ការប្តេជ្ញាចិត្តរបស់យើងខ្ញុំ
នៅមូលនិធិ Visa យើង៖
នៅមូលនិធិ Visa យើង៖
ដោយសង្កេត ស្ដាប់ ឆ្លុះបញ្ចាំង បន្ទាប់មកជួយជ្រោមជ្រែងគ្នា។យើងជឿថា ទំនាក់ទំនងពិតប្រាកដ និងការរក្សាតម្លាភាពក្នុងចំណោមក្រុមការងារ និងដៃគូរបស់យើង នឹងអនុញ្ញាតឲ្យយើងនាំមកនូវទស្សនៈចម្រុះ ជំនាញ និងធនធាននាៗក្នុងការដោះស្រាយបញ្ហាប្រឈមជាសាកល។
ដោយប្រមើលមើលថាតើយើងត្រូវទៅមុខឆ្ងាយប៉ុនណាទៀត។យើងស្វែងរកនូវវិធីសាស្ត្រណាដែលអាចបន្ធូរបន្ថយនូវឧបសគ្គរាំងស្ទះជាលក្ខណៈប្រព័ន្ធ ដែលអាជីវកម្មខ្នាតតូចកំពុងជួបប្រទះ ជាពិសេសអាជីវកម្មដែលដឹកនាំដោយស្រ្តី ឬក្រុមមនុស្ស ដែលមិនមានអ្នកតំណាង ដើម្បីជួយធានាឲ្យបាននូវសេដ្ឋកិច្ចសាកលមួយប្រកបដោយបរិយាប័ន្ន។
ចាប់ផ្ដើមការងារដោយមើលឃើញនូវលទ្ធផលចុងក្រោយ។យើងពុះពារជួយដល់ដៃគូក្នុងការពង្រីកដំណោះស្រាយនវានុវត្តន៍ និងការលើកកម្ពស់លើរាល់គំនិតផ្ដួចផ្ដើមណាដែលបានចូលរួមចំណែកដល់ប្រព័ន្ធអំណោយផលរបស់អាជីវកម្មខ្នាតតូចឲ្យកាន់តែមានសមភាព។
កាលពីខែមេសា ឆ្នាំ 2020 មូលនិធិ Visa បានដាក់ឲ្យដំណើរការនូវកម្មវិធី Equitable Access Initiative ដែលជាការប្ដេជ្ញាចិត្តផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន នៅក្នុងទំហំទឹកប្រាក់ 200 លានដុល្លារ សម្រាប់ជួយដល់ការកសាងភាពចម្រុះនៃសមភាពយេនឌ័រ និង ជួយដល់បណ្តាអាជីវកម្មខ្នាតតូច និងមធ្យមនៅជុំវិញពិភពលោក ដែលធ្វើបរិយាប័ន្ន។ ក្នុងនាមយើង ដែលជាផ្នែកមួយនៃការកសាងគំនិតផ្ដួចផ្ដើមនេះ យើងនឹងផ្ដល់ទឹកប្រាក់ជំនួយចំនួន 60 លាន ដុល្លារក្នុងរូបភាពជាជំនួយឥតសំណង និង ជាទឹកប្រាក់140 លានដុល្លារជាការវិនិយោគទៅលើផលប៉ះពាល់ នឹងយេនឌ័រ និងកញ្ចក់ឆ្លុះចម្រុះ។
មូលនិធិ Visa ជឿថា ការធានាបាននូវការគាំទ្រផ្នែកមូលធនជាបន្តបន្ទាប់សម្រាប់ អាជីវកម្មខ្នាតតូច និងមធ្យម គឺជាកិច្ចការចាំបាច់សម្រាប់ចីរភាព និងកំណើនលូតលាស់របស់ពួកគេ។ ហេតុនេះ មូលនិធិ Visa មានបំណងបង្កើនលទ្ធភាពក្នុងការទទួលបានមូលធនប្រកបដោយសមធម៌ និងប្រសិទ្ធភាពនៅក្នុងដំណាក់កាលផ្សេងៗនៃកំណើនអាជីវកម្ម ការគាំទ្រភាពចម្រុះផ្នែកសមភាពយេនឌ័រ និងអាជីវកម្មខ្នាតតូចដែលមានលក្ខណៈបរិយាប័ន្ន ក៏ដូចជាការលើកកម្ពស់កំណើនសេដ្ឋកិច្ចដែលប្រកបដោយបរិយាប័ន្ន។ គោលដៅបន្ថែមរបស់យើង គឺការបង្កើនឥទ្ធិពលរបស់វិស័យនេះឲ្យកាន់តែទូលំទូលាយ ដើម្បីជួយជំរុញដល់ការបណ្តាក់ទុន ពីទីផ្សារពិសេសទៅក្នុងចរន្តទីផ្សារ។
តាមរយៈការផ្ដល់ជំនួយឥតសំណងនេះ មូលនិធិ Visa ចាប់ដៃគូជាមួយអង្គការដែលផ្ដល់មូលធន ផ្តល់ការកសាងសមត្ថភាព និងសេវាគាំទ្រណាដែលពាក់ព័ន្ធនឹងបរិយាប័ន្នយេនឌ័រចម្រុះ និង អាជីវកម្មខ្នាតតូច និងមធ្យម ចម្រុះ។ លើសពីនេះ មូលនិធិ Visa ប្រើប្រាស់មូលនិធិជំនួយឥតសំណងដើម្បីដោះចេញឧបសគ្គដែលរារាំងលំហូរនៃមូលនិធិវិនិយោគពីការឈានដល់ SMBs ចម្រុះសម្រាប់យេនឌ័រ។
