ប្រសិនបើប្រទេស/តំបន់ដែលអ្នកស្ថិតនៅមិនមានរាយឈ្មោះទេ ឬប្រសិនបើអ្នកពិបាកប្រើលេខទូរស័ព្ទដោយឥតគិតថ្លៃ សូមទូរស័ព្ទដោយឱ្យភាគីម្ខាងទៀតបង់ប្រាក់តាមលេខ +1-303-967-1096។ (ការហៅទូរស័ព្ទដោយឱ្យភាគីម្ខាងទៀតបង់ប្រាក់ គឺមាននៅនឹងកន្លែងដោយប្រើប្រតិបត្តិករក្នុងស្រុក។)
បានបាត់កាត ឬត្រូវបានគេលួចមែនទេ?
ទូរស័ព្ទមកយើងខ្ញុំ
ជំហានងាយៗទាំង 3 ក្នុងការប្ដូរកាតថ្មី
1. ទាក់ទងមកយើងបានគ្រប់ពេល
យើងអាចជួយអ្នកបានតាមរយៈការជជែក ឬការហៅទូរស័ព្ទ។ ចុចប៊ូតុងជជែក ឬស្វែងរកលេខទូរស័ព្ទ ដោយគ្រាន់តែជ្រើសរើសប្រទេសដែលអ្នកកំពុងហៅទូរស័ព្ទមកនៅក្នុងកន្លែងបំពេញខាងលើ។
2. បិទដំណើរការកាតរបស់អ្នក
អ្នកតំណាងរបស់ Visa នឹងបិទដំណើរការកាតឥណទាន ឬកាតឥណពន្ធដែលបានបាត់ ឬត្រូវបានគេលួចរបស់អ្នក ហើយបន្ទាប់មកជូនដំណឹងដល់ធនាគាររបស់អ្នកភ្លាមៗ។ ក្នុងករណីដែលកាតរបស់អ្នកត្រូវបានគេលួច វានេះអាចជួយទប់ស្កាត់ការក្លែងបន្លំបាន។
3. ទទួលបានកាតថ្មី។
Visa នឹងធ្វើការជាមួយធនាគាររបស់អ្នកដើម្បីប្ដូរកាតឥណពន្ធ ឬឥណទានថ្មីរបស់អ្នក ហើយដឹកជញ្ជូនកាតនោះជូនអ្នកក្នុងរយៈពេល 24 ម៉ោងទៅ 72 ម៉ោង។
ក្នុងករណីបន្ទាន់
យើងអាចរៀបចំឱ្យអ្នកទទួលបានកាតប្ដូរថ្មី ឬសាច់ប្រាក់បន្ទាន់ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ គ្រាន់តែហៅទូរស័ព្ទមក ហើយយើងនឹងបិទកាតរបស់អ្នក (ប្រសិនបើលេខកាតត្រូវបានគេស្គាល់) ហើយភ្ជាប់អ្នកទៅស្ថាប័នហិរញ្ញវត្ថុ/ធនាគាររបស់អ្នក។ បន្ទាប់មកទៀត អ្នកក៏អាចទទួលបានការប្ដូរកាតថ្មីបន្ទាន់ក្នុងរយៈពេលមួយទៅបីថ្ងៃធ្វើការ បន្ទាប់ពីមានការអនុម័តពីធនាគារ។ * ម្យ៉ាងវិញទៀត យើងអាចរៀបចំជាសាច់ប្រាក់ជូនអ្នកនៅទីតាំងដែលជិតអ្នក ជាធម្មតាក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីមានការអនុម័តពីធនាគាររបស់អ្នក។
* ការរឹតបន្តឹង/ដែនកំណត់មួយចំនួនត្រូវអនុវត្ត
សំណួរដែលសួរញឹកញាប់
-
អ្នកតំណាងរបស់ Visa នឹងអាចជួយអ្នកធ្វើរបាយការណ៍អំពីកាតដែលបាត់ ឬត្រូវបានគេលួច។ ជជែកជាមួយយើង ឬទូរស័ព្ទមកយើងតាមលេខទូរស័ព្ទឥតគិតថ្លៃជាសកលរបស់ប្រទេស/តំបន់របស់អ្នកពីម៉ឺនុយទម្លាក់ចុះដែលមាននៅផ្នែកខាងលើនៃទំព័រនេះ។
