ក. ចំណាំ
លោកអ្នកព្រមព្រៀងថា Visa អាចផ្តល់ឲ្យលោកអ្នកនូវការជូនដំណឹងនិងព័ត៌មានផ្សេងទៀតដែលទាក់ទងនឹង Visa Checkout តាមរយៈអ៊ីម៉ែល ការផ្សព្វផ្សាយនៅលើគេហទំព័រ ឬ របៀបផ្សេងៗទៀតនៃប្រព័ន្ធអេឡិចត្រូនិក ដែលស្របទៅតាមគោលនយោបាយទំនាក់ទំនងតាមប្រព័ន្ធអេឡិចត្រូនិករបស់ Visa ។ រាល់ទំនាក់ទំនងតាមប្រព័ន្ធអេឡិចត្រូនិកពីយើងទៅកាន់លោកអ្នកនឹងចាត់ទុកថាជាការទាក់ទង "ជាលាយលក្ខណ៍អក្សរ" ហើយចាត់ទុកថាបានបញ្ជូនទៅដល់លោកអ្នកមិនយឺតជាងកាលបរិច្ឆេទមុនពេលពិតប្រាកដ ដែលទទួលបាន ឬ 5 ថ្ងៃពីកាលបរិច្ឆេទនៃការផ្សព្វផ្សាយ ឬការចែកចាយ។
ខ. ការបោះបង់សិទ្ធិ
ការមិនបាន ឬ ការខកខានដើម្បីអនុវត្ត ឬ ប្រតិបត្តិទៅលើប្រការដែលមានចែង ឬ សិទ្ធិរបស់យើង ដែលមាននៅក្នុងលក្ខខណ្ឌទាំងនេះមិនចាត់ទុកជាការបោះបង់សិទ្ធចំពោះប្រការ ឬ សិទ្ធបែបនោះឡើយ។
គ. កិច្ចព្រមព្រៀងទាំងមូល
លក្ខខណ្ឌទាំងនេះ (រួមបញ្ចូលទាំងគោលនយោបាយឯកជនភាព និងការអនុវត្តលក្ខខណ្ឌសេវា ដែលមានចែងនៅក្នុងលក្ខខណ្ឌទាំងនេះ) បង្កើតឡើងនូវកិច្ចព្រមព្រៀងទាំងមូលរវាងលោកអ្នក និង Visa ដោយគោរពតាមការប្រើប្រាស់ Visa Checkout របស់លោកអ្នក។
ឃ. ខបំរុង
លោកអ្នកនិង Visa ព្រមព្រៀងគ្នាថា ប្រសិនបើប្រការណាមួយនៅក្នុងលក្ខខណ្ឌទាំងនេះដែលចាត់ទុកថាមិនស្របច្បាប់ មោឃៈ ឬដោយមូលហេតុផ្សេងទៀត ដែលមិនអាចអនុវត្តបានដោយតុលាការ ឬ សមត្ថកិច្ចផ្សេងទៀត ដូចនេះ ប្រការនោះនឹងចាត់ទុកថាជាខបំរុងពីលក្ខខណ្ឌទាំងនេះ ហើយនឹងមិនប៉ះពាល់ទៅដល់សុពលភាព និងការអនុវត្តបន្តចំពោះប្រការផ្សេងទៀតដែលនៅសល់ឡើយ។
ង. ការបកស្រាយ
ចំណងជើងគឺសម្រាប់តែភាពងាយស្រួលតែប៉ុណ្ណោះ ហើយមិនចាត់ទុកសម្រាប់គោលបំណងក្នុងការបកស្រាយទេ។ ពាក្យដែលរួមមាន "ទីនេះ" "ក្នុងនេះ"និង" ក្រោមនេះ" មានន័យ និង សំដៅទៅដល់លក្ខខណ្ឌទាំងនេះ ជាជាងផ្នែកណាមួយជាក់លាក់។ ពាក្យ "រួម" ដែលមានន័យ"រួមបញ្ចូល" មិនមានដែនកំណត់ នៅពេលដែលប្រើពាក្យ ក្នុងនេះ ឯកវចនៈនឹងត្រូវរួមបញ្ចូលទាំងពហុវចនៈ ហើយពហុវចនៈនឹងរួមបញ្ចូលទាំងឯកវចនៈ និងការប្រើប្រាស់ជាភេទណាមួយនឹងត្រូវរួមជាមួយរាល់ភេទទាំងអស់។
ច ទំនាក់ទំនងរបស់ភាគី
មិនមានអ្វីនៅក្នុងលក្ខខណ្ឌទាំងនេះដែលបានបកស្រាយថាជាការបង្កើតការរកស៊ីចូលហ៊ុនគ្នា ការសហការ ការធ្វើការងារ ឬជាភ្នាក់ងារដែលមានទំនាក់ទំនងរវាងលោកអ្នក និង Visa ហើយលោកអ្នកមិនមានអំណាចក្នុងការបង្កើតកាតព្វកិច្ចណាមួយ ឬធ្វើការតំណាងជំនួស Visa ឡើយ។