ការប្ដេជ្ញាចិត្តរបស់មូលនិធិ Visa ក្នុងការវិនិយោគ 140 លានដុល្លារទៅក្នុងអន្តរការី និងមូលនិធិទូទាំងសាកល ដែលផ្ដោតជាចម្បងលើទីផ្សារដែលទើបកើតមានថ្មី ជាមួយនឹងការពិនិត្យមើលយេនឌ័រទូទាំងស្ថានភាព រួមតាំងពីអាជីវកម្មខ្នាតតូច និងមធ្យមដែលជាអ្នកខ្ចីប្រាក់ រហូតដល់ដៃគូនៃក្រុមហ៊ុនវិនិយោគទុន។ គោលដៅគឺបង្កើនចំនួនស្រ្តីដែលគ្រប់គ្រងមូលធន ចំនួនស្រ្តីជាសហគ្រិន ដែលអាចមានលទ្ធភាពប្រើប្រាស់មូលធន និងចំនួនស្រ្តីដែលទទួលផលប្រយោជន៍ពីអាជីវកម្មទាំងនោះក្នុងនាមជាបុគ្គលិក ឬអតិថិជន។
ការពង្រឹកភាពអង់អាចផ្នែកហិរញ្ញវត្ថុដល់មនុស្សរាប់លាននាក់នៅក្នុងអាជីវកម្មខាងតូចបំផុត និងខ្នាតតូចដែលដឹកនាំដោយស្រ្តី (SMBs) ទូទាំងសាកលលោក។
ក្នុងរយៈពេល 5 ឆ្នាំ កម្មវិធីមានគោលបំណងអភិវឌ្ឍ តេស្ត និងពង្រីកសេវាហិរញ្ញវត្ថុដល់ SMBs ក្នុងចំណោមបណ្ដាញដៃគូទូទាំងសាកលលោក ក្នុងពេលដែលជំរុញការរៀនសូត្រ និងចក្ខុវិស័យដើម្បីធ្វើឲ្យជឿនលឿនស្ថិរភាពសេដ្ឋកិច្ចសម្រាប់ស្រ្តី និងគ្រួសាររបស់ពួកគេ។ តាំងពីពេលចាប់ផ្ដើមនៃភាពជាដៃគូរបស់យើងកាលពីឆ្នាំ 2018 មក ធនាគារពិភពលោករបស់ស្រ្តីបានផ្ដល់ដល់ស្រ្តី 1.15 នាក់ នូវដំណោះស្រាយហិរញ្ញវត្ថុ និងបានពង្រីកបណ្ដាញសាកលលោករបស់ពួកគេនៅក្នុង 32 ប្រទេស ដែលមានស្រ្តី 69 នាក់។
ការបង្កើតកាលានុវត្តភាពការងារសម្រាប់យុវជននៅជនបទនៅអាហ្វ្រីកដោយរៀបចំបណ្ដាញនវានុវត្តន៍ និងមជ្ឈមណ្ឌលកសិពាណិជ្ជកម្មរួមបញ្ចូលគ្នា ដើម្បីកសាងសមត្ថភាព និងជំនាញបច្ចេកទេស/ការគ្រប់គ្រងរបស់សហគ្រិន។
លទ្ធផលរំពឹងទុករួមមានការបង្កើតកាលានុវត្តភាពការងារសមរម្យសម្រាប់យុវជន ដោយផ្តោតលើការងារបៃតង ដោយធ្វើការផ្លាស់ប្ដូរគោលនយោបាយ និងការបង្កភាពងាយស្រួលសម្រាប់តួអង្គអភិវឌ្ឍន៍ផ្សេងទៀត ដើម្បីលើកកម្ពស់ម៉ូដែលនេះទាំងមូល ឬមួយផ្នែក។
ជំរុញដល់អ្នកបង្កើនល្បឿនដើម្បីបិទគម្លាតហិរញ្ញប្បទាន ដែលប្រឈមនឹងសហគ្រិនដែលមិនទទួលបានសេវាគ្រប់គ្រាន់នៅអាមេរិកឡាទីន ដោយ ផ្តោតលើនវានុវត្ដន៍ម្ហូបអាហារ និងកសិកម្ម។
កម្មវិធីនេះនឹងបង្កើតឡើងបន្តពីលើ Village Capital’s Women’s Entrepreneurship Acceleration Initiative ដែលជាការសហការរវាង International Finance Corporation, Women Entrepreneurs Finance Initiative និង World Bank Gender Innovation Lab ។
សមធម៌ជាតិសាសន៍ និងគំនិតផ្តួចផ្តើមនៃសហគ្រិនភាពដែលត្រូវបានដំណើរការដោយអ្នកផលិត និងសហគ្រិន លោក Pharrell Williams និងកំពុងចាប់ដៃគូជាមួយ Historically Black Colleges and Universities ។
