ហេតុផលចំនួនបួនដែលក្រុមការងារចម្រុះវប្បធម៌នឹងជួយអាជីវកម្មរបស់លោកអ្នក
ការបិទផ្សាយរបស់ប្លុកនេះត្រូវបានសរសេរសម្រាប់អាជីវកម្ម Visa ជាផ្នែកមួយនៃមូលបទខែកញ្ញាអំពី«ភាពចម្រុះក្នុងអាជីវកម្មខ្នាតតូច»។ ជារៀងរាល់ខែ អាជីវកម្ម Visa ផ្ដោតទៅលើប្រធានបទមួយ និងផ្ដល់ជូននូវគំនិតដែលអាចធ្វើបានសម្រាប់ការគ្រប់គ្រងអាជីវកម្ម និយោជិត អតិថិជនរបស់អ្នក និងខ្លួនអ្នកផ្ទាល់។ ចូលមើលទំព័រ Facebook របស់យើង ប្រភពធនធានដ៍ល្អដោយអាជីវកម្ម Visa ដើម្បីរកដំណោះស្រាយប្រកបដោយប្រសិទ្ធិភាព ព័ត៌មានស៊ីជំរៅ និងធនធានដែលជាទីទុកចិត្ត។
ជាច្រើនឆ្នាំហើយ នៅពេលខ្ញុំបានផ្លាស់ប្តូរពីសហគ្រិនទោល (សហគ្រិនដែលធ្វើការយ៉ាងសស្រាក់សស្រាំ និងព្យាយាមធ្វើអ្វីមួយដោយខ្លួនឯង) "ទៅជាមានក្រុមការងារខ្លាំងពូកែជាងខ្ញុំ " ខ្ញុំបានយល់ពីអនុភាពក្នុងការមានសមាជិកក្រុម ដែលមានសមត្ថភាព។
ការពិត ខ្ញុំចង់និយាយអោយចំថា វាមានតម្លៃកាត់ថ្លៃមិនបាននោះទេ។ អាស្រ័យហេតុនេះ យើងជាសហគ្រិនតែងតែជ្រើសរើសសមាជិកក្រុមដែលធ្វើការលើភាពទន់ខ្សោយរបស់យើង ដូច្នេះយើងអាចមានពេលផ្ដោតលើភាពខ្លាំងរបស់យើងបាន។ ភាពខ្លាំងរបស់យើងម្នាក់ៗរួមបញ្ចូលបានធ្វើឱ្យយើងក្លាយជា ក្រុមការងារដ៏ខ្លាំងមួយ។
ប៉ុន្តែចុះការមានក្រុមការងារចម្រុះវប្បធម៌ដែលមានសមត្ថភាពខុសៗគ្នាវិញនោះ?
ខ្ញុំមានសេចក្តីរីករាយក្នុងការធ្វើការជាមួយសមាជិកក្រុម និងអ្នកធ្វើការឯករាជ្យមកពីជុំវិញពិភពលោក ហើយខ្ញុំគិតថា ក្រុមការងារបែបនេះបានបង្រៀនខ្ញុំឱ្យយល់ពីសកម្មភាពខ្លួនឯង និងរបៀបដែលខ្ញុំប្រាស្រ័យទាក់ទងពួកគេ។
ជាញឹកញាប់ យើងមើលស្រាលលើតម្លៃនៃការកសាងក្រុមការងារចម្រុះ ប៉ុន្តែមានហេតុផលជាច្រើន ដែលបង្ហាញពីសារៈសំខាន់របស់វា ហើយក៏ជាមូលហេតុដែលនឹងធ្វើឱ្យលោកអ្នកចង់ស្វែងរកក្រុមការងារប្រភេទនេះឥឡូវនេះ និងនាពេលអនាគត។ នៅលើកំពូលនៃអត្ថប្រយោជន៍ទាំងអស់នៃការមានក្រុមចម្រុះមួយ ខ្ញុំនឹងអនុញ្ញាតឱ្យអ្នកចូលតាមវិធីមួយចំនួនដែលខ្ញុំបានធ្វើដោយធ្វើការជាមួយក្រុមរបស់ខ្ញុំ សាយភាយទូទាំងពិភពលោក សូម្បីកាន់តែងាយស្រួល។
តើអ្វីជាភាពចម្រុះវប្បធម៌?
