ការសម្របខ្លួនក្នុងស្ថានភាពមិនច្បាស់លាស់ - មធ្យោបាយបន្តដំណើរការអាជីវកម្មខ្នាតតូច

03/12/2021

 

ជំងឺ កូវីត ១៩ (Covid-19) បានធ្វើឱ្យមានបន្លាស់ប្តូរឥរិយាបទរស់នៅរបស់មនុស្ស​គ្រប់គ្នា

យ៉ាងខ្លាំង។ ជាច្រើនខែកន្លងមកនេះ មនុស្សម្នាក់ៗអាចសង្កេតឃើញថាខ្លួនឯងកំពុងមានទំនោរ និងពឹងផ្អែកលើបណ្តាញអ៊ិនធើណេត ហើយនិងប្រព័ន្ធឌីជីថលនានាសម្រាប់របទនៃការរស់នៅ ការប្រកបការងារ និងស្វែងរកការកម្សាន្តជាដើម។ ជំងឺរាតត្បាតនេះ ក៏បានជម្រុញឱ្យមានឥរិយាបទថ្មីៗ ដែលបានផ្លាស់ប្តូរជីវិតរបស់យើង ខណៈដែលយើងកំពុងតែសម្របខ្លួនទៅនឹងប្រក្រតីភាពតាមគន្លងថ្មីនេះ។

និន្នាការដែលគួរឱ្យកត់សម្គាល់មួយនោះគឺ សន្ទុះនៃការអភិវឌ្ឍអាជីវកម្មឲ្យទៅជាពាណិជ្ជកម្មឌីជីថល។ អតិថិជនជាច្រើន មិនថាជាអ្នកជំនាន់ថ្មី ឬជំនាន់ចាស់នោះទេ បានងាកមកជ្រើសរើសវិធីសាស្រ្តថ្មីៗក្នុងការទិញទំនិញតាមពាណិជ្ជកម្មអេឡិចត្រូនិច eCommerce  ការទូទាត់ដោយមិនមានការប្រាស្រ័យទាក់ទងដោយផ្ទាល់ ដូចជាប្រើបច្ចេកវិទ្យាcontactless និងវិធីសាស្រ្តផ្សេងៗទៀត  សម្រាប់តម្រូវការប្រចាំថ្ងៃក្នុងការទិញម្ហូបអាហារ និងគ្រឿងទេសជាដើម។

ដូច្នេះសម្រាប់ម្ចាស់អាជីវកម្មក៏ទាមទារឱ្យដើរទាន់ភាពបម្រែបម្រួលនេះផងដែរ។ គ្មាននរណាម្នាក់មានភាពស៊ាំទៅនឹងការផ្លាស់ប្តូរទាំងនេះទេ ជាពិសេសសម្រាប់អាជីវកម្មខ្នាតតូច ជំងឺរាតត្បាតមួយនេះបានរំខានដល់សុខមាលភាពហិរញ្ញវត្ថុរបស់ពួកគេ។ ជាការពិតណាស់ គោលការណ៍ផ្អាកអាជីវកម្មជាបណ្តោះអាសន្នសម្រាប់អាជីវកម្មដែលមិនមែនជាតំរូវការចាំបាច់របស់អតិថិជន និងគោលការណ៍ណែនាំស្តីពីការអនុវត្តគម្លាតសង្គម បានជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យមួយនេះ។ នៅក្នុងគ្រាដ៏លំបាកមួយនេះ អាជីវកម្មខ្នាតតូចជាច្រើន បានបង្ហាញពីភាពធន់លើការរងការប៉ះទង្គិច និងសម្របខ្លួនបានយ៉ាងឆាប់រហ័ស។ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺ Covid-19ប្រមាណជាង ២ ភាគ ៣ (ស្មើនឹង ៦៧%) នៃអាជីវកម្មខ្នាតតូចបានព្យាយាមរកវិធីសាស្រ្តថ្មីមួយដើម្បីរក្សាអាជីវកម្មរបស់ពួកគេឱ្យអាចបន្តសកម្មភាពទៅមុខបាន។ ច្រើនជាងមួយភាគបួន (ស្មើនឹង ២៨%) បានចាប់ផ្តើមធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មទៅរកអតិថិជនគោលដៅនៅលើបណ្តាញសង្គម ហើយប្រមាណ២៧%  បានដាក់លក់ផលិតផល ឬសេវាកម្មតាមប្រព័ន្ធអនឡាញ ២០ភាគរយបានអនុញ្ញាតឱ្យអតិថិជនទូទាត់តាមរយៈបច្ចេកវិទ្យា contactless  ក៏ដូចជាប្រើប្រាស់ការទូទាត់តាមរយៈទូរស័ព្ទដៃ ឬប្រើបច្ចេកវិទ្យាយកកាតទៅប៉ះដើម្បីទូទាត់ប្រាក់ Tap to Phone សម្រាប់ការទូទាត់ការដឹកជញ្ជូនដល់គេហដ្ឋាន( ប្រមាណ២០%)1 ជាដើម ។