ឆ សំណងការខូចខាត
ចំពោះវិសាលភាពសម្រាប់ច្បាប់ដែលនឹងមានជាធរមាន លោកអ្នកយល់ព្រមថា នឹងសងការខូចខាត ការពារ និង មិនមានបំណងធ្វើអោយភាគី Visa អន្តរាយ ពី ការបាត់បង់ បំណុល ឬ ការទាមទារ រួមបញ្ចូលទាំងការចំណាយ និងសេវាកម្មសម្រាប់មេធាវី ដែលកើតមានឡើងពាក់ព័ន្ធនឹងការបំពានរបស់លោកអ្នកចំពោះលក្ខខណ្ឌទាំងនេះ។
ជ អង្គភាព Visa
ការប្រើប្រាស់ពាក្យដូចដែលមាននៅក្នុងលក្ខខណ្ឌទាំងនេះ "Visa", "យើងខ្ញុំ", "យើង" ឬសព្វនាមដែលប្រហាក់ប្រហែលដែលសំដៅដល់ (i) Visa U.S.A. Inc., ប្រសិនបើលោកអ្នកស្នាក់នៅសហរដ្ឋអាមេរិក (រួមបញ្ចូលទាំងព័រតូរីកូ), (ii) Visa Canada Corporation, ប្រសិនបើលោកអ្នករស់នៅប្រទេសកាណាដា (iii) Visa International Service Association, ប្រសិនបើលោកអ្នករស់នៅក្នុងប្រទេស អាហ្សង់ទីន ប្រេស៊ីល ឈីលី កូឡុំប៊ី ម៉ិកស៊ិច ប៉េរូ អាហ្រ្វិកខាងត្បូង ឬ ប្រទេសសហព័ន្ធអារ៉ាប់រួម និង (iv) Visa Worldwide Pte. បានកំណត់ ប្រសិនបើលោកអ្នករស់នៅក្នុងប្រទេស អូស្រ្តាលី ចិន ហុងកុង ម៉ាឡេស៊ី នូវែលហ្សេឡង់ ឬសឹង្ហបុរី។ "ភាគី Visa" សំដៅដល់ Visa U.S.A Inc., Visa Canada Corporation, Visa International Service Association, Visa Worldwide Pte. បានកំណត់ និងសាខាផ្សេងៗទៀត។
ឈ ការដោះស្រាយវិវាទ & ច្បាប់គ្រប់គ្រង
ក្នុងវិសាលភាពពេញលេញតម្រូវដោយច្បាប់ លោកអ្នកនិង Visa ព្រមព្រៀងគ្នាថា ៖
ប្រសិនបើលោកអ្នករស់នៅក្នុងប្រទេស អាហ្សង់ទីន, កូឡុំប៊ី, ម៉ិកស៊ិច, ប៉េរូ សហព័ន្ធអារ៉ាប់រួម ឬ សហរដ្ឋអាមេរិក ៖ ច្បាប់ដែលគ្រប់គ្រង និងច្បាប់អាជ្ញាកណ្តាលនឹងត្រូវយកមកអនុវត្តដូចជា ៖
ក្នុងផ្នែកនេះចែងអំពីច្បាប់មជ្ឈត្តកម្ម សូមអានច្បាប់នេះដោយប្រុងប្រយ័ត្នបំផុត វាផ្តល់ជូនលោកអ្នកអំពីការទាមទារទាក់ទងនឹង Visa Checkout ឬនៅក្នុងលក្ខខណ្ឌទាំងនេះដែលអាចដោះស្រាយបានដោយភ្ជាប់កាតព្វកិច្ចមជ្ឈត្តវិនិច្ឆ័យ។ នៅក្នុងមជ្ឈត្តកម្ម លោកអ្នកឬ Visa មិនមានសិទ្ធិក្នុងការទាមទារតាមផ្លូវតុលាការ ឬ តាមរយៈសវនាការតុលាការលើការទាមទារទេ។ ការទាមទារអាចធ្វើមជ្ឈត្តកម្មបានទៅលើមូលដ្ឋានឯកជនប៉ុណ្ណោះ។ សិទ្ធិក្នុងការត្រៀមមុនសវនាការ និង សិទ្ធិនៅក្នុងបណ្តឹងឧទ្ធរណ៍នឹងត្រូវបានកម្រិត ប៉ុន្តែមជ្ឈត្តកម្មអាចចេញសេចក្តីសម្រេចពាក់ព័ន្ធនឹងការខូចខាត និងការជួយសង្គ្រោះដែលមានចែងនៅក្នុងលក្ខខណ្ឌទាំងនេះ។
