ការសម្រេចចិត្តរបស់វិស័យសាធារណៈប៉ះពាល់យ៉ាងខ្លាំងលើអាជីវកម្ម និងឧស្សាហកម្ម ព្រមទាំងសហគមន៍ដែលយើងធ្វើប្រតិបត្តិការ។ ដូច្នេះហើយ យើងខ្ញុំចូលរួមក្នុងដំណើរការនយោបាយយ៉ាងទៀងទាត់ និងក្នុងន័យស្ថាបនា ជាមួយមន្ត្រីរដ្ឋាភិបាល និងអ្នកតាក់តែងគោលនយោបាយ ដោយលើកទឹកចិត្តឱ្យមានការចូលរួមពីសំណាក់បុគ្គលិករបស់យើង និងដោយធ្វើវិភាគទានទៅកាន់រដ្ឋ និងបេក្ខភាពមូលដ្ឋាន និងអង្គភាពនយោបាយ ដែលអនុញ្ញាតដោយច្បាប់ជាធរមាន។
យើងខ្ញុំប្ដេជាចិត្តធ្វើសកម្មភាពទាំងនោះក្នុងលក្ខណៈឆ្លុះបញ្ចាំងអំពីការទទួលខុសត្រូវសាជីវកម្ម និងលើកកម្ពស់ផលប្រយោជន៍របស់ម្ចាស់ភាគហ៊ុន បុគ្គលិក និងភាគីពាក់ព័ន្ធផ្សេងទៀតរបស់យើងខ្ញុំ។ ត៌មានបន្ថែមអំពីសកម្មភាពនយោបាយរបស់យើងខ្ញុំគឺអាចរកបាននៅខាងក្រោម និងដោយចុចលើតំណភ្ជាប់នៅលើទំព័រនេះ។ សិក្សាបន្ថែមអំពីរចនាសម្ព័ន្ធអភិបាលកិច្ច និងការអនុវត្តរបស់យើង។
ព័ត៌មានលម្អិត គណនេយ្យភាព និង Visa Inc. ការចូលរួមផ្នែកនយោបាយ ការបញ្ចុះបញ្ចូល និងគោលនយោបាយវិភាគទាន។
ក្រុមប្រឹក្សាភិបាលរបស់ Visa Inc., ដែលដើរតួតាមរយៈគណៈកម្មាធិការអភិបាលកិច្ចសាជីវកម្ម និងការជ្រើសតាំង ទទួលខុសត្រូវចំពោះការត្រួតពិនិត្យសកម្មភាពបញ្ចុះបញ្ចូល និងការធ្វើវិភាគទានផ្នែកនយោបាយរបស់យើង។ គណៈកម្មាធិការអភិបាលកិច្ចសាជីវកម្ម និងការជ្រើសតាំងបានអនុញ្ញាតឱ្យមានការចូលរួមផ្នែកនយោបាយ ការបញ្ចុះបញ្ចូល និងគោលនយោបាយវិភាគទាន ដើម្បី ៖
(a) លើកកម្ពស់ការចូលរួមនយោបាយប្រកបដោយក្រមសីលធម៌ និងតម្លាភាពរបស់ Visa
(b) ធានាថា ការចំណាយផ្នែកនយោបាយធ្វើឱ្យគុណតម្លៃរបស់ម្ចាស់ភាគហ៊ុនប្រសើរឡើង និង
(c) សម្របសម្រួលការអនុលោមតាមច្បាប់ជាធរមាន និងការរាយការណ៍អំពីតម្រូវការនានា។
ការិយាល័យទំនាក់ទំនងជាមួយរដ្ឋាភិបាលរបស់ Visa ទទួលខុសត្រូវចំពោះការអនុវត្តគោលនយោបាយ ការបង្កើត និងរក្សាដំណើរការដើម្បីគាំទ្រគោលនយោបាយ និងតាមដានប្រតិបត្តិការ និងប្រសិទ្ធភាពនៃគោលនយោបាយ។ ទាញយកគោលនយោបាយ។
ក្រោមគោលនយោបាយ ៖