អត្ថប្រយោជន៍នៃការទូទាត់តាមបែបឌីជីថល គឺត្រូវបានបង្ហាញឱ្យឃើញកាន់តែច្បាស់

ខណៈពេលដែលវិធីសាស្រ្តទូទាត់តាមវិធីមុនដូចជាមូលប្បទានប័ត្របានសម្រាលបន្ទុកបណ្តោះអាសន្នមួយចំនួនសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច ទាក់ទងនឹងការរក្សាសន្ទនិយភាពនៃសាច់ប្រាក់នឹងការធ្វើឱ្យប្រសើរឡើងនូវលំហូរសាច់ប្រាក់។ ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃ មូលប្បទានប័ត្រ និងសាច់ប្រាក់បានចាប់ផ្តើមក្លាយជាភាពរអាក់រអួល ដោយសារគោលការណ៍ផ្អាកអាជីវកម្មជាបណ្តោះអាសន្នសម្រាប់អាជីវកម្មដែលមិនមែនជាតំរូវការចាំបាច់ នោះមានន័យថា អ្នកលក់ និងអ្នកផ្គត់ផ្គង់ មិនអាចធ្វើដំណើរទៅធនាគារបាននោះទេ ដែលជាហេតុនាំឱ្យមានការពន្យារពេលក្នុងការទូទាត់ប្រាក់។

ម៉្យាងវិញទៀត អត្ថប្រយោជន៍នៃការទូទាត់ប្រាក់តាមរយៈឌីជីថលត្រូវបានបង្ហាញកាន់តែច្បាស់នៅពេលមានការព្រួយបារម្ភអំពីការគ្រប់គ្រងឬកាន់សាច់ប្រាក់កើនឡើង។ នៅពេលដែលអាជីវកម្មកាន់តែច្រើនជ្រើសរើសយកមធ្យោបាយថ្មីនៃការធ្វើការពីចម្ងាយ ការទូទាត់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល ជួយសម្រួលដល់អ្នកផ្គត់ផ្គង់ក្នុងស្រុក និងក្រៅស្រុក អាចធ្វើការទូទាត់ប្រាក់បានទាន់ពេលវេលាមិនថាពួកគេស្ថិតនៅទីណានោះទេ។

ការយល់ខុសអំពីប័ណ្ណទូទាត់អាជីវកម្ម

ស្របពេលដែលអាជីវកម្មក្នុងប្រទេសកម្ពុជាបន្តរីកចម្រើន ក្រុមហ៊ុនតូចៗជាច្រើនកំពុងរងសម្ពាធក្នុងការធ្វើឱ្យមាននូវប្រសិទ្ធិភាពប្រតិបត្តិការដើម្បីសម្រេចបាននូវការសន្សំថ្លៃដើម និងជួយសម្រួលដល់ការពង្រីកអាជីវកម្ម។ ជាផ្នែកមួយនៃចំនុចនេះ បណ្តាអាជីវកម្មចាំបាច់ត្រូវចាប់ផ្តើមដាក់បញ្ចូលដំណោះស្រាយទូទាត់ទៅក្នុងខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន។ ឌីជីថលនីយកម្មតាមរយៈការប្រើប្រាស់Visaកាតសម្រាប់អាជីវកម្មអាចជួយឱ្យបណ្តាអាជីវកម្មបែងចែក និងចាត់ចែងការចំណាយយ៉ាងឆាប់រហ័ស ដែលអាចឱ្យអាជីវកម្មទាំងនោះកំណត់តំបន់អាជីវកម្មដែលចំណាយច្រើនឬគ្មានប្រសិទ្ធភាព។

កាតទូទាត់សម្រាប់អាជីវកម្ម នឹងអនុញ្ញាតឱ្យអាជីវកម្មខ្នាតតូច អាចសម្រេចបាននូវដំណើរការទូទាត់យ៉ាងមានប្រសិទ្ធិភាព ហើយស្របពេលជាមួយគ្នានេះដែរក៏អាចទទួលបានការផ្តល់ជូនពិសេសដូចជាការទទួលបានសាច់ប្រាក់ត្រឡប់មកវិញ និងអត្ថប្រយោជន៍ជាច្រើនទៀតផងដែរ។ សំខាន់ជាងនេះទៅទៀត Visaកាតសម្រាប់អាជីវកម្មអាចពន្យាពេលសងត្រលប់ឥណទានរហូតដល់ ៥៥ថ្ងៃ ដោយគ្មានការប្រាក់ ដែលជួយធ្វើឱ្យលំហូរសាច់ប្រាក់របស់អាជីវកម្មខ្នាតតូច កាន់តែមានភាពប្រសើរឡើងផងដែរ។

