Visa Cloud Connect

Visa Cloud Connect ជួយភ្ជាប់ VisaNet តាមរចនាសម្ព័ន្ធផ្អែកលើក្លោតដែលអ្នកចូលរួម។ ចូលប្រើសមត្ថភាពដំណើរការទូទាត់ដែលមានសុវត្ថិភាពនិងអានុភាពរបស់ VisaNet ជាមួយនឹងការបង្កើនភាពបត់បែននិងពេលវេលាចូលទៅទីផ្សារកាន់តែលឿន។

ជួយអ្នកពង្រីក និងពន្លឿនអាជីវកម្មរបស់អ្នក

បច្ចេកវិទ្យាដែលអាចបត់បែនបានរបស់យើងត្រូវបានបង្កើតឡើងដើម្បីគាំទ្រតម្រូវការនៃដំណើរការកាតរបស់អ្នក មិនថាអ្នកជាក្រុមហ៊ុនប្រើបច្ចេកវិទ្យាហិរញ្ញវត្ថុដំណាក់កាលដំបូងដែលត្រៀមខ្លួនចូលទីផ្សារ ឬជាអតិថិជនស្រាប់របស់ Visa ដែលកំពុងសម្លឹងរកមើលការធ្វើទំនើបកម្មលើវេទិការបស់អ្នកនោះទេ។

ចំណាយ​មាន​ប្រសិទ្ធភាព

លុបបំបាត់ចំណាយបន្ទាប់បន្សំ និងពាក់ព័ន្ធរបស់មជ្ឈមណ្ឌលទិន្នន័យ។

ប្រសិទ្ធិពលខ្ពស់

រក្សាការចែកចាយដែលមានប្រសិទ្ធិពលខ្ពស់ទូទាំងកម្មវិធី និងចំណុចបញ្ចប់ទាំងអស់។

ដែលមានប្រសិទ្ធភាពលឿន

បញ្ជូន​ប្រតិបត្តិការ​គ្រប់ប្រភេទទៅកាន់កម្មវិធីជាច្រើនដោយរលូន។

រួមបញ្ចូល

ដំណើរការរាល់ម៉ាកយីហោកាតទូទាត់ឥណទាន និងឥណពន្ធធំៗ។

សុវត្ថិភាព

រក្សាទិន្នន័យឱ្យមានសុវត្ថិភាពជាមួយនឹងប្រព័ន្ធការពារវីរុសមិនឱ្យជ្រៀតចូលបានដែលឈានមុខគេក្នុងឧស្សាហកម្ម ការ​បំប្លែង​កូដ និងការរកឃើញការចូលប្រើ។

ដែលអាចបត់បែនបាន

គាំទ្រការរាយការណ៍អំពីទិន្នន័យផ្ទាល់ខ្លួន និងប្រភេទសារជាច្រើនប្រភេទ។


បង្កើតឡើងជាពិសេសសម្រាប់អតិថិជនដែលប្រើក្លោតតាំងពីដំបូង

Visa Cloud Connect ជួយសម្រួលដល់ការចូលប្រើ VisaNet ជាសកល ដើម្បីឱ្យអ្នកអាចពង្រីក និងពន្លឿនបាន។

កែលម្អល្បឿនចូលទៅកាន់ទីផ្សារសម្រាប់អ្នកចូលដំណើរការថ្មី

ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដំណាក់កាលដំបូងអាចប្រើបច្ចេកវិទ្យាផ្អែកលើក្លោត​ដែលមានសិទ្ធិទទួលបាន​​របស់ពួកគេដើម្បីធ្វើឱ្យការភ្ជាប់ទៅ VisaNet មានភាពងាយស្រួល និងលឿនជាងមុន ដែលអនុញ្ញាតឱ្យមានការដាក់ដំណើរការ និងការធ្វើបច្ចុប្បន្នភាពនៅក្នុងទីផ្សារជាច្រើន។

គាំទ្រទំនើបនីយកម្ម​សម្រាប់អតិថិជនស្រាប់របស់ Visa

តាមរយៈការផ្លាស់ប្ដូរទៅក្លោត អតិថិជន Visa អាចពង្រឹងភាពរហ័សរហួនរបស់ពួកគេ និងលុបបំបាត់ការពឹងផ្អែកលើមជ្ឈមណ្ឌលទិន្នន័យ ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងហាដវែរទូទាត់ឯកទេសក្នុងមូលដ្ឋាន។

បង្កើតឱកាសថ្មីៗសម្រាប់អតិថិជនសាកល

អ្នកចេញកាត អ្នកដំណើរការ អ្នកទទួល និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុសកលអាចដាក់ដំណើរការកម្មវិធីប្រកបដោយប្រសិទ្ធភាពនៅទូទាំងតំបន់ និងទទួលបានសមត្ថភាពទំនើបជាងមុន។


ករណីសិក្សា​របស់ Wise

ជួយពង្រីកវិសាលភាពក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុឱ្យកាន់តែធំ ជាមួយនឹង Visa Cloud Connect។

“យើង​កំពុង​ធ្វើ​ការ​ដើម្បី​ដកព្រំដែន​ចេញពី​បណ្ដាញ​ហិរញ្ញវត្ថុ​របស់​ពិភពលោក។ នៅពេលដែលឆ្លងព្រំដែន កាតគួរតែដំណើរការដដែល។ Visa ចែករំលែកមហិច្ឆិតារបស់យើងដើម្បីធ្វើឱ្យប្រាក់ដំណើរការយ៉ាងរលូន មិនថាអ្នកនៅទីណាក៏ដោយ។ រីករាយណាស់ដែលបានធ្វើការជាមួយពួកគេក្នុង​ការ​ធ្វើ​ការ​​ឆ្ពោះ​ទៅ​រក​ចក្ខុវិស័យ​នេះ”។

Headshot of Kristo Kaarman.
Wise logo.
Kristo Kåårman, សហស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិ Wise (ពីមុនហៅថា Transferwise)

រួចរាល់ដើម្បីចាប់ផ្តើមហើយឬ?

ទាក់ទងទៅអ្នកតំណាង Visa ​របស់អ្នក ឬចុះឈ្មោះដើម្បី​ស្វែងយល់បន្ថែម​អំពី Visa Cloud Connect។