អត្ថប្រយោជន៍នៃការទទួលយក Visa
ការទូទាត់ឥណទាន និងឥណពន្ធកំពុងមានការកើនឡើង ហើយអតិថិជន—ជាពិសេស អតិថិជនវ័យពី 10 ទៅ 35 ឆ្នាំ—នៅតែបន្ដជាអ្នករើសយកការទូទាត់តាមទូរស័ព្ទឆ្លាតវៃ និងថេប្លេត។ Visa កំពុងសហការជាមួយអ្នកចេញវិក្កយបត្រតាមស្ថាប័នជាច្រើន រួមទាំងសេវាកម្មសាធារណៈ ដើម្បីជួយឆ្លើយតបនឹងកំណើនតម្រូវការសម្រាប់ការទូទាត់វិក្កយបត្រតាមទូរស័ព្ទ និងអ៊ីនធឺណិត។
ធ្វើឱ្យអតិថិជនកាន់តែពេញចិត្ត
ការទទួលយកប័ណ្ណ Visa អាចជួយអតិថិជនរបស់លោកអ្នក ៖
- ទូទាត់បានរហ័ស ងាយស្រួល និងទាន់ពេលវេលា
- ជៀសផុតពីភាពស្មុគស្មាញក្នុងការសរសេរមូលប្បទានប័ត្រ និងការទិញតែម
- ទទួលបានពិន្ទុនៅពេលទូទាត់វិក្កយបត្រជាមួយប័ណ្ណរង្វាន់
ប្រមូលចំណូលកាន់តែមានប្រសិទ្ធភាព
ដោយទទួលយកប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន Visa អាជីវកម្មរបស់លោកអ្នក ៖
- ធ្វើឲ្យលំហូរសាច់ប្រាក់ប្រសើរឡើង ដោយដំណើរការទូទាត់កាន់តែរហ័ស
- អាចកាត់បន្ថយពេលវេលារដ្ឋបាល ដែលចំណាយលើការដាក់មូលប្បទានប័ត្រ ទៅធនាគារ ឬការទូទាត់យឺតយ៉ាវ
- ការទូទាត់ដែលមានការធានា (នៅពេលអនុវត្តតាមវិធានផ្ទៀងផ្ទាត់ការអនុញ្ញាតសាមញ្ញ) ដែលជាធម្មតា មានរយៈពេល 24 ទៅ 48 ម៉ោង
ទាញយកករណីសិក្សា
ក្រុមហ៊ុនសេវាសាធារណៈនៅ Detroit ឈ្មោះថា ក្រុមហ៊ុនថាមពល DTE បានប្ដូរគោលការណ៍ទូទាត់ ដើម្បីផ្ដល់នូវការទូទាត់ដោយប្រើប័ណ្ណ ដែលមិនគិតកម្រៃសេវា
ហើយបានសង្កេតឃើញថា ការពេញចិត្តរបស់អតិថិជនមានការកើនឡើង។ សូមអានរឿងជោគជ័យរបស់ពួកគេ ដើម្បីស្វែងយល់បន្ថែម និងស្វែងរក
វិធីដែលក្រុមហ៊ុនរបស់លោកអ្នកអាចទទួលបានអត្ថប្រយោជន៍ ពីការផ្ដល់ការទូទាត់ដោយប្រើប័ណ្ណ ដែលមិនគិតកម្រៃសេវា។
បំពេញទម្រង់បែបបទខ្លីនេះ ដើម្បីទទួលបានករណីសិក្សារបស់ក្រុមហ៊ុនថាមពល DTE ៖