- គណៈកម្មាធិការអភិបាលកិច្ចសាជីវកម្ម និងការជ្រើសតាំងត្រូវតែអនុញ្ញាតទុកជាមុននូវការប្រើប្រាស់មូលនិធិសាជីវកម្ម សម្រាប់ការធ្វើវិភាគទានផ្នែកនយោបាយ មានដូចជា ការធ្វើវិភាគទានទៅសមាគមន៍ជំនួញដើម្បីគាំទ្រយុទ្ធនាការនយោបាយគោលដៅ ការធ្វើិវិភាគទានទៅស្ថាប័នលើកលែងពន្ធចំពោះសកម្មភាពនយោបាយ និងការធ្វើវិភាគទានទៅកាន់ស្ថាប័ន ដែលចុះបញ្ចីក្រោមផ្នែក 527 នៃក្រមពន្ធសហព័ន្ធសហរដ្ឋអាមេរិកក្នុងការគាំទ្រសកម្មភាពនយោបាយ។
- ការិយាល័យទំនាក់ទំនងរដ្ឋាភិបាលរបស់ Visa ត្រូវតែរៀបចំ និងបង្ហាញដល់គណៈកម្មាធិការនូវរបាយការណ៍ប្រចាំឆ្នាំដែលរៀបរាប់អំពីការចូលរួមចំណែកលើសកម្មភាពនយោបាយរបស់យើង និងបង្ហាញរបាយការណ៍នោះនៅលើគេហទំព័ររបស់យើង។ ជាផ្នែកនៃរបាយការណ៍ស្តីពីការចូលរួមចំណែកផ្នែកនយោបាយប្រចាំឆ្នាំរបស់យើង ក្រុមហ៊ុនត្រូវតែធ្វើកិច្ចខិតខំប្រឹងប្រែងសមស្របដើម្បីទទួលបានពីសមាគមជំនួញសហរដ្ឋអាមេរិកនូវថ្លៃសមាជិកភាពប្រចាំឆ្នាំមានតម្លៃលើសពី $25,000 (100 លានរៀល) ដោយផ្នែកមួយនៃចំនួននោះត្រូវបានប្រើសម្រាប់ការចូលរួមចំណែកផ្នែកនយោបាយ។ តំណភ្ជាប់ទៅកាន់របាយការណ៍រួមវិភាគទានប្រចាំឆ្នាំនាពេលបច្ចុប្បន្ន និងពីមុន អាចរកបានក្រោមចំណងជើង «វិភាគទានផ្នែកនយោបាយ និងការដាក់បង្ហាញសកម្មភាពពាក់ព័ន្ធ»។
- ការិយាល័យទំនាក់ទំនងរដ្ឋាភិបាលរបស់ Visa ក៏ត្រូវតែរៀបចំ និងបង្ហាញដល់គណៈកម្មាធិការនូវរបាយការណ៍ប្រចាំឆ្នាំដែលរៀបរាប់អំពីការចំណាយក្នុងការបញ្ចុះបញ្ចូល ដែលត្រូវតែតែមានរាប់បញ្ចូលព័ត៌មានទាក់ទងនឹងសមាជិកភាព និងការទូទាត់ដល់សមាគមជំនួញ ព្រមទាំងក្រុមឧស្សាហកម្មក្នុងគោលបំណងបញ្ចុះបញ្ចូល និងអង្គការលើកលែងពន្ធដែលសរសេរ និងគាំទ្រនីតិកម្មគំរូ។ បញ្ជីឈ្មោះសមាជិកភាពរបស់យើងនៅក្នុងអង្គការលើកលែងពន្ធដែលសរសេរ និងគាំទ្រនីតិកម្មគំរូគឺមាននៅក្នុងចំណងជើងការបញ្ចុះបញ្ចូលខាងក្រោម។
(យើងខ្ញុំក៏ធ្វើរបាយការណ៍ប្រចាំត្រីមាសបង្ហាញពីសកម្មភាពបញ្ចុះបញ្ចូលរបស់សហព័ន្ធសហរដ្ឋអាមេរិករបស់យើង ជាមួយនឹងការិយាល័យស្មៀននៃសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក និងរដ្ឋលេខាធិការព្រឹទ្ធសភាសហរដ្ឋអាមេរិកផងដែរ។)
