បង្កើនលំហូរសាច់ប្រាក់ ការបំពេញឆាប់រហ័ស
ខុសពីការបរិច្ចាគតាមប្រៃសណីយ៍ ឬការសន្យាតាមទូរស័ព្ទ, ការបរិច្ចាគដោយ Visa គឺធ្វើឡើងភ្លាមៗ គ្មានហានិភ័យពីមូលប្បទានប័ត្រមិនត្រឹមត្រូវនោះទេ។ ស្ថាប័នមិនស្វែងរកប្រាក់ចំណេញរបស់លោកអ្នកអាចកាត់បន្ថយការចំណាយពេលលើបុគ្គលិកដើម្បីបើកស្រោមសំបុត្រ បែងចែកមូលប្បទានប័ត្រ និងធ្វើការពិនិត្យមើលការបរិច្ចាគដោយដៃ។ ការសិក្សាក្នុងឆ្នាំ 2012 អ្នកជំនួញនៅសហរដ្ឋអាមេរិកចំនួន 69% ដែលបានស្ទង់មតិអំពីការទទួលយកប័ណ្ណទូទាត់ឃើញថា ក្នុងផ្នែកខ្លះនៃដំណើរការគ្រប់គ្រងសាច់ប្រាក់មានការប្រសើរឡើង1។
អត្ថប្រយោជន៍មួយទៀតដែលផ្តល់ជូនដោយការទទួលយក Visa គឺសមត្ថភាពក្នុងការតម្លើងការទទួលយកការបរិច្ចាគដដែលៗ ដែលអាចពង្រឹងការរក្សាទុក និង ផ្តល់នូវការព្យាករណ៍ពីលំហូរនៃការបរិច្ចាគដែលអាចទុកចិត្តបាន។ ធនាគារចេញម៉ាស៊ីនឆូតប័ណ្ណរបស់លោកអ្នកអាចចុះឈ្មោះលោកអ្នកក្នុងកម្មវិធី Visa Account Updater (VAU) ដែលជាសេវាអនុញ្ញាតការផ្លាស់ប្តូរដោយសុវត្ថិភាពនៃព័ត៌មានគណនីបានធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិនៅពេលដែលព័ត៌មានប័ណ្ណរបស់ម្ចាស់ជំនួយមានការផ្លាស់ប្តូរ។
1 ប្រភព ៖ ការស្ទង់មតិលើការគ្រប់គ្រងសាច់ប្រាក់នៃអាជីវកម្មខ្នាតតូច Visa ឆ្នាំ 2012
ស្វែងយល់បន្ថែមអំពីកម្មវិធី Visa Account Updater (VAU)