តើ Visa Ready គឺជាអ្វី?
mPOS
ចាប់យកឱកាសមិនធ្លាប់មានពីមុនមក។
ដំណោះស្រាយម៉ាស៊ីនឆូតប័ណ្ណតាមឧបករណ៍ចល័តកំពុងផ្លាស់ប្តូរប្រព័ន្ធទូទាត់យ៉ាងឆាប់រហ័ស។ កម្មវិធី Visa Ready ផ្ដល់នូវដំណើរការដើម្បីដាក់លិខិតបញ្ជាក់ដំណោះស្រាយហាដវែរ និងសូហ្វវែរ ដែលអាចឱ្យទូរស័ព្ទឆ្លាតវៃ ថេប្លិត ឬឧបករណ៍ឥតខ្សែអាចធ្វើការទូទាត់ ខណៈដែលផ្តល់ឱកាសថ្មីៗដើម្បីបង្កើនប្រាក់ចំណូលដល់អ្នកជំនួញ និងធនាគារចេញម៉ាស៊ីនឆូតប័ណ្ណ។
ការទូទាត់ដែលផ្អែកលើ Cloud
អនុញ្ញាតឱ្យមានវិធីសាស្រ្តធ្វើអាជីវកម្មដែលទុកចិត្តបាន។
ការទូទាត់ចល័តគឺកំពុងកើនឡើងយ៉ាងរហ័សនៅទូទាំងពិភពលោក។ កម្មវិធី Visa Ready បញ្ជាក់នូវដំណោះស្រាយការទូទាត់ដែលផ្អែកលើ Cloud និងផ្តល់នូវកញ្ចប់អភិវឌ្ឍន៍សូហ្វវែរដើម្បីជួយដល់ស្ថាប័ន និងដៃគូហិរញ្ញវត្ថុ ដែលចង់អភិវឌ្ឍកម្មវិធីទូទាត់ផ្អែកលើ Cloud របស់ពួកគេ។
ប្រព័ន្ធ Internet of Things
បញ្ចេញលទ្ធភាពទូទាត់ឥតដែនកំណត់។
ឧបករណ៍ច្រើនជាង 50 ប៊ីលាន នឹងត្រូវបានភ្ជាប់ទៅអ៊ីនធឺណិតត្រឹមឆ្នាំ 2020។ កម្មវិធី Visa Ready ផ្តល់នូវផ្លូវដ៍រីកចម្រើនមួយក្នុងការពាំនាំមកនូវនូវមុខងារទូទាត់ប្រកបដោយសុវត្ថិភាពសម្រាប់រថយន្ត ឧបករណ៍ពាក់ដៃ សម្ភារៈគេហដ្ឋាន កន្លែងលក់រាយ និងបទពិសោធន៍ទូទាត់ជំនាន់ក្រោយ។
ដំណោះស្រាយអាជីវកម្ម
រួមបញ្ចូល និងធ្វើឱ្យមានប្រសិទ្ធភាពលើដំណោះស្រាយទូទាត់ B2B។
កម្មវិធី Visa Ready បង្កើតភាពងាយស្រួលដល់ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងការទទួលបានការបញ្ជាក់សម្រាប់ដំណោះស្រាយការទូទាត់ B2B ដែលរួមមានទិន្នន័យប្រសើរជាងមុន ការួមបញ្ចូលប័ណ្ណនិម្មិត ស្វ័យភាពនៃការទូទាត់សង និងការគ្រប់គ្រងការទូទាត់។ ការចេញជាវិញ្ញាបនបត្មគឺធានាថា ដំណោះស្រាយរបស់លោកអ្នកបានបំពេញតាមលក្ខណៈបញ្ជាក់ និងស្តង់ដារសន្តិសុខរបស់ Visa ។ ដំណោះស្រាយរបស់លោកអ្នកនឹងត្រូវបានបន្ថែមទៅក្នុងបញ្ជីរាយឈ្មោះ Certified Solution របស់យើងខ្ញុំ ដើម្បីជួយបង្កើនល្បឿនការដាក់ឱ្យអនុវត្ត។
បញ្ជាក់ដំណោះស្រាយរបស់ខ្ញុំ

តាមរយៈការបញ្ជាក់ដំណោះស្រាយ លោកអ្នកនឹងមានឱកាស ៖
- បង្កើនល្បឿនដំណោះស្រាយរបស់លោកអ្នកចូលក្នុងទីផ្សារ
- ទទួលការចូលប្រើធនធាន Visa អាជ្ញាប័ណ្ណ និងឧត្តមានុវត្ត
- ជួយធានាដំណោះស្រាយរបស់លោកអ្នកឱ្យបំពេញតាមស្ដង់ដារឧស្សាហកម្ម
- ទទួលបានកម្មវិធី ឧបករណ៍ និងសេវាកម្ម ដើម្បីអាចឱ្យមានការអភិវឌ្ឍន៍ដំណោះស្រាយរបស់លោកអ្នក
- ទទួលអត្ថប្រយោជន៍ពីជំនួយធ្វើទីផ្សារ Visa Ready
ក្លាយជា Visa Ready
ជំហានទី 1 ៖
ចូលទៅទំព័រ Visa Ready និងចុះឈ្មោះ
ជំហានទី 2 ៖
ពិនិត្យឡើងវិញ និងអនុវត្តតាមតម្រូវការ Visa Ready
ជំហានទី 3 ៖
ចុះហត្ថលេខាលើកិច្ចព្រមព្រៀង Visa Ready
ជំហានទី 4 ៖
ក្លាយជា Visa Ready
ស្វែងរកដំណោះស្រាយមានសញ្ញាបត្រ

តាមរយៈការចូលរួមជាមួយកម្មវិធី Visa Ready លោកអ្នកនឹងមានឱកាស ៖
- ទទួលប្រយោជន៍ពីសមត្ថភាពរបស់ Visa ដែលបង្កើនភាពងាយស្រួលក្នុងការជ្រើសរើសដំណោះស្រាយការទូទាត់ប្រកបដោយភាពច្នៃប្រឌិត
- មានសក្តានុពលបង្កើតប្រភពប្រាក់ចំណូលថ្មីដោយពង្រីកការប្រើប្រាស់ និងការទទួលយកនៃការទូទាត់បែបអេឡិចត្រូនិក
ធ្វើការជាមួយដៃគូ Visa Ready
ជំហានទី 1 ៖
មើលបញ្ជីរាយឈ្មោះដំណោះស្រាយ
ជំហានទី 2 ៖
ស្វែងរក និងជ្រើសរើសអ្នកផ្តល់ដំណោះស្រាយ
ជំហានទី 3 ៖
ទាក់ទងអ្នកផ្តល់សេវាដើម្បីអនុវត្តដំណោះស្រាយ
ជំហានទី 4 ៖
ចាប់ផ្តើមប្រើប្រាស់ដំណោះស្រាយទូទាត់ដែលបានអនុម័តដោយ Visa Ready