វិវាទណាមួយ ឬ ការទាមទារ ឬ ភាពចម្រូងចម្រាសដែលកើតឡើងពាក់ព័ន្ធនឹង Visa Checkout ឬ ក្នុងលក្ខខណ្ឌទាំងនេះ រួមបញ្ចូលទាំងទម្រង់ ការបកស្រាយ ការបំពាន ការអនុវត្តកាតព្វកិច្ច ការលុបចោល ការអនុវត្ត ការបកស្រាយ ឬ សុពលភាពនៃលក្ខខណ្ឌទាំងនេះ សុពលភាព និងការអនុវត្តនៃប្រការទាំងនេះ និងការសម្រេចទាក់ទងនឹងទំហំ ឬ ការអនុវត្តកិច្ចព្រមព្រៀងដើម្បីធ្វើមជ្ឈត្តកម្ម (វិវាទ) ដែលអាចជាកម្មវត្ថុសម្រាប់មជ្ឈត្តកម្ម នឹងត្រូវដោះស្រាយដោយផ្តាច់មុខទៅនឹងនីតិវិធិ និងប្រការនៃមជ្ឈត្តកម្ម ដែលមានចែងនៅក្នុងផ្នែកនេះ។ វិវាទដែលកើតមានឡើងរវាងលោកអ្នក និង Visa នឹងត្រូវបានដោះស្រាយតាមរយៈកាតព្វកិច្ចមជ្ឈត្តវិនិច្ឆ័យ លើកលែងតែ លោកអ្នកជាប្រជាពលរដ្ឋរបស់សហរដ្ឋអាមេរិក លោកអ្នកអាចធ្វើការទាមទារតាមរយៈតុលាការដោះស្រាយវិវាទនៃការទាមទារតូចតាច (ប្រសិនបើការទាមទាររបស់លោកអ្នកគោរពតាមលក្ខខណ្ឌនៃការទាមទារ)។ ប្រការនៃមជ្ឈត្តកម្មនឹងអនុវត្តតែចំពោះវិវាទជាមួយនឹង Visa ដែលទាក់ទងទៅនឹង Visa Checkout ប្រសិនបើវិវាទរបស់លោកអ្នកទាក់ទងទៅនឹងអ្នកចេញប័ណ្ណបង់ប្រាក់ លោកអ្នកត្រូវតែដោះស្រាយវិវាទនោះជាមួយនឹងអ្នកចេញប័ណ្ណរបស់លោកអ្នក។
បញ្ញត្តិគ្រប់គ្រងមជ្ឈត្តកម្មណាមួយរវាងលោកអ្នកនឹង Visa គឺមានចែងដូចខាងក្រោម ៖ មជ្ឈត្តកម្មនឹងត្រូវគ្រប់គ្រងដោយ JAMS ដែលតម្រូវដោយ នីតិវិធី និងច្បាប់មជ្ឈត្តកម្មទូលំទូលាយ ប្រសិនបើលោកអ្នករស់នៅសហរដ្ឋអាមេរិក និង ច្បាប់មជ្ឈត្តកម្មអន្តរជាតិ JAMS ប្រសិនបើលោកអ្នករស់នៅក្រៅពីសហរដ្ឋអាមេរិក ដែលមាននៅក្នុងបញ្ជីរៀបរាប់ក្នុងផ្នែកទី 1 ចំពោះវិសាលភាពនៃបញ្ញត្តិទាំងនោះមិនមានវិវាទផ្លូវច្បាប់ជាមួយនឹងប្រការនេះ។ លោកអ្នកអាចរកបាននូវច្បាប់ចម្លងនៃបញ្ញត្តិទាំងនេះដោយទាក់ទងទៅកាន់ JAMS តាមរយៈទូរស័ព្ទលេខ 1-800-352-5267 ឬតាមរយៈការសរសេរទៅកាន់ JAMS តាមអាសយដ្ឋាន 620 Eighth Avenue, 34th Floor, New York, NY 10018 ឬ តាមគេហទំព័រ www.jamsadr.com ឬ www.jamsinternational.com/ ។
