ក្រុមហ៊ុន វីសា បើកដំណើរការស្កេន QR កូដ ដើម្បីបង់ប្រាក់តាមរយៈវីសាកាតនៅកម្ពុជា
12/20/2018
វីសា គឺជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចអន្តរជាតិដ៏ធំបំផុតមួយនៅក្នុងពិភពលោក កំពុងសហការ ជាមួយធនាគារជាច្រើនដែលក្នុងនោះមានធនាគារចំនួន 5 រួមមានធនាគារ ABA ធនាគារអេស៊ីលីដា ធនាគារឯកទេសអ៊ីអេន ធនាគាកាណាឌីយ៉ា និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ដែលបានប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការអំពីការទូទាត់ប្រាក់ឆាប់រហ័ស (QR - Quick Responds) ដែលអនុញ្ញាតឱ្យអតិថិជនប្រើប្រាស់ទូរស័ព្ទដៃរបស់ពួកគេ ស្កេនដើម្បីបង់ប្រាក់តាម រយៈវីសាកាតនៅក្នុងប្រទេសកម្ពុជា។
ការទូទាត់ប្រាក់តាមរយៈ QR កូដ នឹងផ្តល់ជូនអតិថិជននូវបទពិសោធទូទាត់ប្រាក់តាមបែបថ្មីដែលប្រកបដោយសុវត្ថិភាពងាយស្រួល និងឆាប់រហ័ស។ អ្នកប្រើប្រាស់អាចបង្កើតការទូទាត់ប្រាក់តាម រយៈQRកូដយ៉ាងងាយស្រួលបំផុត ដោយគ្រាន់តែទាញយកកម្មវិធីទូរស័ព្ទដៃ (App) របស់ធនាគារ និងភ្ជាប់បណ្ដាញសុវត្ថិភាពជាមួយនឹងវីសា តាមរយៈកាតឥណទាន (Credit Card) កាតឥណពន្ធ (Debit Card) ឬកាតបង់ប្រាក់ជាមុន (Prepaid Card) ជាការស្រេច។
នៅពេលកម្មវិធីទូរស័ព្ទដៃ (App) ចាប់ដំណើរការ អ្នកអាចប្រើទូរស័ព្ទដៃក្នុងការស្កេQRកូដ ដើម្បីធ្វើការទូទាត់ជាមួយ វីសា តាមរយៈការផ្ទេរប្រាក់ពីគណនីរបស់អ្នកទៅកាន់គណនីរបស់អ្នកលក់ផ្ទាល់តែម្តង។
អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រង វីសា ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖"យើងសូមអបអរសាទរចំពោះធនាគារ ABA ធនាគារអេស៊ីលីដា ធនាគារឯកទេសអ៊ីអេន ធនាគារកាណាឌីយ៉ា និងធនាគារ FTB ដែលបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវការទូទាត់សាច់ប្រាក់តាមរយៈការ ស្កេន QRកូដ ដែលជាដំណាក់កាលវិវត្តន៍ដ៏សំខាន់ក្នុងការវិវត្តន៍នៃការទូទាត់តាមរយៈឌីជីថលនៅក្នុងប្រទេសកម្ពុជា។ ធ្វើការទូទាត់តាមរយៈទូរស័ព្ទដៃជាមួយបច្ចេកវិទ្យាQRកូដអាចជួយកាត់បន្ថយចំណាយដ៏មានប្រសិទ្ធិភាពដល់អាជីវកដែលទើបទទួលយកការទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធអេទ្បិចត្រូនិក ហើយសម្រាប់អតិថិជនដែលប្រើប្រាស់សេវាកម្មនេះនឹងទទួលបានអត្ថប្រយោជន៍ទូទាត់សាច់ប្រាក់យ៉ាងងាយស្រួលតាមប្រព័ន្ធឌីជីថលជំនួសការប្រើសាច់ប្រាក់សុទ្ធ។
ការទូទាត់ប្រាក់តាមរយៈស្កេនQRកូដ អនុញ្ញាតឲ្យម្ចាស់វីសាកាតងាកមកប្រើប្រាស់ទូរស័ព្ទដៃរបស់ពួកគេដើម្បីទិញទំនិញ និងទូទាត់វិក្កយបត្រដោយមិនចាំបាច់មានសាច់ប្រាក់សុទ្ធក្នុងដៃ។ សម្រាប់អាជីវករ ទទួលយកវិធីទូទាត់ប្រាក់តាមរយៈការស្កេនQRកូដ មានន័យថាពួកគេអាចទទួលបាននូវជម្រើសសេវាកម្មដែលមានតម្លៃទាបក្នុងការទូទាត់ប្រាក់តាមអេឡិចត្រូនិចដោយការប្រើQRកូដ ជាមួយទូរស័ព្ទដៃរបស់ពួកគេ។
ក្នុងថ្ងៃនៃការដាក់ឲ្យដំណើរការ ការទូទាត់ប្រាក់តាមរយៈការស្កេនQRកូដនេះ មានហាងសរុបជាង៦០០កន្លែង នឹងទទួលយកសេវាកម្មថ្មីនេះ ដែលក្នុងនោះមានដូចជា ម៉ាស្ទ័រស៊ុគីស៊ុប ក្រុមហ៊ុន EFG គ្រុប (The Pizza Company Bar BQ Plaza, Swenson’s, Dairy Queen និង Krispy Kreme), ក្រុមហ៊ុន Yummy Food Co. Ltd., U-Care Pharma, Kiwi Marts, Yinkok Food Corp (Tous Les Jours, Asia Kitchen, Lotteria Burger), Zando Fashion Shop, Park Café និងហាងជាច្រើនទៀត។
