នៅក្នុងប្រទេសមួយចំនួន Visa បង្កើនទិន្នន័យប្រតិបត្តិការប័ណ្ណ និងប្រើប្រាស់វាដើម្បីបង្កើតរបាយការណ៍អនាមិក និងប្រមូលផ្តុំអំពីការចំណាយរបស់អ្នកប្រើប្រាស់ និងធ្វើរបាយការណ៍ទីផ្សារ ព្រមទាំងផលិតផលទិន្នន័យផ្សេងៗទៀត ដែលអាចឲ្យក្រុមហ៊ុននានាបង្កើនការខិតខំប្រឹងប្រែងផ្នែកទីផ្សាររបស់ពួកគេ។ ដំណោះស្រាយទាំងនេះជួយក្រុមហ៊ុននានាធ្វើការកំណត់អតិថិជន ដែលពួកគេអាចកំណត់គោលដៅបាន។ ជាឧទាហរណ៍ របាយការណ៍ទីផ្សារអាចបង្ហាញថា អ្នកប្រើប្រាស់នៅក្នុងលេខកូដតំបន់មួយចូលចិត្តចំណាយពេលនៅហាងលក់គ្រឿងបន្លាស់រថយន្ត បើប្រៀបធៀបនឹងលេខកូដតំបន់ផ្សេងៗទៀត។ ផលិតផលទាំងនេះក៏ជួយក្រុមហ៊ុនកំណត់ពីប្រសិទ្ធភាពនៃការធ្វើយុទ្ធនាការទីផ្សាររបស់ពួកគេផងដែរ។
ដំណោះស្រាយផ្នែកទីផ្សាររបស់ Visa មិនមានព័ត៌មានផ្ទាល់ខ្លួនណាមួយទេប៉ុន្តែពួកវាអនុញ្ញាតឲ្យក្រុមហ៊ុននានាកែលម្អនូវឯកសារអ្នកប្រើប្រាស់ផ្ទាល់ខ្លួនរបស់ពួកគេដោយភាពឆ្លាតវៃ ដើម្បីគាំទ្រដល់ទីផ្សារដែលបានកំណត់គោលដៅ
ប្រសិនបើលោកអ្នកមិនចង់ឲ្យយើងខ្ញុំប្រើទិន្នន័យប្រតិបត្តិការប័ណ្ណរបស់លោកអ្នកនៅក្នុងដំណោះស្រាយទីផ្សារ Visa ទេ សូមចុច ទីនេះ ដើម្បីស្វែងយល់ថាតើលោកអ្នកអាចដកខ្លួនចេញដូចម្ដេច។