ដំណោះស្រាយការទូទាត់ដោយប្រើកូដ QR របស់ Visa គឺជាកម្មវិធីទូទាត់តាមទូរស័ព្ទរបស់ Visa ដែលអាចឱ្យអតិថិជនផ្ញើការទូទាត់ប្រាក់ដោយផ្ទាល់ពីគណនីប័ណ្ណ Visa បង់ប្រាក់ជាមុន ប័ណ្ណឥណពន្ធ ឬឥណទានរបស់ពួកគេទៅកាន់គណនីរបស់លោកអ្នកដោយប្រើតែទូរស័ព្ទប៉ុណ្ណោះ។

ការទូទាត់ដោយប្រើកូដ QR របស់ Visa មិនត្រូវការឧបករណ៍បន្ថែមនោះទេ។ ដូច្នេះ វាមានភាពងាយស្រួល សុវត្ថិភាព និងឆាប់រហ័ស។ អ្វីដែលលោកអ្នកត្រូវការនោះគឺត្រឹមតែទូរស័ព្ទរបស់លោកអ្នកប៉ុណ្ណោះ។ លើសពីនេះ ការទូទាត់ដោយប្រើកូដ QR របស់ Visa អាចដំណើរការបានលើទូរស័ព្ទឆ្លាតវៃដែលមានអ៊ីនធឺណិត (2G, 3G ឬ 4G) ក៏ដូចជាទូរស័ព្ទទំនើបដែលមាន USSD ។ ដូច្នេះ ស្ទើរតែគ្រប់គ្នាអាចប្រើកម្មវិធីនេះបាន។ មានន័យថា លោកអ្នក និងអតិថិជនរបស់លោកអ្នកអាចរីករាយជាមួយការទូទាត់ដែល ៖
ងាយស្រួលសម្រាប់លោកអ្នក
ងាយស្រួលដំឡើង និងប្រើប្រាស់។ អ្វីដែលលោកអ្នកត្រូវការនោះគឺទូរស័ព្ទចល័ត និងមិនមានការចំណាយថ្លៃអ្វីឡើយ។
សាមញ្ញសម្រាប់អតិថិជន
អតិថិជនចូលទៅគណនីរបស់គេដោយផ្ទាល់ដើម្បី "ធ្វើ" ការទូទាត់ឱ្យលោកអ្នកដោយប្រើទូរស័ព្ទរបស់គេ។
ល្អសម្រាប់អាជីវកម្ម
ទទួលបានការជូនដំណឹងអំពីការទូទាត់ភ្លាមៗ និងអាចចូលទៅពិនិត្យទឹកប្រាក់ភ្លាមៗដើម្បីតាមដានការលក់ និងពង្រឹងការគ្រប់គ្រងលំហូរសាច់ប្រាក់។

កូដ QR
ដាក់បង្ហាញម៉ាកសញ្ញា Visa និងកូដ QR និងលេខសម្គាល់អ្នកជំនួញ Visa របស់លោកអ្នកនៅកន្លែងទូទាត់ ឬបង្កើតកូដនៅរាល់ប្រតិបត្តិការនីមួយៗ។

ការទូទាត់
ឱ្យអតិថិជនរបស់លោកអ្នកស្កេនកូដ និងបញ្ចូលចំនួនទឹកប្រាក់ដែលត្រូវទិញបើចាំបាច់។

ការបញ្ជាក់
នៅពេលលោកអ្នក និងអតិថិជនបញ្ជាក់អំពីការទូទាត់ប្រតិបត្តិការរួចរាល់ នោះវាជាការស្រេច! ទឹកប្រាក់នឹងចូលទៅក្នុងគណនីរបស់លោកអ្នកភ្លាម។
មិនសូវបាត់បង់ឱកាសលក់
អតិថជនអាចបង់ប្រាក់មកលោកអ្នកគ្រប់ពេលវេលា គ្រប់ទីកន្លែងដោយមិនចាំបាច់មានសាច់ប្រាក់
ប្រតិបត្តិការកាន់តែលឿន
ការទូទាត់ដោយប្រើកូដ QR របស់ Visa ជួយអតិថិជនបង់ប្រាក់បានឆាប់រហ័ស និងងាយស្រួល
ងាយស្រួលដំឡើងកម្មវិធី
ចាប់ផ្ដើមទទួលយកការទូទាត់តាមទូរស័ព្ទក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ
ការទូទាត់ដោយផ្ទាល់
មិនចាំបាច់ទៅធនាគារ ឬផ្ទេរប្រាក់ឡើយ
អស់កង្វល់
ការទូទាត់នឹងចូលទៅក្នុងគណនីរបស់លោកអ្នកដោយផ្ទាល់ ដែលលោកអ្នកមិនបាច់បារម្ភអំពីការក្លែងបន្លំ និងចោរលួច
ប្រសិទ្ធភាពលំហូរសាច់ប្រាក់
ចូលទៅពិនិត្យប្រវត្តិប្រតិបត្តិការដើម្បីគ្រប់គ្រងលំហូសាច់ប្រាក់ដោយគ្រាន់តែចុចពីរបីប៊ូតុងប៉ុណ្ណោះ