មុនពេលយើងនិយាយពីរឿងសំខាន់នេះ យើងនាំគ្នាពិភាក្សាជាមុនសិនអំពីអ្វីទៅហៅថាភាពចម្រុះវប្បធម៌។ តាមនិយមន័យ ភាពចម្រុះវប្បធម៌សំដៅទៅដល់សហគមន៍មួយ ដែលមានតំណាងមកពីពូជសាសន៍ ជាតិសាសន៍ សញ្ជាតិ សាសនា និងទំនោរផ្លូវភេទខុសៗគ្នា។
ប្រសិនបើប្រៀបធៀបទៅកន្លែងធ្វើការរបស់លោកអ្នក ភាពចម្រុះវប្បធម៌សំដៅលើសមាជិកក្រុមដែលមកពីទ្វីបអាហ្រ្វិក កាណាដា និងនូវែលហ្សេឡង់ សមាជិកខ្លះជាអ្នកកាន់សាសនាព្រះពុទ្ធ ឬកាតូលិក ឬមិនកាន់សាសនាណាមួយ។ លោកអ្នកអាចមានសមាជិកក្រុមដែលមានស្បែកខ្មៅ ស ឬស្វាយ (ថាមិនត្រូវដែរ!) ឬស្រលាញ់ភេទដូចគ្នា។ អ្វីដែលសំខាន់នោះគឺលោកអ្នកទុកការរើសអើងនៅមួយកន្លែង ហើយបើកទ្វារទទួលយកសមាជិក ដែលមានលក្ខណៈសម្បត្តិខុសៗគ្នា។
មិនថាលោកអ្នកព្យាយាមយ៉ាងខ្លាំង ឬធ្វើដោយមិនដឹងខ្លួនដើម្បីរក្សាសមាជិកក្រុមឱ្យមានភាពដូចៗគ្នា លោកអ្នកប្រាកដជាខកខានក្នុងការទទួលអត្ថប្រយោជន៍ពីភាពចម្រុះវប្បធម៌។
ដូច្នេះតើវាជាអ្វី? តោះពិភាក្សា។
អត្ថប្រយោជន៍នៃភាពចម្រុះវប្បធម៌
ប្រសិនបើលោកអ្នកធ្លាប់លឺពាក្យមួយឃ្លាពីសៀវភៅ «ដើម្បីសម្លាប់សត្វចាប Mockingbird» "ដែលបានលើកឡើងថា យើងពិតជាមិនអាចយល់ពីមនុស្សម្នាក់បានឡើយ ដរាបណាយើងពិចារណាទស្សនៈរបស់គេ។ " បន្ទាប់ពីនេះ លោកអ្នកទំនងជាដឹងថា ខ្ញុំនឹងចង់និយាយអំពីអ្វី។ នៅពេលលោកអ្នកបង្កើតអាជីវកម្ម លោកអ្នកចង់អូសទាញឱ្យបានមនុស្សច្រើន ដើម្បីបង្កើនទស្សនិកជន ប៉ុន្តែតើលោកអ្នកអាចធ្វើបានដោយរបៀបណា ប្រសិនបើមិនបានពិចារណាថាអ្នកដទៃគិតយ៉ាងដូចម្តេចចំពោះលោកអ្នក?
ការបញ្ចូលភាពចម្រុះវប្បធម៌នឹងជួយលោកអ្នកទទួលបានគំនិតថ្មីប្លែក តាមរយៈបទពិសោធន៍ជីវិតខុសៗគ្នារបស់សមាជិកក្រុម។ បទពិសោធន៍ខុសគ្នាទាំងនេះហើយដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។ វាជួយបំផុតគំនិតថ្មីៗ លើកកម្ពស់ការបើកចិត្តឱ្យទូលាយ និងជួយកាត់បន្ថយគំនិតវិនិច្ឆ័យនៅក្នុងក្រុម។
យោងតាមការសិក្សានានា ដែលបានធ្វើឡើងដោយស្ថាប័នមួយចំនួនដូចជា VEOHRC និងគណៈកម្មការសហភាពអឺរ៉ុប គេរកឃើញថាកន្លែងធ្វើការដែលមានចម្រុះវប្បធម៌មិនត្រឹមតែជួយបង្កើនផលិតកម្មប៉ុណ្ណោះទេ ថែមទាំងបង្កើនចំណូលទៀតផង។
វាល្អយ៉ាងណាសម្រាប់អាជីវកម្មល្អបែបនេះ!