គោលនយោបាយរបស់ Visa ក៏ហាមឃាត់ប្រធាន និងបុគ្គលិករបស់យើងពីការប្រើប្រាស់ធនធានរបស់ក្រុមហ៊ុនក្នុងការផ្សព្វផ្សាយទស្សនៈផ្ទាល់ខ្លួន មូលហេតុ ឬបេក្ខភាពនយោបាយរបស់ពួកគេ និងបញ្ជាក់ថាក្រុមហ៊ុននឹងមិនសងប្រាក់ការរួមចំណែកផ្នែកនយោបាយ ឬការចំណាយផ្ទាល់ខ្លួនណាមួយដោយផ្ទាល់ ឬដោយប្រយោលទេ។
ប្រធាន និងបុគ្គលិកមិនអាចបញ្ចុះបញ្ចូលមន្ត្រីរដ្ឋាភិបាល ជួសមុខឲ្យក្រុមហ៊ុន ដោយគ្មានការអនុញ្ញាតជាមុនរបស់ការិយាល័យទំនាក់ទំនងជាមួយរដ្ឋាភិបាលបានឡើយ។ ដូច្នេះ ការបញ្ចុះបញ្ចូល និងការចំណាយផ្នែកនយោបាយរបស់យើងព្យាយាមលើកកម្ពស់ផលប្រយោជន៍របស់ក្រុមហ៊ុន និងម្ចាស់ភាគហ៊ុនរបស់ខ្លួន តែមិនមែនចំណង់ចំណូលចិត្តផ្នែកនយោបាយរបស់ប្រធាន ឬបុគ្គលិកយើងទេ។ ស្របជាមួយច្បាប់ជាធរមាន Visa នឹងមិនធ្វើសកម្មភាពការងារមិនល្អប្រឆាំងបុគ្គលិកណាម្នាក់ដោយផ្អែកលើទំនាក់ទំនងការងារនយោបាយរបស់គេ ឬសកម្មភាពនយោបាយស្របច្បាប់របស់គេឡើយ។
ការបង្ហាញពីការចូលរួមចំណែកផ្នែកនយោបាយសាជីវកម្ម និងសកម្មភាពដែលពាក់ព័ន្ធ
ស្របជាមួយច្បាប់សហព័ន្ធរបស់សហរដ្ឋអាមេរិក នោះ Visa Inc. មិនចូលរួមចំណែកជាមួយបេក្ខជនសហព័ន្ធរបស់សហរដ្ឋអាមេរិក គណៈកម្មាធិការគណបក្សនយោបាយជាតិ ឬគណៈកម្មាធិការនយោបាយសហព័ន្ធផ្សេងៗទៀតឡើយ។ Visa Inc. អាចចូលរួមចំណែកជាមួយបេក្ខជននយោបាយនៅក្រៅសហរដ្ឋអាមេរិកនៅក្នុងកាលៈទេសៈដែលមានកំណត់។
យើងខ្ញុំប្រើប្រាស់មូលនិធិសាជីវកម្មសម្រាប់ការចូលរូមចំណែកដល់រដ្ឋ ឬបេក្ខជនមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក ជាកន្លែងដែលអនុញ្ញាត និងស្ថិតនៅក្នុងដែនកំណត់ដែលចាត់តាំងដោយរដ្ឋ ព្រមទាំងច្បាប់ និងបទបញ្ញតិ្តក្នុងមូលដ្ឋាន។ យើងខ្ញុំក៏ធ្វើវិភាគទានទៅកាន់ (a) សមាគមន៍ដែលគេបង្កើតឡើង និងទទួលស្គាល់ជាក់លាក់ ក្រោមផ្នែក 527 នៃក្រមប្រាក់ចំណូលផ្ទៃក្នុងរបស់សហរដ្ឋអាមេរិក និងចុះឈ្មោះជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតសហព័ន្ធ ឬបទបញ្ញត្តិរដ្ឋដែលមានតម្លៃស្មើគ្នា និង (b) ដើម្បីគាំទ្រ ឬប្រឆាំងនឹងកិច្ចផ្ដួចផ្ដើម ឬប្រជាមតិស្ដីពីសន្លឹកឆ្នោតរដ្ឋ ឬមូលដ្ឋាន ដែលការធ្វើដូច្នេះនឹងលើកកម្ពស់វត្ថុបំណងគោលនយោបាយសាធារណៈរបស់យើង។
