អំពី Visa Consulting & Analytics

Visa Consulting & Analytics (VCA) គឺជាដៃពិគ្រោះយោបល់ទូទាត់របស់ Visa ។
យើងខ្ញុំគឺជាក្រុមអ្នកពិគ្រោះយោបល់លើការទូទាត់ប្រាក់រាប់រយ និងជាអ្នកវិទ្យាសាស្ត្រទិន្នន័យនៅទូទាំងទ្វីបទាំងប្រាំមួយ។
អ្នកពិគ្រោះយោបល់របស់យើងខ្ញុំគឺជាអ្នកជំនាញខាងយុទ្ធសាស្រ្ត ផលិតផល ការគ្រប់គ្រងផលប័ត្រ ហានិភ័យ ឌីជីថល និងបទពិសោធន៍ផ្សេងទៀតជាច្រើនទសវត្សរ៍នៅក្នុងឧស្សាហកម្មទូទាត់នេះ។
អ្នកវិទ្យាសាស្រ្តទិន្នន័យរបស់យើងគឺជាអ្នកជំនាញខាងស្ថិតិ ការវិភាគកម្រិតខ្ពស់ និងការសិក្សាដោយប្រើម៉ាស៊ីនដែលមានលទ្ធភាពប្រើប្រាស់ព័ត៌មានផ្តាច់មុខពី VisaNet ដែលជាបណ្តាញទូទាត់ធំជាងគេបំផុតមួយនៅក្នុងពិភពលោក។
ការរួមបញ្ចូលគ្នានៃជំនាញពិគ្រោះយោបល់ទូទាត់ស៊ីជម្រៅ និងទិន្នន័យដ៏ច្រើនរបស់យើងខ្ញុំអនុញ្ញាតឲ្យយើងខ្ញុំកំណត់នូវការយល់ដឹងជាសកម្មភាព និងអនុសាសន៍ដែលជំរុញការសម្រេចចិត្តអាជីវកម្មឲ្យបានប្រសើរជាងមុន។
អ្វីដែលយើងខ្ញុំធ្វើ
យើងខ្ញុំផ្តល់ជូននូវសេវាពិគ្រោះយោបល់សម្រាប់ធនាគារចេញប័ណ្ណ ធនាគារចេញម៉ាស៊ីនឆូតប័ណ្ណ អ្នកជំនួញ បច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech) និងអ្នកដទៃទៀតនៅតាមតំបន់អនុវត្តចំនួនប្រាំមួយដែលភ្ជាប់ការធ្វើដំណើររបស់អតិថិជនទាំងមូល។

យុទ្ធសាស្រ្ត
យើងខ្ញុំជួយអតិថិជនបង្កើតយុទ្ធសាស្រ្តទូទាត់ដើម្បីជំរុញកំណើន និងប្រាក់ចំណេញ ប្រកួតប្រជែងក្នុងសេដ្ឋកិច្ចឌីជីថល និងដោះស្រាយប្រធានបទសំខាន់ៗដូចជាធនាគារបើកចំហ ការទូទាត់ភ្លាមៗ និងការលេចឡើងនូវវេទិកាភាគីទីបី។

ផលិតផល
យើងខ្ញុំផ្តល់ជូននូវសំណើតម្លៃផលិតផលសម្រាប់អតិថិជនរួមទាំងការអភិវឌ្ឍផលិតផលថ្មី ស្តារឡើងវិញ និងកែលម្អ

ការគ្រប់គ្រងផលប័ត្រ
យើងខ្ញុំជួយអតិថិជនកំណត់អត្តសញ្ញាណភ្ញៀវត្រឹមត្រូវ និងសកម្មភាពផលប័ត្រល្អបំផុតដែលជំរុញការទិញ ការចូលរួម និងការរក្សាទុក

ហានិភ័យ
យើងខ្ញុំជួយដល់អតិថិជនឲ្យចេះគ្រប់គ្រងហានិភ័យ និងការក្លែងបន្លំឲ្យកាន់តែល្អជាងមុន ស្របពេលដែលធ្វើឲ្យបទពិសោធន៍របស់អតិថិជនកាន់តែប្រសើរឡើង

ឌីជីថល
យើងខ្ញុំគាំទ្រដល់អតិថិជនក្នុងការអភិវឌ្ឍន៍ និងប្រតិបត្តិយុទ្ធសាស្រ្តឌីជីថលដើម្បីដោះស្រាយបញ្ហានានាដូចជា ប័ណ្ណជាជម្រើសទីមួយ ព័ត៌មានសម្ងាត់របស់ប័ណ្ណនៅលើមូលដ្ឋានទិន្នន័យរបស់អ្នកជំនួញ ការធ្វើឲ្យសកម្ម និងការចូលរួមបន្ត។

ការប្រតិបត្តិ
យើងខ្ញុំបានដាក់អ្នកប្រឹក្សារបស់យើងខ្ញុំនៅក្នុងស្ថាប័នរបស់អតិថិជនរបស់យើងខ្ញុំដើម្បីគាំទ្រការអនុវត្តអនុសាសន៍នានា