ការស្រាវជ្រាវរបស់ពួកគេបានរកឃើញថា ភាពចម្រុះវប្បធម៌ធ្វើឱ្យអាជីវកម្មប្រសើរឡើងដោយកត្តាចំនួនបី ៖
- ការបង្កើតផលិតផល – ក្រុមការងារចម្រុះដែលធ្វើការជាមួយគ្នាយ៉ាងល្អមានសមត្ថភាព បង្កើតផលិតផលថ្មីៗសម្រាប់ទស្សនិកជនគោលដៅរបស់ពួកគេ ដោយពួកគេយល់ដឹងច្បាស់ និងចេះឱ្យតម្លៃទស្សនិកជនចម្រុះ។
- ប្រតិបត្តិការ – ក្រុមការងាររបស់លោកអ្នកកាន់តែមានភាពចម្រុះ កាន់តែធ្វើឱ្យលោកអ្នកងាយយល់ពីវប្បធម៌ខុសៗគ្នាដូចជា ថ្ងៃឈប់សម្រាក និងការអនុវត្តផ្សេងៗ។ ការយល់ដឹងពីភាពខុសគ្នាទាំងនេះនឹងធ្វើឱ្យសមាជិកក្រុមការងារទទួលអារម្មណ៍ថាមានការទទួលស្គាល់ និងការលាលែងពីការងារក៏កាត់បន្ថយដែរ។ ចំនួនផ្លាស់ប្តូរបុគ្គលិកថយចុះ និងបុគ្គលិកចូលរួមការងារកើនឡើង? បាទ/ចា៎ស ពិតមែនហើយ!
- ការធ្វើទីផ្សារ – ទស្សនិកជនរបស់លោកអ្នកជួនកាលអាចមានភាពចម្រុះដែរ ដូច្នេះហេតុអ្វីមិនបង្កើនទំនុកចិត្តពួកគេដោយបង្ហាញពីភាពចម្រុះរបស់ក្រុមការងារលោកអ្នក? ក្រុមការងារចម្រុះកាន់តែច្រើន ទស្សនិកជនក៏ឱ្យតម្លៃអាជីវកម្មរបស់លោកអ្នកកាន់តែខ្លាំងដែរ។
សម្របសម្រួលជាមួយ Google Hangouts និង Skype
ប្រសិនបើលោកអ្នកចង់ចែករំលែកគំនិតទៅវិញទៅមក ពិភាក្សាលើគម្រោងដែលនឹងមកដល់ ចង់ដឹងពីកិច្ចការរបស់សមាជិកម្នាក់ៗក្នុងមួយសប្តាហ៍ ការទំនាក់ទំនងគ្នានៅតាមអ៊ីនធឺណិតជាញឹកញាប់គឺចាំបាច់បំផុត។ ជាសំណាងល្អ យើងមានឧបករណ៍ទាក់ទងអស្ចារ្យ (និងឥតគិតថ្លៃ!) ចំនួនពីរគឺ Google Hangouts និង Skype។
ប្រសិនបើចង់និយាយទូរស័ព្ទជាក្រុម Google Hangouts ប្រហែលជាជម្រើសដ៏ល្អបំផុត។ លោកអ្នកអាចផ្ញើឯកសារឱ្យគ្នាទៅវិញទៅមក និងមើលឃើញសមាជិកទាំងអស់នៅលើអេក្រង់តែមួយ។ តើខ្ញុំបានប្រាប់ហើយឬនៅថា ក្នុងកម្មវិធីនោះមានរូបតុក្កតាដូចជា ស្នែងបីសាច និងម្កុដ ដែលយើងអាចយកមកពាក់លើវីដេអូខល ដើម្បីឱ្យបរិយាកាសប្រជុំប្រចាំសប្តាហ៍សប្បាយផង និងទទួលព័ត៌មានថ្មីៗពីអាជីវកម្មផង?
