• បច្ចុប្បន្នភាពកម្មវិធី

    ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយការបំពានដល់​អ្នកជំនួញខ្នាតតូច ផ្នែក​ហានិភ័យប្រព័ន្ធទូទាត់របស់ Visa បានបង្កើត​​កម្មវិធីតម្រូវការសន្តិសុខទិន្នន័យថ្មី​សម្រាប់អ្នក​ទិញ​នៅ​សហរដ្ឋអាមេរិក និង​កាណាដា ដោយ​មាន​ប្រសិទ្ធិភាពចាប់ពីថ្ងៃទី 31 ខែមករាឆ្នាំ 2017។

  • ចុះបញ្ជីអ្នកផ្តល់សេវាសកល

    ការចុះបញ្ជីនៃអ្នកផ្តល់សេវាសកលរបស់ Visa ជាប្រភពដែលបានកំណត់ចំពោះឧស្សាហកម្មទូទាត់ សម្រាប់ព័ត៌មានភ្នាក់ងារដែលបានចុះបញ្ជីនិងមានអនុលោមភាព ដើម្បីផ្តល់សេវានានាទាក់ទងនឹងការទូទាត់ដល់អតិថិជន និងអ្នកជំនួញ Visa ។

  • សំណួរចោទសួរញឹកញាប់​អំពីកម្មវិធី​ភ្នាក់ងារ​ភាគីទីបី

    ទទួលបានចម្លើយ​សម្រាប់​សំណួរទូទៅ​អំពី​កម្មវិធី​ចុះឈ្មោះ​ភ្នាក់ងារ​ភាគីទីបី។

អនុលោមភាពសន្តិសុខទិន្នន័យ

យើងខ្ញុំផ្តល់នូវធនធានដ៏មានអានុភាពដើម្បីជួយអាជីវកម្មរបស់លោកអ្នកឱ្យមានសុវត្ថិភាព និងសន្តិសុខ រាប់ចាប់ពីគន្លឹះក្នុងការបង្ការការក្លែងបន្លំទៅដល់បច្ចេកវិទ្យា​សន្តិសុខប្រកបដោយភាពច្នៃប្រឌិត។

អនុលោមភាព PCI DSS

អ្នកដែលរក្សាទុក ធ្វើដំណើរការ ឬផ្ទេរព័ត៌មានម្ចាស់ប័ណ្ណគឺតម្រូវឱ្យអនុវត្តតាម PCI DSS។ ក្នុងនោះរួមមានតម្រូវការមូលដ្ឋានចំនួន 12 ដែលចែកជា 6 ប្រភេទសម្រាប់ការបង្កើត និងរក្សាបរិយាកាសទូទាត់ដែលមានទំនុកចិត្ត និងមានសុវត្ថិភាព។ សហការជាមួយធនាគារចេញម៉ាស៊ីនឆូតប័ណ្ណរបស់លោកអ្នកដើម្បីផ្តល់ជូនអតិថិជននូវ​ប្រតិបត្តិការដ៏មានសុវត្ថិភាព ដោយប្រើប្រាស់ស្តង់ដារសុវត្ថិភាពទិន្នន័យ (DSS) PCI ។ ដំបូង ពិនិត្យគោលការណ៍ណែនាំឡើងវិញ រួចមកពិនិត្យមើលថាតើ លោកអ្នកបានបំពេញតាមតម្រូវការហើយឬនៅ។

ការធ្វើសុពលភាពអនុលោមភាព

ចំណាយពេលពិនិត្យឡើងវិញថាលោកអ្នកបានបំពេញតាមតម្រូវការទាំង​អស់របស់ PCI DSS ហើយឬនៅ។ វាគឺជាវិធីល្អបំផុតដើម្បីបញ្ជាក់ថា ទិន្នន័យម្ចាស់ប័ណ្ណត្រូវបានរក្សាទុកដោយសុវត្ថិភាព និងដើម្បីបង្ហាញពីចំនុចខ្សោយណាមួយ ដែលត្រូវការដំណោះស្រាយ។ ចំនួនប្រតិបត្តិការ Visa សរុបក្នុងរយៈពេល 12 ខែកំណត់ពីកម្រិតអ្នកជំនួញរបស់លោកអ្នក និងតម្រូវការចាំបាច់​នានាសម្រាប់ការធ្វើសុពលភាព។

កម្មវិធីច្នៃបង្កើតបច្ចេកវិទ្យាថ្មី

វិនិយោគលើបច្ចេកវិទ្យាសន្តិសុខ និងធ្វើឱ្យអនុលោមភាព​កាន់តែងាយស្រួល

បទបញ្ញត្តិ + ការវាយតម្លៃ

អ្នកផ្តល់សេវាកម្ម + កម្មវិធីទូទាត់

គាំទ្រដល់ប្រតិបត្តិការសុវត្ថិភាពដោយធ្វើជាដៃគូជាមួយ​អ្នកផ្តល់សេវាកម្ម និងកម្មវិធីទូទាត់ណាដែលបានអនុម័តប៉ុណ្ណោះ។

កម្មវិធីទូទាត់

ប្រើប្រាស់តែកម្មវិធីទូទាត់ដែលមានសុវត្ថិភាព និងមានសុពល​ភាពប៉ុណ្ណោះ។

កម្មវិធីសន្តិសុខ

ទទួលបានព័ត៌មានថ្មីអំពីស្តង់ដារសុវត្ថិភាព
Presenting a contactless Visa debit card at checkout.

ធនធានបន្ថែមទៀត

មានសំណួរអំពីអនុលោមភាព?

ស្វែងរកធនធានសន្តិសុខទិន្នន័យបន្ថែមទៀត

តើទិន្នន័យរបស់លោកអ្នកត្រូវបានគេលួច?

ទាក់ទងយើងខ្ញុំតាមលេខ (650) 432-2978 ឬ [email protected]