
សហការជាមួយ Visa ដើម្បីកសាងភក្តីភាពអតិថិជន
កម្មវិធីត្រូវបានរចនាឡើងជាពិសេសសម្រាប់បំពេញតម្រូវការអ្នកជំនួញ។
ពង្រីកអត្ថប្រយោជន៍នៃការទទួលយក Visa
ប័ណ្ណដែលមានសហយីហោ
Visa អាចជួយជម្រុញកម្មវិធីប័ណ្ណរបស់លោកអ្នក។
ប្រើប្រាស់ជំនាញ Visa នៅក្នុងឧស្សាហកម្មទូទាត់ដើម្បីជួយឲ្យកម្មវិធីសហយីហោរបស់លោកអ្នកទទួលបានជោគជ័យ។ ទីប្រឹក្សាហិរញ្ញវត្ថុអាចជួយដល់អ្នកជំនួញអភិវឌ្ឍគម្រោងអាជីវកម្មប័ណ្ណសហយីហោពួកគេ និងពង្រាងសំណើសម្រាប់គម្រោង (RFP) ដើម្បីទាក់ទាញធនាគារចេញប័ណ្ណ។
Visa ផ្ដល់ជាដំបូន្មានដល់ដៃគូអ្នកជំនួញក្នុងការបង្កើតគម្រោងទៅផ្សារដ៏ជោគជ័យមួយ - រាប់ចាប់ពីការបង្កើតផលិតផល រហូតដល់ការទទួលបានអតិថិជនថ្មី និងជាច្រើនទៀត។ ប្រសិនបើលោកអ្នកចាប់អារម្មណ៍លើប័ណ្ណសហយីហោ លោកអ្នកអាចចាប់ផ្ដើមដោយជ្រើសរើសអ្នកផ្តល់សេវាជាមុនសិន។ លោកអ្នកក៏អាចរកទីប្រឹក្សាដើម្បីជួយលោកអ្នកបានដែរ។
សំណួរ + ចម្លើយ
ទទួលបានចម្លើយដែលលោកអ្នកត្រូវការអំពីការបង្កើតកម្មវិធីភក្តីភាពជាមួយ Visa ។
-
Visa មិនចេញប័ណ្ណនោះទេ ប៉ុន្តែយើងអាចជួយលោកអ្នកក្នុងការបង្កើតកម្មវិធីសហយីហោឲ្យទទួលបានជោគជ័យ។ លោកអ្នកគួរតែមានគម្រោងយ៉ាងតិចប្រាំមួយខែ ដើម្បីអនុវត្តកម្មវិធី ប៉ុន្តែវាអាស្រ័យលើធនាគារចេញប័ណ្ណ កាលវិភាគ និងកម្រិតនៃភាពស្មុគស្មាញរបស់កម្មវិធី។ នេះជាវិធីដើម្បីចាប់ផ្តើម ៖
- បង្កើតគម្រោងអាជីវកម្ម ដែលបង្ហាញពីការប៉ាន់ស្មានទំហំ និងប្រជាសាស្ត្រដោយផ្អែកលើមូលដ្ឋានអតិថិជនដែលមានស្រាប់
- ពង្រាងអត្ថប្រយោជន៍ តម្លៃ និងកម្មវិធីផ្សព្វផ្សាយទីផ្សារ ដែលបង្ហាញពីលក្ខណៈពិសេសប័ណ្ណសហយីហោរបស់លោកអ្នក។
- កំណត់យកស្ថាប័នហិរញ្ញវត្ថុណាដែលសមស្របនឹងយុទ្ធសាស្ត្រទីផ្សាររបស់លោកអ្នក។
- ចេញសំណើរសម្រាប់គម្រោង(RFP)ដើម្បីកំណត់យកស្ថាប័ន ដែលលោកអ្នកចង់ចាប់ដៃគូជាមួយ។
- ចរចាកុងត្រាជាមួយធនាគារចេញប័ណ្ណដែលលោកអ្នកជ្រើសរើស។
-