ការទាមទារណាមួយនឹងត្រូវធ្វើមជ្ឈត្តកម្មចំពោះមូលដ្ឋានបុគ្គលប៉ុណ្ណោះ។ នេះមានន័យថា ទាំងលោកអ្នក និង Visa ត្រូវបានហាមឃាត់ក្នុងការចូលរួម ឬ រួបរួមការទាមទារដើម្បីធ្វើមជ្ឈត្តកម្មដោយអ្នកដទៃ ឬប្រឆាំងអ្នកដទៃ ហើយនឹងហាមឃាត់ពីការធ្វើមជ្ឈត្តកម្មចំពោះការទាមទារដែលធ្វើការតំណាង ឬជាសមាជិកនៃក្រុមមួយ។ មជ្ឈត្តកម្មនឹងត្រូវធ្វើឡើងមុនមជ្ឈត្តករម្នាក់។ មជ្ឈត្តកម្មនឹងត្រូវ (i) ធ្វើឡើងតាមរយៈទូរស័ព្ទ តាមប្រព័ន្ធអ៊ីនធឺណិត និង/ឬ ដោយការដាក់ពាក្យសុំធ្វើមជ្ឈត្តកម្មតាមរយៈការសរសេរ វិធីណាមួយនឹងត្រូវបានជ្រើសរើសដោយភាគីដែលចាប់ផ្តើមធ្វើមជ្ឈត្តកម្ម និង (ii) មិនមានការចូលរួមដែលលេចឡើងដោយឯកឯងចំពោះភាគី ឬ សាក្សី លុះត្រាតែបានព្រមព្រៀងគ្នាដោយភាគីណាមួយជាមុន។ ប្រជាពលរដ្ឋដែលរស់នៅក្នុងសហព័ន្ធអារ៉ាប់រួមនឹងត្រូវធ្វើមជ្ឈត្តកម្មនៅក្នុងទីក្រុងឌុយបៃ ឬនៅកន្លែងណាមួយផ្សេង ដែលមានការព្រមព្រៀងដោយភាគីទាំងពីរ។ មជ្ឈត្តករនឹងត្រូវបានជ្រើសរើសដោយមានការព្រមព្រៀងដោយលោកអ្នកនិង Visa ។ ប្រសិនបើលោកអ្នក និង Visa មិនអាចព្រមព្រៀងជ្រើសរើសយកមជ្ឈត្តករបាន មជ្ឈត្តករនឹងត្រូវបានជ្រើសតាំងដោយនីតិវីធិរបស់ JAMS ។ ប្រសិនបើមានហេតុណាមួយដែលវិវាទនឹងត្រូវបន្តធ្វើដោយតុលាការជាជាងដោយមជ្ឈត្តកម្ម យើងទាំងពីរព្រមព្រៀងគ្នាលះបង់សិទ្ធិទៅឲ្យគណៈវិនិច្ឆ័យ។
លោកអ្នកអាចជ្រើសតាំងមេធាវីបាន ប៉ុន្តែវាមិនមែនជាការតម្រូវឡើយ។ ភាគីនីមួយៗត្រូវទទួលខុសត្រូវទៅលើថ្លៃសេវាមេធាវីរៀងៗខ្លួន និង ការចំណាយ លុះត្រាតែមានសេចក្តីសម្រេចដោយមជ្ឈត្តករដោយច្បាប់ដែលអនុវត្ត។ ភាគីដែលចាប់ផ្តើមមជ្ឈត្តកម្មនឹងត្រូវបង់ថ្លៃសម្រាប់ការដាក់ពាក្យ (លុះត្រាតែមានការចែងផ្សេងដោយ JAMS ដោយមូលហេតុស្ថានភាពលំបាក)។ Visa នឹងបង់មុននូវសេវារដ្ឋបាល ការគ្រប់គ្រងសំណុំរឿង និង ថ្លៃសេវាមជ្ឈត្តករដែលទាក់ទងទៅនឹងមជ្ឈត្តកម្មនេះ តាមរយៈការបង់ថ្លៃទៅផ្ទាល់ទៅដល់ JAMS ។ នៅពេលបញ្ចប់មជ្ឈត្តកម្ម ថ្លៃដែលបានបង់ដោយ Visa អាចនឹងត្រូវបែងចែករវាងលោកអ្នក និង Visa ដោយការណែនាំរបស់មជ្ឈត្តករដែលស្របទៅតាមនីតិវិធិរបស់ JAMS ។
រាល់វិវាទគឺសម្រាប់មជ្ឈត្តករជាអ្នកសម្រេច រួមមានវិវាទទាក់ទងនឹងទំហំ និងការអនុវត្តនៃប្រការមជ្ឈត្តកម្មនេះ។ សេចក្តីសម្រេចណាមួយ ចេញដោយមជ្ឈត្តករជាសេចក្តីសម្រេចចុងក្រោយ។ ការវិនិច្ឆ័យទៅលើមជ្ឈត្តវិនិច្ឆ័យអាចត្រូវបានដាក់ជូនតុលាការណាមួយដែលមានសមត្ថកិច្ច។ ប្រការនេះមិនមានដកចេញនូវភាគីដែលដាក់ការរក្សាការពារជាមួយនឹងជំនួយរបស់មជ្ឈត្តកម្មពីតុលាការដែលមានសមត្ថកិច្ច។ ការទទួលខុសត្រូវតាមផ្លូវច្បាប់របស់ Visa នឹងត្រូវបានកម្រិតដូចមានចែងក្នុងផ្នែកទី 14 ខាងលើ ទៅនឹងវិសាលភាពទាំងស្រុង ដែលកំណត់ឡើងដោយច្បាប់។