វិភាគទានផ្នែកនយោបាយនីមួយៗត្រូវតែមានការអនុញ្ញាតដោយតំណាងការិយាល័យទំនាក់ទំនងជាមួយរដ្ឋាភិបាល (រដ្ឋ សហព័ន្ធ ឬអន្តរជាតិ) នៅកន្លែងដែលបានធ្វើវិភាគទាន ដើម្បីធានាថា ការចូលរួមចំណែកនេះស្របនឹងអត្ថប្រយោជន៍ និងគោលដៅគោលនយោបាយរបស់យើង។ ក្នុងការជ្រើសរើសអ្នកទទួលផលពីការធ្វើវិភាគទានសាជីវកម្ម ការិយាល័យទំនាក់ទំនងជាមួយរដ្ឋាភិបាលរបស់យើងនឹងគិតពិចារណាលើកត្តាដូចខាងក្រោម ក្នុងចំណោមកត្តាផ្សេងទៀត ៖
- ទស្សនៈរបស់អ្នកទទួលផលសក្តានុពល កំណត់ត្រាបោះឆ្នោត និងការយល់ដឹងអំពីបញ្ហាគោលនយោបាយដែលមានសារៈសំខាន់ចំពោះ Visa ម្ចាស់ភាគហ៊ុនរបស់ខ្លួន និងភាគីពាក់ព័ន្ធផ្សេងទៀត។
- កេរ្តិ៍ឈ្មោះរបស់អ្នកទទួលផលសក្តានុពល ចំពោះភាពទៀងត្រង់
- សេវាកម្មរបស់អ្នកទទួលផលសក្តានុពលចំពោះបក្ស ឬតួនាទីភាពជាអ្នកដឹកនាំផ្នែកច្បាប់
- ទំនាក់ទំនងរបស់អ្នកទទួលផលសក្តានុពលជាមួយ ឬតំណាងឱ្យ Visa ឬជាមួយផ្នែកដ៏ធំរបស់បុគ្គលិក Visa
- កម្រិតដែលអ្នកទទួលផលសក្តានុពលចែករំលែកអាទិភាពផ្នែកច្បាប់របស់ Visa។
គ្រប់សេចក្តីសម្រេចទាំងអស់ដែលទាក់ទងនឹងអ្នកទទួលផលពីការចូលរួមចំណែកផ្នែកនយោបាយ នៅក្នុងសហរដ្ឋអាមេរិក ត្រូវបានធ្វើឡើងដោយប្រធានផ្នែកទំនាក់ទំនងរដ្ឋាភិបាលប្រចាំសហរដ្ឋអាមេរិក។ សេចក្តីសម្រេចដែលទាក់ទងនឹងការចូលរួមចំណែកផ្នែកនយោបាយនៅក្រៅសហរដ្ឋអាមេរិក គឺត្រូវបានធ្វើឡើងដោយប្រធានផ្នែកទំនាក់ទំនងរដ្ឋាភិបាលប្រចាំអាស៊ីប៉ាស៊ីហ្វិក ដែលបច្ចុប្បន្ននេះគឺជាតំបន់តែមួយគត់ក្រៅពីសហរដ្ឋអាមេរិកដែល Visa ធ្វើការចូលរួមចំណែកជាលក្ខណៈសាជីវកម្ម។
