ពេលវេលាតម្រង់ជួរកាន់តែតិច អ្នកមានមានពេលវេលាកាន់តែច្រើន
នៅពេលអ្នកធ្វើដំណើរលើកក្រោយ សូមជ្រើសយក Visa ហើយរំលងការតម្រង់ជួរប្ដូរប្រាក់។
នៅពេលអ្នកធ្វើដំណើរលើកក្រោយ សូមជ្រើសយក Visa ហើយរំលងការតម្រង់ជួរប្ដូរប្រាក់។
នៅពេលអ្នកធ្វើដំណើរ អ្នកអាចមិនអាចបាត់បង់សាច់ប្រាក់បានទេ ក្នុងករណីដែលអ្នកមិនបានយកសាច់ប្រាក់តាមខ្លួន។
គ្រប់ទីកន្លែងដែលអ្នកឃើញខ្លួនឯង អ្នកឃើញ Visa។
ប្រាប់អ្នកចេញកាតរបស់អ្នកអំពីការធ្វើដំណើររបស់អ្នក មុនពេលចេញដំណើរ ដើម្បីកុំឱ្យពួកគេបង្ហាញថា ប្រតិបត្តិការមិនស្គាល់។ លើសពីនេះ ត្រូវប្រាកដថា អ្នកដឹងពីដែនកំណត់នៃការដកប្រាក់តាមទូ ATM ប្រចាំថ្ងៃរបស់កាតអ្នក កាលបរិច្ឆេទផុតកំណត់ សមតុល្យគណនី និងប្រាក់ដែលមាន។ នេះមានន័យថា កាតរបស់អ្នក នឹងដំណើរការធម្មតា ខណៈពេលដែលអ្នកនៅឆ្ងាយ និងមានប្រាក់គ្រប់គ្រាន់ដើម្បីទូទាត់ថ្លៃចំណាយសម្រាប់ការធ្វើដំណើររបស់អ្នក។
ចុះឈ្មោះសម្រាប់ការជូនដំណឹងជាអក្សរដោយឥតគិតថ្លៃ នៅពេលដែលប្រតិបត្តិការលើសចំនួនកំណត់ ដែលបានកំណត់ជាមុន ឬនៅពេលមានសកម្មភាពប្រើប្រាស់កាតមិនប្រក្រតី។ សូមទាក់ទងទៅធនាគារចេញកាតរបស់លោកអ្នក សម្រាប់ព័ត៌មានលម្អិតបន្ថែម។
មិនថាលោកអ្នកកំពុងប្រើប្រាស់កាតឆូតម៉ាញេទិច ឬកាតបន្ទះឈីបនោះទេ លោកអ្នកត្រូវដឹងអំពី PIN នៃកាតរបស់លោកអ្នកមុនពេលធ្វើដំណើរក្រៅប្រទេស។ ប្រសិនបើអ្នកភ្លេច PIN របស់អ្នក នោះអ្នកត្រូវដាក់ពាក្យស្នើសុំសារជាថ្មី។
រក្សាទុកសេចក្ដីចម្លងនៃលេខគណនីកាតរបស់អ្នកទាំងអស់ និងលេខទូរស័ព្ទសម្រាប់ការរាយការណ៍អំពីការបាត់កាត ឬត្រូវចោរលួច។ រក្សាទុកព័ត៌មាននេះ នៅកន្លែងដែលមានសុវត្ថភាព ឆ្ងាយពីកាបូបលូយ ឬកាបូបយួរដៃរបស់អ្នក។ ត្រូវរក្សាការសម្ងាត់ជានិច្ចអំពីលេខកាតឥណទាន និងលេខកូដ CVV2 បីខ្ទង់ ដែលមាននៅផ្នែកខាងខ្នងនៃកាត Visa របស់អ្នក។
ពាណិជ្ជករបរទេសអាចផ្តល់ជូនដើម្បីប្ដូរវិក្កយបត្ររបស់អ្នក។ ទោះបីជាមានភាពងាយស្រួលក្នុងការមើលវិក្កយបត្ររបស់អ្នកជារូបិយប័ណ្ណក្នុងប្រទេសរបស់អ្នកក៏ដោយ ក៏ការប្ដូរប្រាក់តែងតែរួមបញ្ចូលនូវចំនួនទឹកប្រាក់ដែលលើសពីតម្លៃដើមផងដែរ។ ដើម្បីជៀសវាងចំនួនទឹកប្រាក់ដែលលើសពីតម្លៃដើម សូមបោះបង់ការប្តូរប្រាក់ និងជ្រើសរើសទូទាត់ប្រាក់ជារូបិយប័ណ្ណក្នុងស្រុកវិញ។ ប្រសិនបើអ្នកបានជ្រើសរើសទូទាត់ប្រាក់ជារូបិយប័ណ្ណក្នុងស្រុក ប៉ុន្តែប្រតិបត្តិការត្រូវបានគិតថ្លៃដោយពាណិជ្ជករជារូបិយប័ណ្ណផ្សេង សូមទាក់ទងទៅធនាគាររបស់អ្នកដើម្បីជំទាស់ការគិតថ្លៃនោះ។
មិនចាំបាច់មានសាច់ប្រាក់ នៅមុនពេលអ្នកធ្វើដំណើរនោះទេ។ ទូ ATM មានជាង 2 លានទីតាំងនៅជុំវិញពិភពលោក ដូច្នេះអ្នកអាចដកប្រាក់បាន នៅពេលដែលអ្នកត្រូវការ។ ការដកប្រាក់តាមទូ ATM នៅក្រៅប្រទេសអាចមានតម្លៃសមរម្យ។