តួនាទី Visa គឺគាំទ្រដៃគូសហយីហោតាមរយៈការផ្សាយពាណិជ្ជកម្ម និងកម្មវិធីទីផ្សារ ដែលលើកទឹកចិត្តដល់ការប្រើប្រាស់ប័ណ្ណ Visa។ Visa នឹងរីករាយជួយលោកអ្នកក្នុងការស្វែងរកធនាគារចេញប័ណ្ណ ប៉ុន្តែលោកអ្នកត្រូវតែទាក់ទងធនាគារចេញប័ណ្ណ និងធ្វើកិច្ចការនេះដោយខ្លួនឯង។ បន្ទាប់មក ធនាគារចេញប័ណ្ណនឹងធ្វើការជាមួយ Visa ដើម្បីបង្កើតកម្មវិធី។
-
ធនាគារចេញប័ណ្ណនីមួយៗមានតម្រូវការផ្សេងគ្នាទៅលើចំនួនប័ណ្ណ យើងមិនអាចបញ្ជាក់ពីចំនួនជាក់លាក់នោះទេ។ ធនាគារចេញប័ណ្ណទាំងអស់ចូលរួមក្នុងកម្មវិធីនេះ ដោយមានមូលហេតុខុសៗគ្នា ដូចជា សប្បុរសធម៌ សម្ព័ន្ធភាព និងជាច្រើនទៀត។ ចំនួនប័ណ្ណកាន់តែច្រើនកាន់តែទាក់ទាញខ្លាំងដែរ ប៉ុន្តែវាមិនមែនជាលក្ខខណ្ឌតែមួយមុខនោះទេ។
-
- សេវាភក្តីភាពដែលបានពង្រីករបស់ Visa គឺជាកម្មវិធីគិតថ្លៃដែលអាចប្រើប្រាស់បានចំពោះអតិថិជនដែលសមស្របតាមលក្ខខណ្ឌនៃកម្មវិធីជាក់លាក់។
- កម្មវិធីផ្ដល់ជូនអ្នកជំនួញគឺសមស្របសម្រាប់អ្នកជំនួញដែលមានឈ្មោះល្បីនៅក្នុងស្រុក និងមានការទទួលស្គាល់យីហោយ៉ាងទូលំទូលាយ។
- ការផ្ដល់ជូន Visa គឺជាកម្មវិធីគិតថ្លៃដែលអាចប្រើប្រាស់បានចំពោះអតិថិជន ឬដៃគូសមស្រប ដោយផ្អែកលើលក្ខខណ្ឌនៃកម្មវិធីជាក់លាក់។
- Visa រក្សាសិទ្ធិក្នុងការសម្រេចចិត្តថាតើអតិថិជនមួយណា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចូលរួមកម្មវិធី Visa ភក្តីភាព។ ទាក់ទងអ្នកតំណាង គណនី Visa របស់លោកអ្នកសម្រាប់ព័ត៌មានលម្អិត។
លោកអ្នកក៏អាចចាប់អារម្មណ៍លើ

ការទូទាត់តាមទូរស័ព្ទនឹងក្លាយជាស្តង់ដារត្រឹមឆ្នាំ 2020
ឧបករណ៍បង់ប្រាក់បែបនេះគឺកំពុងចាប់ផ្ដើមពេញនិយមនៅលើពិភពលោក។ តើលោកអ្នកត្រៀមរួចរាល់ក្នុងការទទួលយកអត្ថប្រយោជន៍នៃចរន្តលំហូរប្រាក់ចំណូលថ្មីហើយឬនៅ?

ប័ណ្ណពាណិជ្ជកម្ម + រដ្ឋាភិបាល
ស្វែងរកដំណោះស្រាយទូទាត់ដ៏ល្អឥតខ្ចោះសម្រាប់ស្ថាប័នរបស់លោកអ្នក។

ដំណោះស្រាយឌីជីថលរបស់ Visa
ទាញយកអត្ថប្រយោជន៍នៃជំនាញបច្ចេកវិទ្យាទូទាត់របស់យើងខ្ញុំ ដើម្បីពង្រីកអាជីវកម្មរបស់លោកអ្នក។