បន្ថែមពីនេះ ស្ថិតក្រោមគោលនយោបាយរបស់ Visa ស្ដីពីការចូលរួមផ្នែកនយោបាយ ការបញ្ចុះបញ្ចូល និងវិភាគទានផ្នែកនយោបាយ និងគណៈកម្មាធិការអភិបាលកិច្ចសាជីវកម្ម និងការជ្រើសតាំងក៏ត្រូវតែអនុញ្ញាតជាមុន ចំពោះការប្រើប្រាស់មូលនិធិសាជីវកម្មសម្រាប់ការធ្វើវិភាគទានផ្នែកនយោបាយ។ ដើម្បីឆ្លើយតបតាមតម្រូវការនេះ ការិយាល័យទំនាក់ទំនងរដ្ឋាភិបាលរបស់យើងជារៀងរាល់ឆ្នាំវៀបចំ និងដាក់ជូនជាប្រចាំឆ្នាំដល់គណៈកម្មាធិការដើម្បីសុំការអនុញ្ញាតលើផែនការដែលបានស្នើសុំ សម្រាប់គោលនយោបាយសប្បុរសធម៌សាជីវកម្មប្រចាំឆ្នាំ។
ការិយាល័យទំនាក់ទំនងរដ្ឋាភិបាលក៏ធ្វើការរៀបចំ និងដាក់ជូនដល់គណៈកម្មាធិការនូវរបាយការណ៍ ដែលលម្អិតអំពីការធ្វើវិភាគទានផ្នែកនយោបាយរបស់ក្រុមហ៊ុន សម្រាប់ឆ្នាំមុន ដែលត្រូវបង្ហាញជាសាធារណៈនៅលើគេហទំព័រនេះ។
របាយការណ៍រួមវិភាគទានប្រចាំឆ្នាំនាពេលបច្ចុប្បន្ន និងពីមុនរបស់យើងមានដូចខាងក្រោម ៖
របាយការណ៍រួមវិភាគទានប្រចាំឆ្នាំរួមមានការរួមវិភាគទានដែលធ្វើឡើងចំពោះរដ្ឋ ឬបេក្ខជនមូលដ្ឋាន និងការវាស់ស្ទង់សន្លឹកឆ្នោតនៅក្នុងសហរដ្ឋអាមេរិក សមាគមន៍ជំនួញក្នុងការគាំទ្រយុទ្ធនាការនយោបាយ អង្គការដែលចុះបញ្ចីក្រោមផ្នែក 527 នៃក្រមពន្ធសហព័ន្ធសហរដ្ឋអាមេរិក និងគណបក្សនយោបាយ ព្រមទាំងវេទិកាអាជីវកម្មនៅក្រៅសហរដ្ឋអាមេរិក។ វាគឺជាគោលនយោបាយរបស់ Visa ដែលតម្រូវឲ្យការលាតត្រដាងនេះអនុវត្តទៅលើការទូទាត់ប្រាក់ទាំងឡាយចំពោះអង្គការលើកលែងពន្ធដែលចូលរួមនៅក្នុងការធ្វើយុទ្ធនាការ (រាប់បញ្ចូលទាំងអង្គភាព 501(c)(3), (4) និង (6)) បើសិនជាក្រុមហ៊ុនសម្រេចថា ការចូលរួមចំណែកនោះគឺត្រូវបានប្រើប្រាស់ដើម្បីសកម្មភាពនយោបាយ។
យើងខ្ញុំមិនឧបត្ថម្ភការផ្សព្វផ្សាយដែលកំណត់លក្ខណៈសម្បត្តិថាជា "ការចំណាយឯករាជ្យ " ឬ "ការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធផ្សព្វផ្សាយ " ក្រោមច្បាប់ហិរញ្ញវត្ថុ ស្ដីពីយុទ្ធនាការសហព័ន្ធសហរដ្ឋអាមេរិក ឬការធ្វើវិភាគទានទៅកាន់បេក្ខជននយោបាយជាបុគ្គលនៅក្រៅប្រទេសទេ។ ប៉ុន្ដែ ក្នុងករណីយើងខ្ញុំធ្វើវិភាគទាន គឺត្រូវមានការអនុញ្ញាតជាមុន ដោយគណៈកម្មាធិកាអភិបាលកិច្ចសាជីវកម្ម និងការជ្រើសតាំង (ព្រមទាំងពីផ្នែកច្បាប់របស់យើង) ហើយបង្ហាញវាក្នុងរបាយការណ៍រួមវិភាគទានប្រចាំឆ្នាំរបស់យើង។