-
អ្នកតំណាងរបស់ Visa នឹងអាចជួយអ្នករាយការណ៍ពីការក្លែងបន្លំទៅធនាគាររបស់អ្នកបាន។ ជជែកជាមួយយើង ឬទូរស័ព្ទមកយើងតាមលេខទូរស័ព្ទឥតគិតថ្លៃជាសកលរបស់ប្រទេស/តំបន់របស់អ្នកពីម៉ឺនុយទម្លាក់ចុះដែលមាននៅផ្នែកខាងលើនៃទំព័រនេះ។
-
សូមទាក់ទងធនាគាររបស់អ្នកភ្លាមៗ។ ប្រសិនបើអ្នកត្រូវការជំនួយក្នុងការស្វែងរកលេខធនាគាររបស់អ្នក ដើម្បីឱ្យអ្នកអាចលុបចោលកាតរបស់អ្នកបាន សូមជជែកជាមួយយើង ឬទូរសព្ទមកយើងតាមលេខទូរសព្ទឥតគិតថ្លៃជាសាកលរបស់ប្រទេស/តំបន់របស់អ្នកពីម៉ឺនុយទម្លាក់ចុះដែលមាននៅផ្នែកខាងលើនៃទំព័រនេះ។
-
ដើម្បីបំពេញការចំណាយនៅពេលកំពុងរង់ចាំការផ្លាស់ប្តូរកាតថ្មី នៅពេលជួបបញ្ហាក្នុងការទទួលយកការទូទាត់តាមកាត ឬនៅពេលលោកអ្នកត្រូវការសាច់ប្រាក់នៅក្នុងដៃ នោះ Visa អាចរៀបចំជាសាច់ប្រាក់ជូនអ្នកនៅទីតាំងដែលជិតអ្នកបាន។ ជជែកជាមួយយើង ឬទូរស័ព្ទមកយើងតាមលេខទូរសព្ទឥតគិតថ្លៃជាសកលរបស់ប្រទេស/តំបន់របស់អ្នកពីម៉ឺនុយទម្លាក់ចុះដែលមាននៅផ្នែកខាងលើនៃទំព័រនេះ។
-
ប្រសិនបើកាត—ឥណពន្ធ ឬ ឥណទាន—របស់អ្នកបានបាត់ ត្រូវបានគេលួច បំផ្លាញ ឬខូច យើងនឹងធ្វើការជាមួយស្ថាប័នហិរញ្ញវត្ថុរបស់អ្នក ដើម្បីអនុម័ត និងជួយជំរុញដល់ការដឹកជញ្ជូនកាតបន្ទាន់ជូនអ្នក។ សហការីរបស់ផ្នែកសេវាជំនួយអតិថិជន Visa សកលកំពុងរង់ចាំអ្នក។ ជជែកជាមួយយើង ឬទូរស័ព្ទមកយើងតាមលេខទូរស័ព្ទឥតគិតថ្លៃជាសកលរបស់ប្រទេស/តំបន់របស់អ្នកពីម៉ឺនុយទម្លាក់ចុះដែលមាននៅផ្នែកខាងលើនៃទំព័រនេះ។
-
សេវាព័ត៌មានសម្រាប់ម្ចាស់កាត 24/7 របស់ Visa អាចភ្ជាប់អ្នកទៅស្ថាប័នហិរញ្ញវត្ថុរបស់អ្នកសម្រាប់សំណួរមួយចំនួនទាក់ទងនឹងគណនី ផ្តល់ព័ត៌មានទូទៅអំពី Visa ឬភ្ជាប់អ្នកទៅអ្នកផ្តល់សេវាបាន ប្រសិនបើអ្នកត្រូវការជំនួយអំពីអត្ថប្រយោជន៍កាតរបស់អ្នក។ ជជែកជាមួយយើង ឬទូរស័ព្ទមកយើងតាមលេខទូរស័ព្ទឥតគិតថ្លៃជាសកលរបស់ប្រទេស/តំបន់របស់អ្នកពីម៉ឺនុយទម្លាក់ចុះដែលមាននៅផ្នែកខាងលើនៃទំព័រនេះ។