ការផ្ដួចផ្ដើមគំនិតនឹងផ្ដល់ដល់សហគ្រិនស្បែកខ្មៅ និងឡាទីន នូវលទ្ធភាពទទួលបានមូលធន គ្រូបង្វឹក និងធនធាន។ រង្វាន់នឹងត្រូវផ្ដល់ជូនរាល់ឆ្នាំនៅក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិ។
ការផ្ដល់ទស្សនៈវិស័យ និងនិន្នាការជាសកលសម្រាប់មូលធនឯកជនដែលបានរៀបចំជាប្រព័ន្ធ ក្រុមហ៊ុនវិនិយោគទុន និងយានបំណុលឯកជនដោយការឆ្លុះបង្ហាញពីយេនឌ័រ។
Project Sage ស្វែងរកការស្វែងយល់អំពីស្ថានភាពនៃវិស័យវិនិយោគដោយការឆ្លុះបង្ហាញពីយេនឌ័រ។ របាយការណ៍គឺជាឧបករណ៍សម្រាប់អ្នកវិនិយោគ អ្នកគ្រប់គ្រងមូលនិធិ និងបុគ្គលដែលផ្លាស់ទីមូលធន ដើម្បីស្របទៅតាមការប្ដេជ្ញាចិត្តរបស់ពួកគេចំពោះស្រ្តី។ Project Sage ត្រូវបានស្រាវជ្រាវ និងបោះពុម្ពផ្សាយដោយ Wharton Social Impact Initiative and Catalyst at Large ។
ការពង្រឹងភាពចម្រុះយេនឌ័រនៃសហករណ៍កសិករក្នុងស្រុកនៅប្រទេសឥណ្ឌា និងសមត្ថភាពស្ថាប័នរបស់ពួកគេ ដើម្បីធ្វើឲ្យពួកគេធន់នឹងវិបត្តិសេដ្ឋកិច្ច។
ការផ្ដួចផ្ដើមគំនិតក្នុងរយៈពេលបីឆ្នាំមកនេះ TechnoServe បានបង្កើនប្រាក់ចំណូលរបស់សហករណ៍កសិករនៅក្នុងប្រទេសឥណ្ឌាបានចំនួន 113% តាមរយៈការផ្ដល់ដល់ស្រ្តីនូវជំនាញធុរកិច្ចចាំបាច់ ការបង្កើតចំណងទីផ្សារ និងការណែនាំឲ្យស្គាល់សកម្មភាពបង្កើតប្រាក់ចំណូលជំនួស។
ការបង្កើនល្បឿននៃការវិនិយោគទៅជាអ្នកគ្រប់គ្រងមូលនិធិដែលកំពុងលេចធ្លោចម្រុះគ្នានៅក្នុងសហរដ្ឋអាមេរិក។
VC Include ជំរុញការវិលត្រលប់ទៅរកវិនិយោគគិនក្នុងពេលដែលជំរុញឲ្យពិភពលោកកាន់តែមានលក្ខណៈសមធម៌ និងពង្រឹងភាពអង់អាច។ VC Include BIPOC Fellowship for First-Time Fund Managers ដែលជាប្រភេទលើកដំបូងរបស់ខ្លួន គាំទ្រដល់ជំនាន់បន្ទាប់នៃក្រុមហ៊ុនវិនិយោគទុនដែលដឹកនាំដោយស្ត្រី និងជាជនជាតិដើម ឡាទីន ស្បែកខ្មៅ និងមានសមត្ថភាពអនុវត្តការងារបានល្អ និងជះឥទ្ធិពលដល់មូលនិធិដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងទីផ្សារថ្មី។
ការជ្រើសរើសដៃគូបន្ថែមរបស់មូលនិធិ Visa រួមមាន
ឈ្មោះ និងឡូហ្គោ American Red Cross ត្រូវបានប្រើប្រាស់ដោយមានការអនុញ្ញាត ដែលមិនមានវិធីផ្សេងជំនួសការអនុញ្ញាត ទោះដោយផ្ទាល់ ឬដោយបង្កប់ន័យចំពោះផលិតផល សេវាកម្ម ក្រុមហ៊ុន មតិ ឬជំហរនយោបាយឡើយ។ ឈ្មោះ និងឡូហ្គោ American Red Cross គឺជានិក្ខិតសញ្ញាដែលបានចុះបញ្ជី និងជាកម្មសិទ្ធិរបស់ American National Red Cross ។ សម្រាប់ព័ត៌មានបន្ថែមអំពី American Red Cross សូមចូលមើល redcross.org។
មូលនិធិ Visa មិនទទួលយកសំណើដែលមិនបានស្នើច្បាស់លាស់ឡើយ។