សមាគមជំនួញ
យើងខ្ញុំជាសមាជិកសមាគមន៍ជំនួញជាច្រើននៅក្នុងសហរដ្ឋអាមេរិក និងក្រៅប្រទេស ហើយបង់ថ្លៃជាទៀងទាត់ដល់សមាគមន៍ទាំងនោះ។ យើងខ្ញុំជាធម្មតាមិនធ្វើវិភាគទានបន្ថែម ឬដោយគ្មានបង់ថ្លៃដើម្បីគាំទ្រសកម្មភាពនយោបាយរបស់ក្រុមនោះទេ។ ប៉ុន្ដែ ក្នុងករណីវាជាអត្ថប្រយោជន៍អាជីវកម្មរបស់យើងក្នុងការធ្វើបែបនេះ ការិយាល័យទំនាក់ទំនងជាមួយរដ្ឋាភិបាលនឹងទទួលការអនុញ្ញាតជាមុនពីគណៈកម្មាធិកាអភិបាលកិច្ចសាជីវកម្ម និងការជ្រើសតាំង ហើយបង្ហាញការរួមវិភាគទានក្នុងរបាយការណ៍រួមវិភាគទានប្រចាំឆ្នាំ។ ដូចបានបកស្រាយខាងលើ យើងខ្ញុំក៏នឹងខិតខំប្រឹងប្រែងដើម្បីទទួលបានពីសមាគមន៍ជំនួញសហរដ្ឋអាមេរិក ដែលតម្លៃភាពជាសមាជិកប្រចាំឆ្នាំលើសពី 25.000 ដុល្លារអាមេរិក (ឬ 100 លានរៀល) ដែលជាចំណែកមួយនៃតម្លៃដែលគេប្រើសម្រាប់ការចូលរួមចំណែកផ្នែកនយោបាយ និងបង្ហាញព័ត៌មាននោះនៅក្នុងរបាយការណ៍រួមវិភាគទានប្រចាំឆ្នាំ។
ការបញ្ចុះបញ្ចូល
យើងខ្ញុំព្យាយាមរក្សាទំនាក់ទំនងល្អ និងមានតម្លាភាពជាមួយនឹងរដ្ឋាភិបាលជុំវិញពិភពលោក តាមរយៈការបង្ហាញទស្សនៈ និងក្ដីបារម្ភចំពោះមន្ត្រីជាប់ឆ្នោត និងអ្នកតាក់តែងច្បាប់។ ក្នុងនាមជាអ្នកដឹកនាំឧស្សាហកម្ម យើងខ្ញុំជួបប្រទះបញ្ហាប្រឈម និងឱកាសស្ដីពីបញ្ហាគោលនយោបាយជាច្រើននៅតាមសហព័ន្ធ រដ្ឋ និងកម្រិតមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក ព្រមទាំងអន្តរជាតិ។ បញ្ហាទាំងនោះមានដូចជា បទបញ្ញត្តិ និងគោលនយោបាយស្ពីពីការផ្លាស់ប្ដូរទៅវិញទៅមក សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត សុវត្ថិភាពទិន្នន័យ ឯកជនភាព កម្មសិទ្ធិបញ្ញា ការគិតថ្លៃបន្ថែម ការបើកប្រាក់ខែ ប័ណ្ណបង់ប្រាក់ជាមុន ការទូទាត់តាមទូរស័ព្ទ ពន្ធ ពាណិជ្ជកម្មអន្តរជាតិ និងការដាក់បញ្ចូលហិរញ្ញវត្ថុ ក្នុងចំណោមប្រធានបទផ្សេងទៀត
យើងខ្ញុំទាក់ទងជាមួយអ្នកបញ្ចុះបញ្ចូល និងចាប់ដៃគូជាមួយសមាគមជំនួញ និងអង្គភាពផ្សេងៗទៀត ដើម្បីជួយយើងក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈម និងឱកាសទាំងនេះដោយ ៖