កង្វល់ចំបងមួយដែលយើងបានឮជាញឹកញាប់ គឺកង្វះការទទួលយកកាត ពីអ្នកផ្គត់ផ្គង់ supplier ប៉ុន្តែយើងជឿជាក់ថាបញ្ហានេះកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សដោយសារតែកាលៈទេសៈដែលបង្កឡើងដោយជំងឺរាតត្បាតនាពេលបច្ចុប្បន្ន។ ដំណោះស្រាយទូទាត់ប្រាក់តាមរយៈ Visa កាត (Visa Business Payment Solutions Providers ហៅកាត់ថាBPSP) អាចជួយពង្រីកវិសាលភាពរបស់ការទូទាត់ជាលក្ខណៈអាជីវកម្ម B2Bតាមរយៈការធ្វើបរិយាបន្នរវាងអាជីវកម្មខ្នាតតូច និងអ្នកផ្គត់ផ្គង់supplierរបស់ពួកគេ ដោយការទូទាត់នោះមានភាពងាយស្រួល និងមិនស្មុគស្មាញ។

ហើយតាមរយៈវិធីទូទាត់ប្រាក់ក្នុងវិស័យអាជីវកម្ម B2B នេះដែរ ម្ចាស់អាជីវកម្មខ្នាតតូចអាចសន្សំសំចៃពេលវេលាសម្រាប់ផ្តោតការយកចិត្តទុកដាក់លើការទូទាត់បញ្ជី ឬពេលទំនេរផ្ទាល់ខ្លួន។

ការសម្របខ្លួន​ដើម្បី​អាចបន្តអាជីវកម្ម

ក្រៅពីការសម្របខ្លួនជាមួយនឹងមធ្យោបាយថ្មីៗក្នុងការបង់ប្រាក់និងទទួលប្រាក់ អាជីវកម្មខ្នាតតូចក៏ត្រូវពិចារណាឡើងវិញពីវិធីសាស្ត្រដែលពួកគាត់ធ្វើប្រតិបត្តិការអាជីវកម្មផងដែរ។ គុណសម្បត្តិនៃ Visaកាតសម្រាប់អាជីវកម្ម គឺលើសពីការទូទាត់ ពោលគឺវាផ្តល់នូវមធ្យោបាយ និងដំណោះស្រាយបន្ថែមដើម្បីជួយដល់ម្ចាស់អាជីវកម្មខ្នាតតូចឱ្យទទួលបានជោគជ័យក្នុងការគ្រប់គ្រងរចនាសម្ព័ន្ធផ្សេងៗដែលមាននៅក្នុងអាជីវកម្មរបស់ពួកគេ។