រាល់ប្រតិបត្តិការQRកូដរបស់វីសាកាត នឹងត្រូវបានដំណើរការជាសកលតាមរយៈ VisaNet ដោយអនុវត្តតាមមាត្រដ្ឋាន សុវត្ថិភាព និងមានទំនុកចិត្តខ្ពស់របស់ក្រុមហ៊ុនវីសា ទៅលើការទូទាត់ប្រាក់តាមរយៈQRកូដ។ ការទូទាត់សាច់ប្រាក់តាមរយៈQR បានកំពុងតែអនុវត្តនៅប្រទេសឥណ្ឌូនេស៊ី វៀតណាម ថៃ និង ឥណ្ឌា ហើយក្នុងពេលឆាប់ៗនេះនឹងមកដល់ទីផ្សារមួយចំនួនទៀតនៅអាស៊ី អាគ្នេយ៍។
អ្នកស្រី ម៉ូនីកា បានបន្ថែមទៀតថា៖ យើងមានទំនុកចិត្តថា ការស្កេនដើម្បីបង់ប្រាក់តាមរយៈវីសាកាត នឹងពន្លឿនការផ្លាស់ប្តូរពីការទូទាត់ជាសាច់ប្រាក់សុទ្ធទៅជាការទូទាត់បែបអេឡិចត្រូនិច ព្រមទាំងជួយជម្រុញស្ថានភាពនៃប្រព័ន្ធហិរញ្ញវត្ថុនៅទូទាំងប្រទេសឲ្យកាន់តែប្រសើរទ្បើង
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://www.visa.com.kh/km_KM/pay-with-visa/scantopay-consumers.html
សម្រង់មតិពីធនាគារជាដៃគូរបស់ក្រុមហ៊ុនវីសា
កម្មវិធីសម្រាប់ស្កេន QR កម្មវិធីទូរស័ព្ទដៃ MohaBot ផ្តល់នូវមុខងារសំខាន់ៗជូនដល់អតិថិជនរបស់ធនាគារ FTB ឲ្យទទួលបាននូវបទពិសោធន៍ងាយស្រួលក្នុងការគ្រប់គ្រងប្រវត្តិប្រតិបត្តិការបង់លុយ និងគ្រប់គ្រងការចំណាយរបស់ពួកគាត់ ព្រមទាំងរក្សាសុវត្ថិភាពបានយ៉ាងហ្មត់ចត់។ យើងជឿជាក់ថាការទូទាត់ប្រាក់ដោយការស្កេន QRកូដ នឹងក្លាយទៅជាផ្នែកមួយយ៉ាងល្អនៅក្នុងដំណើរជីវិតប្រចាំថ្ងៃរបស់យើង មិនថាយើងកំពុងនៅកន្លែងលក់ទំនិញណាមួយ ឬកំពុងប្រើប្រាស់មធ្យោបាយធ្វើដំណើរណាមួយក៏ដោយចុះ។ អតិថិជនទាំងអស់អាចចុះឈ្មោះប្រើប្រាស់វីសាប័ណ្ណរបស់ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ទាំងប័ណ្ណវីសាកាសកាត ប័ណ្ណវីសាឥណពន្ធ និងប័ណ្ណអេធីអឹម ជាមួយកម្មវិធី MohaBot បាន ហើយរីករាយជាមួយនឹងការទូទាត់ប្រាក់ដ៏ឆាប់រហ័ស ងាយស្រួល ជាមួយអាជីវករដែលប្រើវីសាតាមរយៈការស្កេន QR ។ លើសពីនេះទៅទៀត ធនាគារ FTB ក៏មានសេវាកម្ម វីសា វេលុយ ដែលអនុញ្ញាតឲ្យអ្នកអាចផ្ញើលុយចេញពី FTB’s proprietary/Visa card ទៅកាន់វីសាប័ណ្ណរបស់ធនាគារផ្សេងទៀតបានផងដែរ។ ម្ចាស់វីសាប័ណ្ណ ក៏អាចប្រើប្រាស់ប័ណ្ណរបស់ខ្លួនសម្រាប់ប្រតិបត្តិការដាក់ដកលុយសុទ្ធជាមួយសាខាធនាគារ FTB ក៏ដូចជាអាជីវករ តាមរយៈស្កេន QR កូដផងដែរ។ បន្ទាប់ពីបានដាក់ឲ្យដំណើរការវីសាប័ណ្ណបង់ប្រាក់ជាមុនជាមួយនឹងពាក្យស្លោក “វីសាសម្រាប់អ្នកគ្រប់គ្នា” យើងនៅតែបន្តទទួលយកបច្ចេកវិទ្យាដែលធ្វើឱ្យការទូទាត់ប្រាក់កាន់តែមានភាពងាយស្រួលជាងការប្រើសាច់ប្រាក់ដោយផ្ទាល់”។
អំពីក្រុមហ៊ុនVisa
Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និងជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។
បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិ ក្នុងមួយវិនាទី។
ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិចណាក៏បាន និងជាកម្លាំងមួយនៅពីក្រោយការកសាងនូវក្តីសុបិន្តរបស់អនាគត cashless សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថល វីសា ក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។
ព័ត៌មានបន្ថែមសូមចូលមើលគេហទំព័រ About Visa, https://usa.visa.com/visa-everywhere/blog.html និង @VisaNews.