- ផ្តល់មធ្យោបាយដល់អ្នកតាក់តែងគោលនយោបាយ អ្នកជំនាញផ្នែកនយោបាយ និងការវិភាគនយោបាយ
- ត្រួតពិនិត្យនីតិកម្ម
- ផ្តល់វេទិកាមួយសម្រាប់ពិភាក្សាបញ្ហាឧស្សាហកម្មសំខាន់ៗ និងគាំពារផលប្រយោជន៍អាជីវកម្មទូទៅ
- ជួយធានាថាយើងមានសំឡេងនៅក្នុងដំណើរការតាក់តែងគោលនយោបាយ ជាពិសេស នៅលើបញ្ហាដែលទទួលបានការគាំទ្រច្រើនពីគណបក្សប្រឆាំង និង
- ជម្រុញយុទ្ធសាស្ត្របញ្ចុះបញ្ចូល និងគាំពារជាសកលរបស់យើង។
ការិយាល័យទំនាក់ទំនងជាមួយរដ្ឋាភិបាលរបស់យើងត្រូវអនុញ្ញាតជាមុននូវការចូលរួម និងសកម្មភាពបញ្ចុះបញ្ចូលទាំងនោះ និងពិនិត្យឡើងវិញឲ្យបានទៀងទាត់ដើម្បីធានាថា សកម្មភាពទាំងនោះនៅបន្តបម្រើអត្ថប្រយោជន៍ និងវត្ថុបំណងអាជីវកម្មរបស់យើង។
បន្ថែមពីនេះ ការិយាល័យទំនាក់ទំនងជាមួយរដ្ឋាភិបាលរបស់យើងរៀបចំ និងដាក់ជូនគណៈកម្មាធិកាអភិបាលកិច្ចសាជីវកម្ម និងការជ្រើសតាំងជាប្រចាំឆ្នាំនូវរបាយការណ៍ពាក់ព័ន្ធនឹងការចំណាយលើការបញ្ចុះបញ្ចូលរបស់ក្រុមហ៊ុន ដែលរួមមានទាំងព័ត៌មានពាក់ព័ន្ធនឹងភាពជាសមាជិក និងការទូទាត់ចំពោះសមាគមន៍ជំនួញ និងក្រុមឧស្សាហកម្ម សម្រាប់គោលបំណង់បញ្ចុះបញ្ចូល និងអង្គការលើកលែងពន្ធដែលសរសេរ និងគាំទ្រច្បាប់គំរូ។ ខណៈដែលយើងមិនបោះពុម្ពផ្សាយរបាយការណ៍នេះ យើងពិតជាបំពេញរបាយការណ៍ប្រចាំត្រីមាសពាក់ព័ន្ធនឹងសកម្មភាពបញ្ចុះបញ្ចូលរបស់សហព័ន្ធសហរដ្ឋអាមេរិករបស់យើង ជាមួយនឹងការិយាល័យស្មៀននៃសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក និងលេខាធិការនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក តាមការទាមទាររបស់ច្បាប់ដាក់បង្ហាញការបញ្ចុះបញ្ចូលឆ្នាំ 1995 និងភាពជាអ្នកដឹកនាំស្មោះត្រង់ និងច្បាប់រដ្ឋាភិបាលបើកទូលាយឆ្នាំ 2008។ របាយការណ៍ទាំងនោះអាចរកបានដោយស្វែងរក "«Visa» " ក្នុងនាមជា "«អ្នកចុះឈ្មោះ» " នៅលើ គេហទំព័ររបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក។
