ស្ដង់ដារ​លក្ខណៈសម្បត្តិ​អប្បបរមារបស់​អ្នក​ជំនួញ​

ស្ថានីយដែលមានលក្ខណៈគ្រប់គ្រាន់ត្រូវតែអាចទទួលយកប័ណ្ណឈីប EMV មានទំនាក់ទំនង និង​គ្មានទំនាក់ទំទង​ រួមទាំង ការទូទាត់ដែលគ្មានទំនាក់ទំនងតាមឧបករណ៍ចល័ត ដោយផ្អែកលើ​បច្ចេកវិទ្យា NFC ។​​ បន្ទះ​ឈី​បដែលមានតែទំនាក់ទំនង ឬស្ថានីយគ្មាន​ទំនាក់ទំនងតែមួយមុខ មិន​អាច​ប្រើ​ជាមួយ​កម្មវិធី​របស់​សហរដ្ឋអាមេរិក​បាន​ទេ។​

មានសុពលភាព​ចាប់​ពីថ្ងៃទី 1 ខែមេសា ឆ្នាំ 2015 អ្នកជំនួញដែលបាន​វិនិយោគលើដំណោះស្រាយបម្លែងកូដចំនុចទៅចំនុចដែលមានសុពលភាព ទើបមានលក្ខណៈគ្រប់គ្រាន់តាម TIP ។​ ដំណោះស្រាយដែលមានលក្ខណៈគ្រប់គ្រាន់គឺជាដំណោះស្រាយ ដែលរួមបញ្ចូលក្នុងបញ្ជីក្រុមប្រឹក្សាសន្តិសុខស្តង់ដារ PCI នៃដំណោះស្រាយបម្លែងកូដចំនុចទៅចំនុចដែលមានសុពលភាព ឬត្រូវបានបញ្ជាក់ដោយអ្នកវាយតម្លៃសន្ដិសុខឯករាជ្យនៃក្រុមហ៊ុនបម្លែងកូដចំនុចទៅចំនុចដែលសមស្របរបស់ក្រុមប្រឹក្សាស្ដង់ដារសន្ដិសុខ PCI ។

ស្ថានីយដែលប្រើបន្ទះឈីបត្រូវតែមានការយល់ព្រមពី  EMV បច្ចុប្បន្ន និងបានជាប់ការធ្វើតេស្ត និងឆ្លងផុតតម្រូវការ នៃឈុតឧបករណ៍បញ្ជាក់សុពលភាពធនាគារចេញម៉ាស៊ីនឆូតប័ណ្ណ (ADVT)/ ឈុតឧបករណ៍វាយតម្លៃគ្មានទំនាក់ទំនង (CDET) /ឧបករណ៍តេស្ត Visa payWave (VpTT) ដែលសមស្រប។² ដំណោះស្រាយការបម្លែងកូដចំនុចទៅ​ចំនុចត្រូវតែបានបញ្ចូលក្នុងបញ្ជីនៃដំណោះស្រាយដែលមានសុពលភាពរបស់ក្រុមប្រឹក្សាសន្តិសុខស្តង់ដារ PCI ឬត្រូវបានបញ្ជាក់ដោយអ្នកវាយតម្លៃសន្ដិសុខឯករាជ្យនៃក្រុមហ៊ុនបម្លែងកូដចំនុចទៅចំនុចដែលសមស្របរបស់ក្រុមប្រឹក្សាស្ដង់ដារសន្ដិសុខ PCI ។

ការបម្លែងកូដចំនុចទៅចំនុចជួយដល់សុវត្ថិភាពបរិយាកាសទទួលយករបស់អ្នកជំនួញ ដោយការដកយក ឬវាយតម្លៃ​ទិន្នន័យអ្នកកាន់ប័ណ្ណ។ Visa ​ស្គាល់ពីគុណ​តម្លៃ​​សន្ដិសុខដែលបច្ចេកវិទ្យា​នេះនាំ​ទៅ​កាន់បរិយាកាស​ទទួល​យកនៅម៉ាស៊ីនឆូតប័ណ្ណ (POS)។

ប្រសិន​បើ​លោក​អ្នក​យល់​ថា ​លោកអ្នក​មានលក្ខណៈគ្រប់គ្រាន់​សម្រាប់​អត្ថប្រយោជន៍ TIP សូម​ទាក់ទងធនាគារចេញម៉ាស៊ីនឆូតប័ណ្ណ​របស់​លោ​ក​អ្នក​​។ ឬ ដាក់ពាក្យ​ទៅ TIP ឥឡូវនេះ។

ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់កម្ម​វិធី និង​ទទួល​បាន​អត្ថប្រយោជន៍ អ្នកជំនួញនៅសហរដ្ឋអាមេរិកត្រូវតែបំពេញគ្រប់លក្ខណៈវិនិច្ឆ័យទាំងអស់ខាងក្រោម ៖​

