វិធីច្បាស់លាស់ក្នុងការពង្រីកវិសាលភាពនៃការទូទាត់តាមរយៈឌីជីថល ក្នុងចំណោម អ្នកប្រើប្រាស់នៅកម្ពុជា - យោងតាមសិក្សារ របស់ក្រុមហ៊ុន Visa

09/28/2021

ការអប់រំ និងការទំនាក់ទំនង គឺជាគន្លឹះសម្រាប់បង្កើនការប្រើប្រាស់ការទូទាត់តាមរយៈឌីជីថល

 

នៅថ្ងៃនេះVisa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល​ឈានមុខគេ បានបង្ហាញពីសក្តានុពលដ៏ធំធេងនៃការរីកចម្រើនរបស់វិស័យធនាគារឌីជីថល និងការទូទាត់ប្រាក់នៅក្នុងប្រទេសកម្ពុជា ខណៈពេលដែលអ្នកប្រើប្រាស់ទើបចាប់ផ្តើមយល់ដឹងពីឥទ្ធិពលនៃការប្រើប្រាស់ប្រព័ន្ធឌីជីថល

តាមរយៈការសិក្សា1 របស់ក្រុមហ៊ុន Visa ស្តីពី “ឥរិយាបថក្នុងការទូទាត់ប្រាក់របស់អ្នកប្រើប្រាស់” បានគូសបញ្ជាក់ថា ធនាគារឌីជីថល និងការទូទាត់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល ហាក់ដូចជានៅតែបន្តជាទស្សនៈថ្មីសម្រាប់ទីផ្សារកម្ពុជានៅឡើយ បើទោះបីជាចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់មានការកើនឡើងក្នុងកំឡុងពេលមានជំងឺកូវីដ -១៩ ក៏ដោយ។ ហេតុដូច្នេះហើយ​ ការប្រមូលផ្តុំនៃទិន្នន័យអ្នកប្រើប្រាស់ហាក់ដូចនៅមានកំរិតដោយសារចំនួនអ្នកប្រើប្រាស់នៅមានកំណត់ ទៅលើដំណោះស្រាយការទូទាត់តាមរយៈសេវាកម្មធនាគារឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម​ (ទោះក្នុងកំរិតមូលដ្ឋាន)​ ។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “ ការយល់ដឹងរបស់អ្នកប្រើប្រាស់ នៅតែជាឧបសគ្គដ៏ធំមួយសម្រាប់ការពង្រីកវិសាលភាពនៃការទូទាត់តាមរយៈប្រព័ន្ធឌីជីថល ពោលគឺមានអ្នកប្រើប្រាស់តែត្រឹមតែ ១៩ ភាគរយ ប៉ុណ្ណោះដឹងអំពីប្រព័ន្ធធនាគារឌីជីថល។ នេះមានន័យថាយើងមានឱកាសដ៏ល្អដើម្បីជំរុញការចាប់អារម្មណ៍ និងបង្កើនការប្រើប្រាស់ ដោយគ្រាន់តែបន្ថែមការអប់រំដល់អតិថិជនឱ្យយល់ដឹងពីជម្រើសដែលមានស្រាប់។

ជាការពិតណាស់ ក្នុងចំណោមអ្នកប្រើប្រាស់ដែលបានស្គាល់ពីសេវាកម្មនៃធនាគារឌីជីថល មានត្រឹមតែ ៣៤ ភាគរយ ប៉ុណ្ណោះដែលចាប់អារម្មណ៍ក្នុងការប្រើវា។ ខណៈពេលដែលទស្សនៈថ្មីថ្មោងនេះ ហាក់បីអាចជាគន្លឹះដ៏សំខាន់ក្នុងការទាក់ទាញអ្នកប្រើប្រាស់ កង្វះភាពយល់ដឹងជុំវិញផលលំបាកក្នុងការភ្ជាប់សេវាកម្មនេះ (ក្នុងចំណោមអ្នកប្រើប្រាស់ប្រមាណ ៣២​ភាគរយ) ក៏អាចជាមូលហេតុបណ្តាលឱ្យការប្រើប្រាស់នៅមានកំរិតទាប។

និន្នាការស្រដៀងគ្នានេះ ក៏សង្កេតឃើញមាននៅក្នុងពាណិជ្ជកម្មតាមប្រព័ន្ធសង្គម ដែលអ្នកប្រើប្រាស់រហូតដល់ទៅ ៣៣ ភាគរយ បានព្យាយាមទិញឥវ៉ាន់តាមរយៈពាណិជ្ជកម្មអនឡាញប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមជាលើកដំបូងក្នុងអំឡុងពេលកូវីដ-១៩ ប៉ុន្តែមានតែ ២៤ ភាគរយ ប៉ុណ្ណោះដែលបានដឹងពីការទូទាត់តាមរយៈឌីជីថល។ ដូចគ្នានឹងសេវាកម្មធនាគារឌីជីថលដែរ ៤៥ ភាគរយ នៃអតិថិជន មានការចាប់អារម្មណ៍បំផុត ចំពោះភាពងាយស្រួល និងរហ័ស របស់បណ្តាញប្រតិបត្តិការនៃការទូទាត់នេះ ចំណែក ៣០ ភាគរយ គឺទំនោរទៅលើការច្នៃប្រឌិតថ្មីៗ និងភាពទំនើបរបស់វា។