ចំពោះអង្គការលើកលែងពន្ធដែលសរសេរ និងគាំទ្រច្បាប់គំរូ យើងខ្ញុំមិនមែនជាសមាជិករបស់អង្គការណាមួយទេ ក្រៅពីក្រុមប្រឹក្សារដ្ឋាភិបាលរដ្ឋ នៅពេលបច្ចុប្បន្ននេះ។ នៅឆ្នាំ 2016 Visa បានចូលរួមវិភាគទានចំនួន $8.500 (34 លានរៀល) នៃថ្លៃសមាជិកភាពទៅដល់ក្រុមប្រឹក្សារដ្ឋាភិបាលរដ្ឋ។
គណៈកម្មាធិការសកម្មភាពនយោបាយរបស់ Visa
នៅក្នុងសហរដ្ឋអាមេរិក យើងខ្ញុំក៏ឧបត្ថម្ភគណៈកម្មាធិការសកម្មភាពនយោបាយសហព័ន្ធ (PAC) ស្របតាមច្បាប់យុទ្ធនាការបោះឆ្នោតសហព័ន្ធ ដូចដែលបានធ្វើវិសោធនកម្ម និងបទបញ្ញត្តិដែលប្រកាសដោយគណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធ។ គណៈកម្មាធិការសកម្មភាពនយោបាយ (PAC) របស់ Visa ជួយឲ្យបុគ្គលិកបញ្ចូលធនធានហិរញ្ញវត្ថុរបស់ពួកគេដោយស្ម័គ្រចិត្ត ដើម្បីគាំទ្រសហព័ន្ធ រដ្ឋ និងបេក្ខជននយោបាយមូលដ្ឋាន និងអង្គការនានា។
ការចូលរួមចំណែក និងការចំណាយរបស់គណៈកម្មាធិសកម្មភាពនយោបាយរបស់ Visa PAC ត្រូវបានបង្ហាញជាសាធារណៈនៅលើគេហទំព័រភ្នាក់ងាររដ្ឋាភិបាល ដូចជា គេហទំព័ររបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតសហព័ន្ធ (www.fec.gov)។ បន្ថែមពីការបង្ហាញស្ដីពីការចូលរួមចំណែករបស់ Visa PAC នៅលើគេហទំព័ររដ្ឋាភិបាល គណបក្សដែលចាប់អារម្មណ៍អាចតាមដានការចូលរួមចំណែករបស់គណៈកម្មាធិការសកម្មភាពនយោបាយសហព័ន្ធរបស់យើងតាមរយៈគេហទំព័ររបស់មជ្ឈមណ្ឌលសម្រាប់សុចរិតភាពសាធារណៈ និងមជ្ឈមណ្ឌលសម្រាប់ឆ្លើយតបនឹងនយោបាយដូចខាងក្រោម ៖
សូមចូល គេហទំព័របើកចំហរឿងសម្ងាត់
សូមចូល គេហទំព័រសុចរិតភាពសាធារណៈ
Visa PAC គ្រប់គ្រងដោយក្រុមប្រឹក្សាភិបាលរបស់ខ្លួន ដែលចាត់តាំងមន្ត្រីរបស់ PAC និងត្រួតពិនិត្យ ព្រមទាំងដឹកនាំរដ្ឋបាល PAC យុទ្ធនាការឃោសនា ការចូលរួមចំណែក និងការអនុលោមតាមច្បាប់ជាធរមាន និងវិន័យរបស់ PAC។
អ្នកទទួលផលពីការចូលរួមចំណែករបស់ Visa PAC ត្រូវបានគេជ្រើសរើសផ្អែកលើលក្ខណៈវិនិច្ឆ័យដូចគ្នាក្រោម «ការចូលរួមចំណែកផ្នែកនយោបាយ» និង ការបង្ហាញសកម្មភាពពាក់ព័ន្ធ» ខាងលើ និងកត្តាផ្សេងទៀតដែលក្រុមប្រឹក្សារបស់ PAC អាចបង្កើតបាន។