សហការជាមួយ Visa ដើម្បីកសាងភក្តីភាពអតិថិជន
កម្មវិធីត្រូវបានរចនាឡើងជាពិសេសសម្រាប់បំពេញតម្រូវការអ្នកជំនួញ។
ប្រើប្រាស់ជំនាញ Visa នៅក្នុងឧស្សាហកម្មទូទាត់ដើម្បីជួយឲ្យកម្មវិធីសហយីហោរបស់លោកអ្នកទទួលបានជោគជ័យ។ ទីប្រឹក្សាហិរញ្ញវត្ថុអាចជួយដល់អ្នកជំនួញអភិវឌ្ឍគម្រោងអាជីវកម្មប័ណ្ណសហយីហោពួកគេ និងពង្រាងសំណើសម្រាប់គម្រោង (RFP) ដើម្បីទាក់ទាញធនាគារចេញប័ណ្ណ។
Visa ផ្ដល់ជាដំបូន្មានដល់ដៃគូអ្នកជំនួញក្នុងការបង្កើតគម្រោងទៅផ្សារដ៏ជោគជ័យមួយ - រាប់ចាប់ពីការបង្កើតផលិតផល រហូតដល់ការទទួលបានអតិថិជនថ្មី និងជាច្រើនទៀត។ ប្រសិនបើលោកអ្នកចាប់អារម្មណ៍លើប័ណ្ណសហយីហោ លោកអ្នកអាចចាប់ផ្ដើមដោយជ្រើសរើសអ្នកផ្តល់សេវាជាមុនសិន។ លោកអ្នកក៏អាចរកទីប្រឹក្សាដើម្បីជួយលោកអ្នកបានដែរ។
ធ្វើជាដៃគូជាមួយ Visa ដើម្បីទទួលបានលើសពីការទទួលយកប័ណ្ណទូទាត់ Visa នៅអាជីវកម្មរបស់លោកអ្នកទៅទៀត។ ដំណោះស្រាយភក្តីភាពរបស់យើងគឺត្រូវបានបង្កើតឡើងដើម្បីជួយលោកអ្នក ក្នុងការបង្កើនការលក់ និងទាក់ទាញអតិថិជនថ្មី។
Visa មិនចេញប័ណ្ណនោះទេ ប៉ុន្តែយើងអាចជួយលោកអ្នកក្នុងការបង្កើតកម្មវិធីសហយីហោឲ្យទទួលបានជោគជ័យ។ លោកអ្នកគួរតែមានគម្រោងយ៉ាងតិចប្រាំមួយខែ ដើម្បីអនុវត្តកម្មវិធី ប៉ុន្តែវាអាស្រ័យលើធនាគារចេញប័ណ្ណ កាលវិភាគ និងកម្រិតនៃភាពស្មុគស្មាញរបស់កម្មវិធី។ នេះជាវិធីដើម្បីចាប់ផ្តើម ៖
តួនាទី Visa គឺគាំទ្រដៃគូសហយីហោតាមរយៈការផ្សាយពាណិជ្ជកម្ម និងកម្មវិធីទីផ្សារ ដែលលើកទឹកចិត្តដល់ការប្រើប្រាស់ប័ណ្ណ Visa។ Visa នឹងរីករាយជួយលោកអ្នកក្នុងការស្វែងរកធនាគារចេញប័ណ្ណ ប៉ុន្តែលោកអ្នកត្រូវតែទាក់ទងធនាគារចេញប័ណ្ណ និងធ្វើកិច្ចការនេះដោយខ្លួនឯង។ បន្ទាប់មក ធនាគារចេញប័ណ្ណនឹងធ្វើការជាមួយ Visa ដើម្បីបង្កើតកម្មវិធី។
ធនាគារចេញប័ណ្ណនីមួយៗមានតម្រូវការផ្សេងគ្នាទៅលើចំនួនប័ណ្ណ យើងមិនអាចបញ្ជាក់ពីចំនួនជាក់លាក់នោះទេ។ ធនាគារចេញប័ណ្ណទាំងអស់ចូលរួមក្នុងកម្មវិធីនេះ ដោយមានមូលហេតុខុសៗគ្នា ដូចជា សប្បុរសធម៌ សម្ព័ន្ធភាព និងជាច្រើនទៀត។ ចំនួនប័ណ្ណកាន់តែច្រើនកាន់តែទាក់ទាញខ្លាំងដែរ ប៉ុន្តែវាមិនមែនជាលក្ខខណ្ឌតែមួយមុខនោះទេ។
ឧបករណ៍បង់ប្រាក់បែបនេះគឺកំពុងចាប់ផ្ដើមពេញនិយមនៅលើពិភពលោក។ តើលោកអ្នកត្រៀមរួចរាល់ក្នុងការទទួលយកអត្ថប្រយោជន៍នៃចរន្តលំហូរប្រាក់ចំណូលថ្មីហើយឬនៅ?