អ្វីដែលមិនមែនជាការភ្ញាក់ផ្អើលនោះគឺ វិធីសាស្រ្តទូទាត់ប្រាក់ដែលកាន់តែជឿនលឿន គឺនៅតែជាភាពថ្មីថ្មោងចំពោះទីផ្សារ ហើយការយល់ដឹងនៅមានកម្រិតតិចតួច។ ក្នុងនោះមានតែ ១៤ ទៅ១៥ ភាគរយ ប៉ុណ្ណោះដែលដឹងអំពីកាតនិម្មិត ការទូទាត់ដោយប្រើជីវមាត្រតាមរយៈការប្រើស្កេនស្នាមក្រយ៉ៅដៃ ឬមុខ (biometric payments) ហើយមានតែ ១ ភាគ ៣ ប៉ុណ្ណោះដែលចាប់អារម្មណ៍ក្នុងការសាកល្បងប្រើប្រាស់វា ខណៈដែលកាតនិម្មិតបានទទួលការចាប់អារម្មណ៍ច្រើនបំផុត (៣៥ ភាគរយ) ចំណែកកាតដែលគ្មានលេខ ទទួលបានការចាប់អារម្មណ៍ទៅលើការប្រើប្រាស់យ៉ាងហោចណាស់​ ២៨ ភាគរយ ។

មូលហេតុចំបងដែលជំរុញចំណាប់អារម្មណ៍អ្នកប្រើប្រាស់ក្នុងការទូទាត់តាមរយៈការទូទាត់ដោយប្រើជីវមាត្រ (ការស្កេនស្នាមក្រយ៉ៅដៃ ឬមុខ) និងកាតដែលគ្មានលេខ គឺភាពងាយស្រួល (ប្រហែល៥៤ភាគរយ) និងភាពរហ័ស (ប្រមាណ ៤៥ភាគរយ) នេះបើយ៉ោងតាមការស្ទង់ជាមួយអ្នកប្រើប្រាស់  ហើយមូលហេតុផ្សេងទៀតគឺ ការនិយមតាមគ្នាលើការទូទាត់តាមរយៈការស្កេនស្នាមក្រយ៉ៅដៃ ឬមុខ ដែលក្នុងនោះមានចំនួន ៣៧ ភាគរយ និងការចង់ស្វែងយល់ពីអ្វីដែលថ្មីលើការប្រើប្រាស់កាតដែលគ្មានលេខ មានចំនួន ៤១ ភាគរយ ។

យោងតាមរយៈការសិក្សា2របស់ក្រុមហ៊ុន Visa ស្តីពី “ឥរិយាបថក្នុងការទូទាត់ប្រាក់របស់អ្នកប្រើប្រាស់” បានបង្ហាញពីយុទ្ធសាស្ត្រច្បាស់លាស់មួយក្នុងការលើកកម្ពស់ការទូទាត់តាមរយៈឌីជីថល។ យុទ្ធសាស្ត្រដែលអាចជះឥទ្ធិពលដ៏ខ្លាំងក្លាបំផុត គឺការផ្តោតលើសេវាកម្មដែលសាមញ្ញដូចជាការផ្ទេរប្រាក់តាមរយៈឌីជីថលទៅក្រុមគ្រួសារ និងមិត្តភក្តិ (មានអ្នកចំណាប់អារម្មណ៍ប្រហែល ៦៣%) ឬការគាំទ្រ លើប្រាក់បញ្ញើ និងការដកប្រាក់ (មានអ្នកចំណាប់អារម្មណ៍ ៦០%) ។ ស្របពេលជាមួយគ្នានេះដែរការអប់រំផលិតផលមូលដ្ឋាន រួមជាមួយការលើកទឹកចិត្តដែលមិនមានភាពស្មុគស្មាញដូចជា ថ្លៃដើមទាប និងការផ្តល់រង្វាន់លើកទឹកចិត្ត អាចនឹងទាក់ទាញអ្នកប្រើប្រាស់កាន់តែច្រើនឡើង ដោយក្នុងនោះ ៤៥ ភាគរយ នៃអ្នកប្រើប្រាស់បាននិយាយថា ពួកគេនឹងប្តូរមកប្រើសេវាកម្មធនាគារឌីជីថលដែលមានតម្លៃទាប ហើយ ៤៥ ភាគរយ ទៀត គឺដើម្បីទទួលបានរង្វាន់លើកទឹកចិត្តបន្ថែម។

 

 

1 The Visa Consumer Payment Attitudes Study was prepared by CLEAR in Aug-Sep 2020, surveyed amongst 7,526 consumers in Singapore, Philippines, Thailand, Indonesia, Vietnam, Malaysia, Myanmar and Cambodia.

2 The Visa Consumer Payment Attitudes Study was prepared by CLEAR in Aug-Sep 2020, surveyed amongst 7,526 consumers in Singapore, Philippines, Thailand, Indonesia, Vietnam, Malaysia, Myanmar and Cambodia.

 

អំពីក្រុមហ៊ុន Visa

Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។  បេសកកម្មរបស់យើងគឺផ្សារភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និង​ជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិការក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មបែបឌីជីថលដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិកណាក៏បាន សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថលក្រុមហ៊ុន Visa ក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល​ បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ visa.com/blog និង @VisaNews.