ចំណែក Skype វិញមានផ្ដល់ជូនតម្លៃហៅទូរស័ព្ធទាបបំផុត ដូច្នេះប្រសិនបើលោកអ្នកត្រូវការទូរស័ព្ទទៅសមាជិកក្រុមនៅក្រៅប្រទេស លោកអ្នកអាចហៅបានក្នុងតម្លៃទាប ឬប្រើប្រភេទសេវាឥតគិតថ្លៃ ហើយអាចឃើញមុខគ្នាទៀតផង។
ស្គាល់ពីម៉ោងក្នុងតំបន់របស់លោកអ្នក
ការធ្វើការក្នុងតំបន់ម៉ោងខុសគ្នានៅការិយាល័យអាចពិបាកធ្វើវីដេអូខល ប៉ុន្តែប្រសិនបើលោកអ្នកត្រូវហោះហើរជុំវិញពិភពលោកដូចខ្ញុំ ការចំណាំតំបន់ម៉ោងណាមួយ និងការសម្របសម្រួលជាមួយសមាជិកក្រុមគឺកាន់តែពិបាក។
ឧបករណ៍លើអ៊ីនធឺណិត ដែលអាចប្រាប់តំបន់ម៉ោងល្អបំផុតដែលខ្ញុំស្គាល់គឺ WorldTimeBuddy.com។ សេវាឥតគិតថ្លៃនេះអនុញ្ញាតឱ្យជ្រើសរើសបានដល់ទៅបួនតំបន់ម៉ោងខុសគ្នា ហើយគ្រាន់តែអូសមើលម៉ោង លោកអ្នក អាចឃើញពីពេលវេលារបស់សមាជិកក្រុមនីមួយៗ។
បើសិន លោកអ្នកចង់ចែករំលែកវាជាមួយក្រុមការងារ អាចចុច"តំណភ្ជាប់ជម្រើស «This View» " និងផ្ញើអ៊ីម៉ែលទៅសមាជិកក្រុមទាំងអស់នូវរូបភាពនៃតំបន់ម៉ោងនីមួយៗអមជាមួយនឹងម៉ោងប្រជុំ។
ឧបករណ៍ពិសេសមួយទៀតសម្រាប់កំណត់ពេលប្រជុំ ដែលខ្ញុំចង់ណែនាំខ្លាំងនោះគឺ timeanddate.com/meetings។ វាជាវិធីសាស្រ្តដ៏ល្អសម្រាប់ណាត់ម៉ោងប្រជុំតាមទូរស័ព្ទ ការប្រជុំការងារក្រុមជាដើម។ វាបានជួយខ្ញុំម្តង ជាពីរដង!
ចែករំលែកឯកសារមិនថាលោកអ្នកនៅកន្លែងណា
ឥឡូវនេះ លោកអ្នកបានរៀបចំកិច្ចការ បានប្រជុំ ហើយទាំងអស់គ្នាធ្វើការក្នុងតំបន់ម៉ោងត្រឹមត្រូវហើយ ប៉ុន្តែចុះបើលោកអ្នកត្រូវការចែករំលែកឯកសារជាមួយក្រុមវិញ តើត្រូវធ្វើដូចម្តេច? Dropbox និង Google Drive ធ្វើឱ្យការចែករំលែករូបភាព ឯកសារ រូបភាព និងវីដេអូកាន់តែងាយស្រួល។
Google Drive គឺឥតគិតថ្លៃសម្រាប់អ្នកមានគណនី Gmail។ លោកអ្នកអាចបង្កើតសឺមី សឺមីរង និងឯកសារប្រភេទណាមួយ ដូចជា Word Excel និង PowerPoint ជាដើម។ លោកអ្នកអាចចែករំលែកអ្វីក៏បាន និងអាចជ្រើសរើសកម្រិតចូលប្រើក្រុមចំពោះឯកសារជាក់លាក់ណាមួយ។
ប្រសិនបើលោកអ្នកចង់ឱ្យសមាជិកក្រុមអាចកែប្រែលើឯកសារ លោកអ្នកអាចអនុញ្ញាតឱ្យគេចូលកែ ឬត្រឹមតែអានបានប៉ុណ្ណោះ។