ផ្នែកនេះ និង ប្រការមជ្ឈត្តកម្មនឹងមិនត្រូវបានលុបចោលដោយសារការលុបចោលគណនី Visa Checkout របស់លោកអ្នកនោះទេ។ ប្រសិនបើនៅក្នុងផ្នែកណាមួយនៃផ្នែកនេះ ក្រៅពីការបោះបង់សិទ្ធិធ្វើសកម្មភាព គឺចាត់ទុក ឬ មិនអាចអនុវត្តបានដោយសារមូលហេតុណាមួយ ផ្នែកផ្សេងៗទៀតដែលមាននៅតែអាចអនុវត្តបាន។ ប្រសិនបើការបោះបង់សិទ្ធធ្វើសកម្មភាពត្រូវបានចាត់ទុក ឬ មិនអាចធ្វើការអនុវត្តបានដោយមូលហេតុណាមួយនៅក្នុងសំណុំរឿងដែលទាក់ទងនឹងការធ្វើសកម្មភាពត្រូវបានចោទប្រកាន់ឡើង ប្រការដែលនៅសល់នៅក្នុងផ្នែកនេះនឹងមិនអាចអនុវត្តបានឡើយ។
លក្ខខណ្ឌនេះ និងសិទ្ធិរបស់ភាគីនៅក្រោមនេះនឹងត្រូវគ្រប់គ្រងដោយ និងបកស្រាយស្របតាមច្បាប់នៃរដ្ឋ Delaware មិនរាប់បញ្ចូលវិវាទច្បាប់ ឬ ជម្រើសនៃច្បាប់គ្រប់គ្រង។
ផ្នែកសេសសល់នៅក្នុងផ្នែកនេះ (1.) អនុវត្តចំពោះប្រជាពលរដ្ឋសហរដ្ឋអាមេរិក ៖
មជ្ឈត្តករមិនអាចចេញសេចក្តីសម្រេចដាក់ទោស ឬ ការសំណងនៃការខូចខាត លុះត្រាតែបានតម្រូវដោយច្បាប់ ឬ មជ្ឈត្តវិនិច្ឆ័យជាមុន ឬ មជ្ឈត្តករមិនអាចចេញសេចក្តីសម្រេចទៅលើសំណងការខូចខាតតិចតួច ដោយប្រយោល ឬសងជម្ងឺចិត្ត រួមទាំងសំណងសម្រាប់ការបាត់បង់ចំណូល ឬ ការខាតបង់ដោយភាគីទីបីឡើយ។ ភាគីទទួលស្គាល់ថា លក្ខខណ្ឌទាំងនេះបង្ហាញពីប្រតិបត្តិការមួយមានពាក់ព័ន្ធនឹងពាណិជ្ជកម្មឆ្លងរដ្ឋ។ ថ្វីបើមានប្រការដែលមានចែងក្នុងប្រការមុនជាមួយនឹងច្បាប់អចិន្ត្រៃយ៍ដែលអាចអនុវត្តបាន មជ្ឈត្តកម្មណាមួយ ដែលធ្វើឡើងស្របតាមលក្ខខណ្ឌ និងនៅក្នុងផ្នែកនេះនឹងត្រូវគ្រប់គ្រងដោ ច្បាប់សហព័ន្ធមជ្ឈត្តកម្ម (9 U.S.C, Secs. 1-16)។
ប្រសិនបើលោកអ្នកបានបង្កើតគណនី Visa Checkout មុននឹងការធ្វើបច្ចុប្បន្នភាពទៅលើលក្ខខណ្ឌទាំងនេះនៅថ្ងៃទី 27 ខែមករា ឆ្នាំ 2014 លោកអ្នកអាចជ្រើសរើសមិនទទួលយកប្រការមជ្ឈត្តកម្មដោយធ្វើការជូនដំណឹងជាលាយលក្ខណ៍អក្សរ («ការជូនដំណឹងអំពីការមិនទទួល») ទៅកាន់ Visa មុនថ្ងៃទី 31 ខែមីនា ថ្ងៃទី ឆ្នាំ 2015។ «ការជូនដំណឹងអំពីការមិនទទួល» របស់លោកអ្នកត្រូវបញ្ជូនទៅកាន់ Visa U.S.A Inc., ជូនចំពោះ ៖ Litigation, P.O. Box 8999, San Francisco, CA 94128-8999។ «ការជូនដំណឹងអំពីការមិនទទួល»របស់លោកអ្នកត្រូវតែមានហត្ថលេខា និងធ្វើការប្រកាសថា លោកអ្នកមិនព្រមព្រៀងទៅនឹងប្រការមជ្ឈត្តកម្មទៅនឹង Visa Checkout និងរួមបញ្ចូលទាំងព័ត៌មានទាក់ទងនឹងលោកអ្នក ដូចជា ឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទ និង ឈ្មោះអ្នកប្រើប្រាស់របស់លោកអ្នក។ នីតិវិធីខាងមុខនេះគឺជានីតិវិធីតែមួយដើម្បីលោកអ្នកអាចមិនទទួលយកនូវប្រការមជ្ឈត្តកម្មបាន។ ប្រការផ្សេងៗទៀតនៅក្នុងលក្ខខណ្ឌទាំងនេះនឹងបន្តអនុវត្តចំពោះលោកអ្នកទោះបីជាលោកអ្នកបានផ្តល់«ការជូនដំណឹងអំពីការមិនទទួល»ត្រឹមត្រូវក៏ដោយ។ ការមិនទទួលមិនមានអានុភាពចំពោះប្រការមជ្ឈត្តកម្មពីមុន ផ្សេងៗ ឬប្រការមជ្ឈត្តកម្មនាពេលអនាគតជាមួយនឹង Visa ឡើយ។
ប្រសិនបើលោកអ្នករស់នៅក្នុងប្រទេស ឈីលី ៖ (i) វិវាទណាមួយដែលកើតមានឡើង ការទាមទារសំណង ឬសកម្មភាពដែលកើតចេញឡើង ឬ ជាមួយទំនាក់ទំនងនឹងលក្ខខណ្ឌទាំងនេះ ឬ Visa Checkout នឹងត្រូវគ្រប់គ្រងដោយ និង បកស្រាយនៅក្រោមច្បាប់នៃរដ្ឋ Delaware លើកលែងតែប្រការដែលទាក់ទងនឹងវិវាទច្បាប់ប៉ុណ្ណោះ និង (ii) វិវាទណាមួយ ការទាមទារ ឬសកម្មភពដែលកើតឡើងពាក់ព័ន្ធនឹងលក្ខខណ្ឌទាំងនេះ ឬ Visa Checkout នឹងត្រូវគ្រប់គ្រងផ្តាច់មុខដោយតុលាការសហរដ្ឋ និង តុលាការរដ្ឋដែលស្ថិតនៅក្នុងរដ្ឋ Delaware ។
ប្រសិនបើលោកអ្នកជារស់នៅក្នុងប្រទេសអូស្ត្រាលី ចិន ហុងកុង ម៉ាឡេស៊ី នូវែលហ្សេឡង់ឬ សិង្ហបុរី ៖ (i) វិវាទណាមួយដែលកើតមានឡើង ការទាមទារសំណង ឬសកម្មភាពដែលកើតចេញឡើង ឬ ជាមួយនឹងទំនាក់ទំនងនឹងលក្ខខណ្ឌទាំងនេះ ឬ Visa Checkout នឹងត្រូវគ្រប់គ្រងដោយ និង បកស្រាយនៅក្រោមច្បាប់នៃប្រទេស សិង្ហបុរី លើកលែងតែប្រការដែលទាក់ទងនឹងវិវាទច្បាប់ប៉ុណ្ណោះ និង (ii) វិវាទណាមួយ ការទាមទារ ឬ សកម្មភាពដែលកើតឡើង ដែលពាក់ព័ន្ធនឹងលក្ខខណ្ឌទាំងនេះ ឬ Visa Checkout នឹងត្រូវគ្រប់គ្រងផ្តាច់មុខដោយតុលាការសហរដ្ឋ និង តុលាការរដ្ឋដែលស្ថិតនៅប្រទេស សិង្ហបុរី។
ប្រសិនបើអ្នករស់នៅក្នុងប្រទេស ប្រេស៊ីល៖ វិវាទណាមួយដែលកើតមានឡើង ការទាមទារសំណង ឬសកម្មភាពដែលកើតចេញឡើង ឬ ពាក់ព័ន្ធនឹងលក្ខខណ្ឌទាំងនេះ ឬ Visa Checkout នឹងត្រូវគ្រប់គ្រងដោយ និង ការបកស្រាយនៅក្រោមច្បាប់នៃប្រទេស ប្រេស៊ីល លើកលែងតែប្រការដែលទាក់ទងនឹងវិវាទច្បាប់។
