កាលបរិច្ឆេទមានប្រសិទ្ធភាព៖ ថ្ងៃទី 3 ខែមិថុនា ឆ្នាំ 2020
នៅ Visa បេសកកម្មរបស់យើងខ្ញុំគឺផ្តល់ជូនលោកអ្នកនូវវិធីល្អបំផុតក្នុងការបង់ប្រាក់ និងទទួលប្រាក់។ យើងខ្ញុំធ្វើប្រតិបត្តិការបណ្តាញទូទាត់ធំបំផុតមួយក្នុងចំណោមបណ្តាញទូទាត់ធំបំផុតនានានៅលើពិភពលោក ហើយយើងខ្ញុំដឹងថា យើងខ្ញុំត្រូវតែផ្តល់ជូននូវបទពិសោធន៍ទូទាត់ប្រកបដោយសុវត្ថិភាព និងរលូនបំផុត។ ការគោរពឯកជនភាពរបស់លោកអ្នកគឺជាចំណុចសំខាន់នៃបេសកកម្មរបស់យើងខ្ញុំ។ Visa មានកម្មវិធីឯកជនភាពសកលដើម្បីជួយធានាថា ព័ត៌មានរបស់លោកអ្នកត្រូវបានចាត់ចែងយ៉ាងត្រឹមត្រូវ ហើយព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកត្រូវបានការពារ។ កម្មវិធីឯកជនភាពរបស់យើងខ្ញុំឆ្លុះបញ្ចាំងពីភាពរស៊ើបនៃព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានហិរញ្ញវត្ថុ និងព័ត៌មានផ្សេងទៀតដែលយើងខ្ញុំចាត់ចែង។ កម្មវិធីនេះក៏ឆ្លុះបញ្ចាំងពីតម្រូវការនៃច្បាប់ស្តីពីឯកជនភាពនៅក្នុងប្រទេស និងរដ្ឋទាំងអស់ដែល Visa ធ្វើប្រតិបត្តិការផងដែរ។
ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់ទូទាំងពិភពលោក Visa បំពេញតួនាទីជាច្រើន។ នៅពេលដែលយើងខ្ញុំដើរតួជាអ្នកផ្តល់សេវាកម្មសម្រាប់ធនាគារចេញប័ណ្ណ និងអ្នកជំនួញរបស់ Visa យើងខ្ញុំគ្រាន់តែប្រមូល និងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន តាមការអនុញ្ញាតក្នុងកិច្ចសន្យារបស់យើងខ្ញុំជាមួយអតិថិជនរបស់យើងតែប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកមានសំណួរអំពីរបៀបដែលក្រុមហ៊ុនទាំងនេះចាត់ចែងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ឬមានបំណងចង់ប្រើសិទ្ធិរបស់លោកអ្នក សូមទាក់ទងពួកគេដោយផ្ទាល់។ ឧទាហរណ៍ ប្រសិនបើលោកអ្នកបានចុះឈ្មោះសម្រាប់ការផ្តល់ជូនសាច់ប្រាក់ត្រឡប់មកវិញ ឬការផ្ដល់ជូនសម្រាប់អតិថិជនមានភក្តីភាពជាមួយស្ថាប័នហិរញ្ញវត្ថុ ឬអ្នកជំនួញ សូមទាក់ទងក្រុមហ៊ុននោះសម្រាប់ព័ត៌មានបន្ថែម។
ការជូនដំណឹងស្តីពីឯកជនភាពនេះពន្យល់ពីរបៀបដែល Visa Inc. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ1 របស់ខ្លួនប្រមូល និងបង្ហាញព័ត៌មានផ្ទាល់ខ្លួន។ ក្រុមហ៊ុន និងសេវាកម្ម Visa មួយចំនួនមានការជូនដំណឹងស្តីពីឯកជនភាពផ្សេងៗគ្នា ដែលត្រូវបានផ្តល់ជូននៅពេលលោកអ្នកប្រើវា។ យើងខ្ញុំក៏មានការជូនដំណឹងស្តីពីឯកជនភាពបន្ថែមមួយចំនួន ដែលផ្តល់ព័ត៌មានបន្ថែមតាមច្បាប់តម្រូវ។ លោកអ្នកអាចស្វែងយល់បន្ថែម និងអនុវត្តជម្រើសឯកជនភាពរបស់លោកអ្នកនៅ មជ្ឈមណ្ឌលឯកជនភាពរបស់យើង។