អាជីវកម្មខ្នាតតូចអាចបង្កើនផលិតភាពរបស់ពួកគេជាមួយនឹងឧបករណ៍ឌីជីថល (ឧទាហរណ៍ G Suiteនិង Microsoft Office) នឹងអាចចូលទៅកាន់ទម្រង់គណនេយ្យដោយប្រើប្រព័ន្ធអ៊ីនធើណេត cloud accounting platforms(ឧទាហរណ៍ Xero និង Sageជាដើម)ដែលកម្មវិធីទាំងអស់នេះ មានភ្ជាប់មកជាមួយ Visaកាតសម្រាប់អាជីវកម្មរួចជាស្រេច។ តាមរយៈ Visaកាតសម្រាប់អាជីវកម្ម ម្ចាស់អាជីវកម្មខ្នាតតូច ក៏អាចផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសដល់អតិថិជនរបស់ខ្លួននៅលើពាណិជ្ជកម្មអេឡិចត្រូនិច ដូចជា Shopify, Boutir និង BigCommerceបានផងដែរ។ លើសពីនេះទៅទៀត ម្ចាស់អាជីវកម្មខ្នាតតូច អាចបង្កើនជំនាញរបស់ពួកគេ ដោយចូលទៅកាន់វគ្គសិក្សា LinkedIn Learningនិង HBR Ascendក៏ដូចជាវេទិកាផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធអ៊ិនធើណេត Google Adsដើម្បីកំណត់អត្តសញ្ញាណ នឹងទទួលយកអតិថិជនថ្មីៗតាមអ៊ិនធើណែតឱ្យកាន់តែប្រសើរឡើង។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “សម្រាប់ Visa យើងផ្តោតលើការគាំទ្រដល់អាជីវកម្មខ្នាតតូចធ្វើយ៉ាងណាឱ្យពួកគេអាចត្រឡប់មកប្រកបរបរអាជីវកម្មរបស់ខ្លួនឡើងវិញដោយជោគជ័យពីព្រោះថាពួកគេជាចលករសំខាន់ក្នុងការជម្រុញដល់ការស្តារឡើងវិញនៃកំណើនសេដ្ឋកិច្ច។ ហេតុដូច្នេះហើយទើបយើងធ្វើការប្តេជ្ញាចិត្តថានឹង គាំទ្រដល់អាជីវកម្មខ្នាតតូចចំនួន១០លានកន្លែងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីមានការរីករាលដាលនៃជំងឺរាតត្បាតនេះ ហើយយើងក៏បានដាក់ចេញនូវយុទ្ធនាការ Practical Business Skills ដែលជាកម្មវិធីប្រមូលផ្ដុំនូវមធ្យោបាយនិងដំណោះស្រាយ​សម្រាប់ការគ្រប់គ្រងអាជីវកម្ម ក៏ដូចជាការពង្រីកអាជីវកម្មខ្នាតតូច ដើម្បីជួយពួកគេឱ្យមានការរីកលូតលាស់នៅក្នុងវិស័យសេដ្ឋកិច្ចឌីជីថល។ នៅពេលពាណិជ្ជកម្មឌីជីថលបានចាក់គ្រឹះកាន់តែជ្រៅនៅក្នុងរបទជីវិតរបស់យើងគ្រប់គ្នា  ក្រុមហ៊ុនVisaប្តេជ្ញាចិត្តនឹងបន្តធ្វើការជាមួយអាជីវកម្មខ្នាតតូច ក្នុងការផ្សារភ្ជាប់ពួកគេទៅនឹងបណ្តាញសកលរបស់Visa ព្រមទាំងបន្តជួយគាំទ្រពួកគេ ​បន្ថែមពីលើតួនាទីជាប្រតិបត្តិករទូទាត់ ដើម្បីធានាថាពួកគេអាចជោគជ័យនៅក្នុងកំណើនសេដ្ឋកិច្ចឌីជីថល” ។

 

 

1

ការសិក្សាស្ទង់មតិលើប្រធានបទ ការឆ្ពោះទៅរកអាជីវកម្ម របស់ក្រុមហ៊ុន Visa ត្រូវបានសិក្សារស្រាវជ្រាវដោយ Wakefield Research នៅចន្លោះថ្ងៃទី១៣ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្នុងចំណោមម្ចាស់អាជីវកម្មខ្នាតតូចចំនួន ២៥០ សម្រាប់ក្រុមហ៊ុនដែលមាននិយោជិកចំនួន ១០០នាក់ ឬ តិចជាងនេះ នៅប្រទេសប្រេស៊ីល កាណាដា អាល្លឺម៉ង់ ទីក្រុងហុងកុង ប្រទេសអៀរឡង់ រុស្ស៊ី សឹង្ហបុរី សព័ន្ធអារ៉ាប់រួម ម្យ៉ាងវិញទៀត Wakefield Research ក៏បានធ្វើការស្រាវជ្រាវផ្សេងគ្នាមួយទៀតផងដែរទៅលើផ្នែកអតិថិជន ត្រូវបានធ្វើឡើងនៅចន្លោះថ្ងៃទី១៣ ខែវិច្ឆិកាដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងចំណោមមនុស្សពេញវ័យចំនួន ១,០០០ នាក់នៅសហរដ្ឋអាមេរិក និងមនុស្សពេញវ័យ ៥០០ នាក់ នៅប្រទេសប្រេស៊ីល កាណាដា អាល្លឺម៉ង់ ទីក្រុងហុងកុង ប្រទេសអៀរឡង់ រុស្ស៊ី សឹង្ហបូរី និង សហព័ន្ធអារ៉ាប់រួម។ ទិន្នន័យពីការស្រាវជ្រាវស្ទង់មតិទាំងនោះត្រូវបានធ្វើការវាយតម្លៃ ដើម្បីធានាឱ្យមានអំណះអំណាងត្រឹមត្រូវ សម្រាប់តំណាងឱ្យមនុស្សពេញវ័យដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ នៅក្នុងទីផ្សារនីមួយៗ។

 

 

អំពីក្រុមហ៊ុន Visa

Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។  បេសកកម្មរបស់យើងគឺផ្សារភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និង​ជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិការក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មបែបឌីជីថលដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិកណាក៏បាន សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថលក្រុមហ៊ុន Visa ក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល​ បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ visa.com/blog និង @VisaNews.