  1. បញ្ជាក់ថាទិន្នន័យការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ (ឧទាហរណ៍ ខ្លឹមសារពេញលេញនៃឆ្នូតម៉ាញ៉េទិច CVV2 និងទិន្នន័យ PIN) និងមិនមានផ្ទុកជាបន្តបន្ទាប់​សម្រាប់ការអនុញ្ញាតប្រតិបត្តិការ ដូចដែលបានកំណត់នៅក្នុង CI DSS ឡើយ។
  2. ធានាថាយ៉ាងហោចណាស់ 75 ភាគរយនៃប្រតិបត្តិការទាំងអស់ ចាប់ផ្តើមតាមរយៈមធ្យោយបាយទទួលយកសុវត្ថិភាពណាមួយដូចខាងក្រោម ៖
    • ស្ថានីយអានឈីប និងដំណើរការឈីប (អ្នកជំនួញសហរដ្ឋអាមេរិកត្រូវតែបំពេញនូវគ្រប់លក្ខណៈវិនិច្ឆ័យទាំងនេះ ជាមួយស្ថានីយមានទំនាក់ទំនង/គ្មានទំនាក់ទំនងដែលមាន Dual-interface ។ 1 ស្ថានីយដែលប្រើបានតែបន្ទះឈីបត្រូវតែមាន ការយល់ព្រមពី EMV បច្ចុប្បន្ន និងមានសុពលភាព និងបានជាប់ការធ្វើតេស្ត និងឆ្លងផុតតម្រូវការ នៃឈុតឧបករណ៍បញ្ជាក់សុពលភាពធនាគារចេញម៉ាស៊ីនឆូតប័ណ្ណ (ADVT)/ ឈុតឧបករណ៍វាយតម្លៃគ្មានទំនាក់ទំនង (CDET) /ឧបករណ៍តេស្ត Visa payWave (VpTT) ដែលសមស្រប។
    • សេវាបញ្ជាក់សុពលភាពបម្លែងកូដចំនុចទៅចំនុច​2 (ថ្មី) ដំណោះស្រាយ​បម្លែងកូដចំនុចទៅចំនុចត្រូវតែបញ្ចូលក្នុងបញ្ជីនៃដំណោះស្រាយសុពលភាពរបស់ក្រុមប្រឹក្សាសន្តិសុខស្តង់ដារ PCI ឬត្រូវបានបញ្ជាក់ដោយអ្នកវាយតម្លៃសន្ដិសុខឯករាជ្យនៃក្រុមហ៊ុនបម្លែងកូដចំនុចទៅចំនុចដែលសមស្របរបស់ក្រុមប្រឹក្សាស្ដង់ដារសន្ដិសុខ PCI ។
  3. មិន​ពាក់ព័ន្ធនឹង​ការ​បំពានលើទិន្នន័យអ្នកកាន់ប័ណ្ណ។​ អ្នកជំនួញ​ដែល​ធ្លាប់ពាក់ព័ន្ធនឹងការ​បំពាន​អាចមានសិទ្ធិសម្រាប់​ TIP បាន ប្រសិនបើគេ​មាន​អនុលោម​ភាព​ PCI DSS ដែល​បានធ្វើ​សុពលភាព​​ជាបន្ដបន្ទាប់។​​

អ្នកជំនួញដែលមិនបំពេញតាមតម្រូវការស្ថានីយរបស់កម្មវិធី រួមទាំងអ្នកជំនួញដែលមានបរិមាណប្រតិបត្តិការជាចម្បងពីពាណិជ្ជកម្មអេឡិចត្រូនិច និងមធ្យោបាយទទួលយកការបញ្ជាទិញតាមសំបុត្រ/ការបញ្ជាទិញតាមទូរស័ព្ទ (MO/TO) នៅតែតម្រូវឲ្យអនុលោមតាម PCI DSS ដែលមានសុពលភាពប្រចាំឆ្នាំ យោងតាមកម្មវិធីអនុលោមតាមច្បាប់របស់ Visa ។

1ស្ថានីយដែលប្រើបានតែបន្ទះឈីបត្រូវតែមានការយល់ព្រមពី  EMV បច្ចុប្បន្ន និងមានសុពលភាព ហើយជាប់ការធ្វើតេស្ត និងឆ្លងផុតតម្រូវការ នៃឈុតឧបករណ៍បញ្ជាក់សុពលភាពធនាគារចេញម៉ាស៊ីនឆូតប័ណ្ណ (ADVT)/ ឈុតឧបករណ៍វាយតម្លៃគ្មានទំនាក់ទំនង (CDET) /ឧបករណ៍តេស្ត Visa payWave (VpTT)

2ដំណោះស្រាយ​បម្លែងកូដចំនុចទៅចំនុចគឺត្រូវតែរួមបញ្ចូលក្នុងបញ្ជីក្រុមប្រឹក្សាសន្តិសុខស្តង់ដារ PCI នៃដំណោះស្រាយដែលមានសុពលភាព ឬត្រូវបានបញ្ជាក់ដោយអ្នកវាយតម្លៃសន្ដិសុខឯករាជ្យនៃក្រុមហ៊ុនបម្លែងកូដចំនុចទៅចំនុចដែលសមស្របរបស់ក្រុមប្រឹក្សាស្ដង់ដារសន្ដិសុខ PCI ។