ប្រសិនបើលោកអ្នករស់នៅក្នុងប្រទេស កាណាដា ៖ (i) ប្រសិនបើលោកអ្នករស់នៅក្នុងរដ្ឋQuebec វិវាទណាមួយ ឬការទាមទារសំណង ឬ សកម្មភាពដែលកើតមានឡើងជាមួយនឹងទំនាក់ទំនងនឹងលក្ខខណ្ឌទាំងនេះ ឬ Visa Checkout នឹងត្រូវគ្រប់គ្រងដោយ និងបកស្រាយនៅក្រោមច្បាប់នៃរដ្ឋ Ontario ក្រៅពីវិវាទដែលពាក់ព័ន្ធនឹវិវាទច្បាប់ និង វិវាទ ការទាមទារសំណង ឬ សកម្មភាពដែលកើតចេញឡើងដែលមានទំនាក់ទំនងជាមួយនឹងលក្ខខណ្ឌ ឬ Visa Checkout នឹងត្រូវដោះស្រាយផ្តាច់មុខនៅក្នុងតុលាការរដ្ឋ Toronto, Ontario ឬ (ii) ប្រសិនបើលោកអ្នករស់នៅក្នុងរដ្ឋ Quebec វិវាទណាមួយ ការទាមទារសំណង ឬសកម្មភាពដែលកើតចេញឡើងដែលមានទំនាក់ទំនងជាមួយនឹងលក្ខខណ្ឌ ឬ Visa Checkout នឹងត្រូវគ្រប់គ្រងដោយច្បាប់នៃរដ្ឋ Quebec លើកលែងតែវិវាទដែលទាក់ទងនឹងច្បាប់ និង វិវាទ និង ការទាមទារសំណង ឬ សកម្មភាពដែលកើតចេញឡើងដែលមានទំនាក់ទំនងជាមួយនឹងលក្ខខណ្ឌ ឬ Visa Checkout នឹងត្រូវដោះស្រាយផ្តាច់មុខដោយតុលាការដែលមាននៅក្នុងក្រុង Montreal រដ្ឋ Quebec ។ លោកអ្នក និង Visa លើកលែងជាពិសេសពីការអនុវត្តលក្ខខណ្ឌទាំងនេះទៅនឹងអនុសញ្ញាអង្គការសហប្រជាជាតិសម្រាប់ការលក់ទំនិញជាអន្តរជាតិ។
ប្រសិនបើលោកអ្នកជាអ្នករស់នៅក្នុងប្រទេស អាព្រិចខាងត្បូង វិវាទណាមួយកើតឡើង ការទាមទារ ឬបញ្ហាណាផ្សេងទៀតដែលកើតមានឡើងពាក់ព័ន្ធនឹងលក្ខខណ្ឌទាំងនេះ ឬ Visa Checkout នឹងត្រូវដោះស្រាយដោយផ្តាច់មុខដោយមជ្ឈត្តកម្មស្របទៅតាមបញ្ញតិ្តនៃ មូលនិធិមជ្ឈត្តកម្មនៃប្រទេសអាហ្វ្រិកភាគខាងត្បូង (“AFSA”)។ មជ្ឈត្តកម្មបែបនេះនឹងត្រូវធ្វើឡើងសម្រាប់ជាការដោះស្រាយចុងក្រោយស្របទៅតាមបញ្ញត្តិនៃ AFSA ដោយមជ្ឈត្តករដែលចាត់តាំងដោយ AFSA ។ មជ្ឈត្តកម្មណាមួយបែបនេះនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសអាព្រិចខាងត្បូង ដែលនឹងត្រូវយល់ព្រមដោយគូភាគី ហើយប្រសិនបើគ្មានការព្រមព្រៀងអំពីទីកន្លែងសម្រាប់មជ្ឈត្តកម្មក្នុងរយៈពេល 14 ថ្ងៃនៃការណែនាំដោយ AFSA ទេ ដំណើរការបន្ទាប់នឹងធ្វើនៅក្នុង Johannesburg ។ លក្ខខណ្ឌទាំងនេះ និងសិទ្ធិរបស់គូភាគីនៅក្រោមនេះនឹងត្រូវគ្រប់គ្រង និង បកស្រាយស្របទៅតាមច្បាប់នៃរដ្ឋ Delaware នៅក្នុងសហរដ្ឋអាមេរិចដែលផ្តាច់មុខទៅលើវិវាទ ឬ ការជ្រើសរើសច្បាប់។
