• ទទួលយកមនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែងទាំងអស់

    កន្លែងធ្វើការចម្រុះជាតិសាសន៍ និងមានសមភាព ដែលសក្តិសមនឹងលោកអ្នក។

Alfred F. Kelly, C.E.O. of Visa

គ្រប់គ្នាសុទ្ធតែសំខាន់


គ្រប់គ្នាសុទ្ធតែមានរឿងរ៉ាវមួយ

ការទទួលយកជាសកលសម្រាប់គ្រប់គ្នា គ្រប់ទីកន្លែង​គឺមិនមែនត្រឹមតែជាការសន្យារបស់ម៉ាកយីហោយើងខ្ញុំឡើយ ប៉ុន្តែវាគឺជាមូលដ្ឋានគ្រឹះនៃវប្បធម៌របស់ក្រុមហ៊ុនយើងខ្ញុំ។ យើងខ្ញុំជម្រុញឲ្យមានវប្បធម៌សមភាពដោយចេតនា ដើម្បីបង្កើតអារម្មណ៍នៃភាពស្និទស្នាលនៅកន្លែងការងារ គាំទ្រភាពចម្រុះនៃគំនិត វប្បធម៌ និងបែបផែនជីវិត។ យើងខ្ញុំធ្វើការសហការរួមគ្នានៅក្នុងទម្រង់មួយដែលរីករាយ មានអត្ថន័យ និង​បំផុសគំនិត។ ជួបជាមួយបុគ្គលិកទាំងបួនរូបដែលកំពុងធ្វើឲ្យមានភាពខុសប្លែកនៅក្នុងគ្រួសារ Visa របស់យើង។

ក្រុមធនធានបុគ្គលិក

លោកអ្នកអាចក្លាយជាផ្នែកមួយនៃសហគមន៍ជាសកលរបស់យើងខ្ញុំភ្លាមៗ ដោយចូលរួមជាមួយផ្នែកក្រុមធនធានបុគ្គលិក (ERG) និងផ្នែកភាពចម្រុះ និងសមភាព។ ERGs គឺគ្រាន់តែជាវិធីមួយដើម្បីភ្ជាប់លោកអ្នកជាមួយអ្នកដទៃដែលមានកេរ្តិ៍តំណែលវប្បធម៌ បែបផែនជីវិត ឬបុព្វហេតុដូចលោកអ្នក។ ក្រុមទាំងនេះលើកកម្ពស់ការយល់ដឹងកាន់តែច្រើនអំពីគុណសម្បត្តិ ទេពកោសល្យ និងការចូលរួមចំណែកពីបុគ្គលិករបស់យើង។

គ្រប់គ្នារៀនសូត្រ និងលូតលាស់

បទពិសោធន៍របស់លោកអ្នកនៅ Visa គឺមិនមែនត្រឹមតែបំពាញការងារប្រចាំថ្ងៃនោះទេ ពោលគឺវាពោរពេញទៅដោយឱកាសថ្មីៗដើម្បីរៀនសូត្រ និងលូតលាស់ មានគម្រោងដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់អនុវត្ត និងទំនាក់ទំនងជាមួយបុគ្គលដែលយកចិត្តទុកដាក់លើការលើកស្ទួយអាជីពរបស់លោកអ្នកអោយអាចឈានដល់កន្លែង ដែលមានតែលោកអ្នកប៉ុណ្ណោះទើបហ៊ានទៅ។ យើងខ្ញុំគឺជាក្រុមហ៊ុនតូចមួយជាមួយឥទ្ធិពលធំធេង ដែលឥទ្ធិពលរបស់លោកអ្នកក៏មានភាពទូលំទូលាយ​ដែរ ពោលគឺឱកាសរៀនសូត្រ និងទទួលបានជំនាញថ្មីៗពីការងារ។

គ្រប់គ្នាទទួលបទពិសោធន៍ជីវិត

យើងខ្ញុំដឹងថាមានរឿងកើតឡើងជាច្រើនក្នុងជីវិត។ យើងផ្តល់តម្លៃដល់បុគ្គលទាំងមូល និងចង់ឲ្យលោកអ្នកមានអារម្មណ៍ថាមានតុល្យភាពជីវិតជាមួយនឹងអាទិភាពដែលត្រឹមត្រូវ។

គ្រប់គ្នាសុទ្ធតែមានឥទ្ធិពល


គ្រប់គ្នាគឺមានការទទួលខុសត្រូវ


គ្រប់គ្នាគឺជាប់ទាក់ទងគ្នា

ក្រុមការងារជ្រើសរើសបុគ្គលិករបស់យើងមានទំនាក់ទំនងយ៉ាងជិតស្និទជាមួយបណ្តាញសំខាន់ៗដូចជា អង្គការ និងសកលវិទ្យាល័យដែលផ្តោតលើសិស្សនិស្សិត និងអ្នកមានវិជ្ជាជីវៈ ស្ត្រី និងក្រុមជនជាតិភាគតិច។ យើងខ្ញុំកំពុងស្វែងរកសហគមន៍ចម្រុះមួយ ដែលមានអ្នកមានគំនិតថ្មី អ្នកត្រួសត្រាយ និងអ្នកហ៊ានប្រថុយ ដែលចាប់អារម្មណ៍នឹងបច្ចេកវិទ្យាថ្មី កែប្រែជីវភាព និងចង់ធ្វើឲ្យមានការផ្លាស់ប្តូរទៅលើរបៀបធ្វើអាជីវកម្មនៅទូទាំងពិភពលោក។ នេះគឺជាអង្គភាពមួយចំនួនដែលពាក់ព័ន្ធនឹងយើង ៖

Visa បានទទួលស្គាល់

Anita Borg logo.
Human Rights Campaign logo.
Bloomberg logo.

#LifeAtVisa

តាមដានយើងនៅលើ Instagram និងស្វែងយល់ពីគ្រប់ទីកន្លែងសម្រាប់លោកអ្នក។

ចូលរួមជាមួយក្រុមការងារនៅ Visa ថ្ងៃនេះ

យើងតែងតែស្វែងរកបុគ្គលដែលមានទេពកោសល្យខ្ពស់ជានិច្ច។