ស្រដៀងគ្នានេះដែរ Dropbox ផ្ដល់គណនីឥតគិតថ្លៃ អាចផ្ទុកទិន្នន័យរហូតដល់ទៅ 16GB ហើយវាជាកន្លែងផ្ទុកដោយ Cloud ដ៏ពិសេសដើម្បីរក្សាឯកសារ រូបភាព វីដេអូ ឬ PDFs។ ពីទីនេះ លោកអ្នកអាចចែករំលែកតំណភ្ជាប់ទៅនឹងឯកសារជាក់លាក់ណាមួយ ទៅឱ្យក្រុមការងារ ឬសូម្បីតែទស្សនិកជនរបស់លោកអ្នក។
ដូចដែលបានឃើញ ក្រុមការងារចម្រុះវប្បធម៌អាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អាជីវកម្ម ដែលកំពុងលូតលាស់របស់លោកអ្នក។ ការបង្កើតក្រុមការងារដែលមានសមាជិកផ្ដល់ទស្សនៈ បទពិសោធន៍ និងចំណេះដឹងខុសគ្នា នឹងជួយលោកអ្នកបង្កើតផលិតផល និងសេវាកម្មល្អបំផុតសម្រាប់ទស្សនិកជន។
ការរៀបចំពេលវេលាឱ្យសមាជិកទាំងអស់បានមកជុំគ្នា ទោះបីជាស្ថិតនៅជ្រុងណានៃពិភពលោក គឺលែងជារឿងពិបាកហើយ។ ប្រសិនបើលោកអ្នកយកឧបករណ៍ដែលបានរៀបរាប់ខាងលើមកអនុវត្ត លោកអ្នក និងក្រុមការងារចម្រុះវប្បធម៌អាចបង្កើតព្យុះភ្លៀងដល់អន្តរវិប និងអាចផ្តល់ជូនទស្សនិកជននូវអ្វីដែលពួកគេកំពុងស្វែងរក។
អត្ថបទរបស់ប្លុកនេះបានឧបត្ថម្ភដោយអាជីវកម្ម Visa ហើយម្ចាស់ប្លុកបានទទួលសំណងពី Visa សម្រាប់ការចំណាយពេលវេលា ចែករំលែកទស្សនៈរបស់ពួកគេក្នុងការបិទផ្សាយនេះ។ ចំណាប់អារម្មណ៍ដែលបានបង្ហាញនៅទីនេះគឺជារបស់ម្ចាស់ប្លុកតែម្នាក់គត់ មិនមែនជារបស់ Visa ឡើយ។ ចូលទៅកាន់http://facebook.com/visasmallbiz ដើម្បីមើលទំព័រ Facebook ដែលកែប្រែឡើងវិញ ៖ ប្រភពធនធានដ៏ល្អដោយអាជីវកម្ម Visa។ ទំព័រនេះជាកន្លែងដែលម្ចាស់អាជីវកម្មខ្នាតតូចអាចចូលទៅមើលពីធនធានផ្នែកអប់រំ អានរឿងជោគជ័យរបស់ម្ចាស់អាជីវកម្មដ៏ទៃទៀត ភ្ជាប់ទំនាក់ទំនងជាមួយដៃគូ និងរកមើលនូវគន្លឹះដើម្បីជួយឱ្យអាជីវកម្មដំណើរការឲ្យកាន់តែមានប្រសិទ្ធភាព។ ជារៀងរាល់ខែ ទំព័រនឹងណែនាំពីគោលគំនិតថ្មីដែលនឹងផ្ដោតលើប្រធានបទសំខាន់ៗសម្រាប់ភាពជោគជ័យរបស់ម្ចាស់អាជីវកម្មខ្នាតតូច។ សម្រាប់គន្លឹះ ដំបូន្មាន និងព័ត៌មានបន្ថែមអំពីដំណោះស្រាយអាជីវកម្មខ្នាតតូច Visa សូម Follow @VisaSmallBiz និងចូលមើលhttp://visa.com/business។