ញ ការផ្ទេរឈ្មោះ
លោកអ្នកមិនអាចធ្វើការផ្ទេរលក្ខខណ្ឌទាំងនេះ ដោយប្រតិបត្តិការនៃច្បាប់ ឬ បើមិនដូច្នោះទេ ដោយមិនមានការអនុញ្ញាតជាមុន ជាលាយលក្ខណ៍អក្សរដោយ Visa ឡើយ។ Visa រក្សាសិទ្ធិក្នុងការផ្ទេរលក្ខខណ្ឌទាំងនេះ និងសិទ្ធិ ព្រមទាំង កាតព្វកិច្ចទាំងនេះ ទៅភាគីទីបីដោយមិនមានការជូនដំណឹងទៅដល់លោកអ្នក ឬការអនុញ្ញាតពីលោកអ្នក។ ដោយភ្ជាប់ទៅនឹងប្រការខាងមុខ លក្ខខណ្ឌទាំងនេះនឹងត្រូវចងភ្ជាប់ តាមផលប្រយោជន៍ និងអាចអនុវត្តចំពោះលោកអ្នក និងសន្តតិជន និងអ្នកទទួលបន្តសិទ្ធិរបស់លោកអ្នក។
ដ ច្បាប់នាំចេញ
លោកអ្នកទទួលស្គាល់ថា ច្បាប់ និងបញ្ញតិ្តនៃសហរដ្ឋអាមេរិក និង ប្រទេសផ្សេងទៀតអាចកម្រិតនៃការនាំចេញ និងនាំចេញម្តងទៀងនៃ Visa Checkout ។ លោកអ្នកយល់ស្របថា លោកអ្នកនឹងមិននាំចេញ ឬ នាំចេញម្តងទៀតនៃ Visa Checkout នៅក្នុងទម្រង់ណាមួយ ឬទៅដល់បុគ្គលណាមួយមិនថានៅខាងក្នុង ឬ ក្រៅសហរដ្ឋអាមេរិក ដែលនឹងល្មើសច្បាប់សហរដ្ឋអាមេរិក និងច្បាប់នៃប្រទេសដទៃ។
ឋ អ្នករស់នៅក្នុងទីក្រុង Quebec តែប៉ុណ្ណោះ
លោកអ្នកបញ្ជាក់ថា លោកអ្នកជ្រើសរើសលក្ខខណ្ឌទាំងនេះ និង ឯកសារផ្សេងទៀតដែលពាក់ព័ន្ធដែលជាភាសាអង់គ្លេស Vous confirmez préférer que cette convention et les documents s'y rattachant soient rédigés en anglais.
ឌ ការនៅមានអានុភាព
ក្រៅពីការលុបចោលនៃលក្ខខណ្ឌទាំងនេះ លក្ខខណ្ឌដែលនៅមាននឹងត្រូវបន្តអនុវត្តចំពោះការប្រើប្រាស់ Visa Checkout ដោយលោកអ្នកមុននឹងធ្វើការលុបចោល។ ផ្នែកណាមួយនៅក្នុងលក្ខខណ្ឌទាំងនេះ ដែលតាមប្រភេទរបស់ប្រការទាំងនេះនឹងបន្តមានអានុភាពពីការលុបចោល នឹងនៅមានអានុភាពពីការលុបចោលនៃលក្ខខណ្ឌ ឬ ការប្រើប្រាស់ Visa Checkout រួមបញ្ចូលទាំង ៖ ផ្នែកទី 10 12 14 15 និង 19។
ឍ ទាក់ទងមកពួកយើង
ប្រសិនបើលោកអ្នកមានសំណួអំពី Visa Checkout សូមចូលទៅមើលផ្នែក FAQ នៅលើគេហទំព័រ។ ប្រសិនបើ FAQ មិនមានចំលើយរបស់លោកអ្នកទេ លោកអ្នកអាចទាក់ទងមកយើងដោយសារអេឡិចត្រូនិកដូចខាងក្រោម ដែលផ្អែកទៅលើដែនសមត្ថកិច្ចនៃទីកន្លែងដែលលោកអ្នករស់នៅ ៖
ធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់ ៖ ថ្ងៃទី 27 ខែមករា ឆ្នាំ 2015
© 2015 Visa។ រក្សាសិទ្ធិគ្រប់បែបយ៉ាង។