំទ្រការជជែកផ្ទាល់ឡើយ។
ប្រសិនបើប្រទេស/តំបន់ដែលអ្នកស្ថិតនៅមិនមានរាយឈ្មោះទេ ឬប្រសិនបើអ្នកពិបាកប្រើលេខទូរស័ព្ទដោយឥតគិតថ្លៃ សូមទូរស័ព្ទដោយឱ្យភាគីម្ខាងទៀតបង់ប្រាក់តាមលេខ +1-303-967-1096។ (ការហៅទូរស័ព្ទដោយឱ្យភាគីម្ខាងទៀតបង់ប្រាក់ គឺមាននៅនឹងកន្លែងដោយប្រើប្រតិបត្តិករក្នុងស្រុក។)
យើងអាចជួយអ្នកបានតាមរយៈការជជែក ឬការហៅទូរស័ព្ទ។ ចុចប៊ូតុងជជែក ឬស្វែងរកលេខទូរស័ព្ទ ដោយគ្រាន់តែជ្រើសរើសប្រទេសដែលអ្នកកំពុងហៅទូរស័ព្ទមកនៅក្នុងកន្លែងបំពេញខាងលើ។
អ្នកតំណាងរបស់ Visa នឹងបិទដំណើរការកាតឥណទាន ឬកាតឥណពន្ធដែលបានបាត់ ឬត្រូវបានគេលួចរបស់អ្នក ហើយបន្ទាប់មកជូនដំណឹងដល់ធនាគាររបស់អ្នកភ្លាមៗ។ ក្នុងករណីដែលកាតរបស់អ្នកត្រូវបានគេលួច វានេះអាចជួយទប់ស្កាត់ការក្លែងបន្លំបាន។
Visa នឹងធ្វើការជាមួយធនាគាររបស់អ្នកដើម្បីប្ដូរកាតឥណពន្ធ ឬឥណទានថ្មីរបស់អ្នក ហើយដឹកជញ្ជូនកាតនោះជូនអ្នកក្នុងរយៈពេល 24 ម៉ោងទៅ 72 ម៉ោង។
យើងអាចរៀបចំឱ្យអ្នកទទួលបានកាតប្ដូរថ្មី ឬសាច់ប្រាក់បន្ទាន់ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ គ្រាន់តែហៅទូរស័ព្ទមក ហើយយើងនឹងបិទកាតរបស់អ្នក (ប្រសិនបើលេខកាតត្រូវបានគេស្គាល់) ហើយភ្ជាប់អ្នកទៅស្ថាប័នហិរញ្ញវត្ថុ/ធនាគាររបស់អ្នក។ បន្ទាប់មកទៀត អ្នកក៏អាចទទួលបានការប្ដូរកាតថ្មីបន្ទាន់ក្នុងរយៈពេលមួយទៅបីថ្ងៃធ្វើការ បន្ទាប់ពីមានការអនុម័តពីធនាគារ។ * ម្យ៉ាងវិញទៀត យើងអាចរៀបចំជាសាច់ប្រាក់ជូនអ្នកនៅទីតាំងដែលជិតអ្នក ជាធម្មតាក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីមានការអនុម័តពីធនាគាររបស់អ្នក។
* ការរឹតបន្តឹង/ដែនកំណត់មួយចំនួនត្រូវអនុវត្ត
គោលការណ៍ស្ដីពីទំនួលខុសត្រូវសូន្យរបស់ Visa* គឺជាការធានារបស់យើងថា អ្នកនឹងមិនទទួលខុសត្រូវចំពោះការគិតថ្លៃដែលគ្មានការអនុញ្ញាតដែលបានធ្វើឡើងនៅលើគណនី ឬព័ត៌មានគណនីរបស់អ្នកទេ។ អ្នកត្រូវបានការពារក្នុងករណីដែលកាតឥណទាន ឬកាតឥណពន្ធ Visa របស់អ្នកបានបាត់ ត្រូវបានគេលួច ឬប្រើប្រាស់ដោយក្លែងបន្លំតាមអ៊ិនធឺណិត ឬអហ្វឡាញ។
គោលការណ៍ស្ដីពីទំនួលខុសត្រូវសូន្យរបស់ Visa* មិនអនុវត្តចំពោះកាតពាណិជ្ជកម្មមួយចំនួន និងប្រតិបត្តិការកាតបង់ប្រាក់មុនអនាមិក ឬប្រតិបត្តិការដែលមិនត្រូវបានដំណើរការដោយ Visa នោះទេ។ ម្ចាស់កាតត្រូវតែប្រើការប្រុងប្រយ័ត្នក្នុងការការពារកាតរបស់ខ្លួន និងជូនដំណឹងដល់ស្ថាប័នហិរញ្ញវត្ថុដែលចេញកាតរបស់ខ្លួនភ្លាមៗអំពីការប្រើប្រាស់ដែលមិនបានអនុញ្ញាត។ សូមទាក់ទងអ្នកចេញកាតរបស់អ្នកសម្រាប់ព័ត៌មានលម្អិតបន្ថែម។