ប័ណ្ណឥណទានអាជីវកម្ម
ជួយឱ្យអាជីវកម្មលោកអ្នកជោគជ័យជាមួយប័ណ្ណ ដែលធ្វើឲ្យការទិញងាយស្រួល ហើយគណនេយ្យរបស់លោកអ្នកមិនមានភាពស្ញុគស្ញាញ។
ជួយឱ្យអាជីវកម្មលោកអ្នកជោគជ័យជាមួយប័ណ្ណ ដែលធ្វើឲ្យការទិញងាយស្រួល ហើយគណនេយ្យរបស់លោកអ្នកមិនមានភាពស្ញុគស្ញាញ។
ទទួលបានរង្វាន់ និងអត្ថប្រយោជន៍បន្ថែមខណៈពេលលោកអ្នកពង្រីកអាជីវកម្ម។
ឥណពន្ធអាជីវកម្ម Visa ត្រូវបានគេស្វាគមន៍នៅគ្រប់ទីកន្លែងដែលទទួលយកប័ណ្ណឥណទាន Visa ប៉ុន្ដែគេកាត់ប្រាក់ពីទឹកប្រាក់ក្នុង Checking Account របស់លោកអ្នក។
ទាក់ទងស្ថាប័នហិរញ្ញវត្ថុដើម្បីទទួលប័ណ្ណ Visa អាជីវកម្ម ដែលត្រូវនឹងតម្រូវការលោកអ្នក។
គ្រប់គ្រងលំហូរសាច់ប្រាក់របស់លោកអ្នកយ៉ាងមានប្រសិទ្ធភាព និងងាយស្រួលត្រួតពិនិត្យចំណាយ។ ជាមួយលទ្ធភាពចូលទៅកាន់ទិន្នន័យប្រតិបត្តិការប័ណ្ណតាមអ៊ីនធឺណិត និងឧបរកណ៍តាមដាន របាយការណ៍អាជីវកម្ម Visa ធ្វើឲ្យលោកអ្នកជៀសផុតពីភាពស្មុគស្មាញក្នុងការតាមដាន ហើយអាចងាកមកចំណាយពេលយកចិត្តទុកដាក់លើដំណើរការអាជីវកម្មជំនួសវិញ។
ការបន្ថែមបុគ្គលិកទៅក្នុងប័ណ្ណ Visa អាជីវកម្មរបស់លោកអ្នក ធ្វើឲ្យលោកអ្នកជៀសផុតពីភាពស្មុគស្មាញនៃការតាមដាន ហើយអាចងាកមកយកចិត្តទុកដាក់លើដំណើរការអាជីវកម្មជំនួសវិញ។ ជាមួយ Visa Payment Controls វាក៏អាចជួយលោកអ្នកគ្រប់គ្រងចំណាយដោយសម្រេចចិត្តថាតើថវិកាត្រូវបានប្រើប្រាស់យ៉ាងដូចម្ដេច? នៅកន្លែងណា? និងនៅពេលណា? ឬហៅម្យ៉ាងទៀតនោះគឺ លោកអ្នកតែងតែអាចគ្រប់គ្រងលើរាល់សកម្មភាពទាំងអស់។
ស្វែងយល់អំពីវិធីសាស្រ្តល្អៗក្នុងការផ្សព្វផ្សាយថា លោកអ្នកទទួលយកប័ណ្ណ Visa និង/ឬការទូទាត់តាមរយៈឧបករណ៍ចល័តជាមួយ Visa ។ ទាញយកក្រាហ្វិក Visa POS សម្រាប់់បង្ហាញពីទីតាំងជាក់ស្តែងនៅលើស្ថានីយទូទាត់ និងលើគេហទំព័រ។