ផ្នែកសំខាន់ៗនៃគោលនយោបាយឯកជនភាព Visa Checkout
អត្ថបទនេះផ្តល់នូវ សេចក្តីសង្ខេបអំពីរបៀប ដែលយើងធ្វើការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក។ យោងទៅលើគោលនយោបាយឯកជនភាព ពិស្តាររបស់យើងខាងក្រោម សម្រាប់ព័ត៌មានលម្អិត។
អត្ថបទនេះផ្តល់នូវ សេចក្តីសង្ខេបអំពីរបៀប ដែលយើងធ្វើការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក។ យោងទៅលើគោលនយោបាយឯកជនភាព ពិស្តាររបស់យើងខាងក្រោម សម្រាប់ព័ត៌មានលម្អិត។
មានកង្វល់ ឬចង់ផ្តល់យោបល់អំពីឯកជនភាព? សូមទាក់ទង យើងខ្ញុំដោយប្រើព័ត៌មានទំនាក់ទំនងដែលបានផ្តល់ជូនខាងក្រោម។
សូមស្វាគមន៍មកកាន់Visa Checkout ។ ដូចមានប្រើនៅក្នុងគោលនយោបាយឯកជនភាពនេះ "Visa", "យើង","យើងខ្ញុំ" ឬសព្វនាមប្រហាក់ប្រហែលសំដៅទៅលើក្រុមហ៊ុន សាខា និងបុត្រសម្ពន្ធនៃ Visa ដែលរួមបញ្ចូលទាំង ក្នុងចំណោមក្រុមហ៊ុនផ្សេងទៀត, Visa U.S.A. Inc., Visa Canada Corporation, Visa International Service Association, និង Visa Worldwide Pte. Limited.
Visa Checkout គឺជាឈ្មោះថ្មីសម្រាប់សេវាកម្មដែលបានស្គាល់ពីមុនមកថាជា V.me ដោយ Visa ហើយលោកអ្នកអាចបន្តមើលឃើញឈ្មោះទាំងពីរ ដែលបានប្រើក្នុងពេលមួយរយៈ។ សូមអានខាងក្រោមដើម្បីស្វែងយល់អំពីរបៀបដែលយើងប្រមូល ការពារ និងប្រើទិន្នន័យរបស់លោកអ្នក។
ប្រសិនបើលោកអ្នកចុះឈ្មោះថ្មីសម្រាប់សេវាកម្ម Visa Checkout បន្ថែម ឬសម្រាប់សេវាកម្មចូលទៅកាន់ Visa Checkout ដែលអ្នកចេញប័ណ្ណរបស់លោកអ្នក ឬភាគីទីបីផ្សេងទៀតដំណើរការ គោលនយោបាយឯកជនភាពបន្ថែម ឬផ្សេងទៀត (ដូចជា គោលនយោបាយឯកជនភាពអ្នកចេញប័ណ្ណរបស់លោកអ្នក) ពិពណ៌នាអំពីការអនុវត្តទិន្នន័យបន្ថែម ឬខុសគ្នា អាចត្រូវបានអនុវត្តចំពោះសេវាកម្មទាំងនោះ។ ដូចគ្នានេះ ផលិតផល Visa ផ្សេងទៀត និងគេហទំព័រក៏មានគោលនយោបាយឯកជនភាពផ្ទាល់ខ្លួនដែរ។ នេះគឺជាគោលនយោបាយឯកជនភាពដែលអនុវត្តចំពោះVisa Checkout ។
"ព័ត៌មានផ្ទាល់ខ្លួន"—ដែលហៅថា "ទិន្នន័យផ្ទាល់ខ្លួន"—គឺជាព័ត៌មានដែលអាចប្រើដើម្បីកំណត់អត្តសញ្ញាណលោកអ្នកថាជាបុគ្គលមួយរូប។ យើងខ្ញុំប្រមូលព័ត៌មានផ្ទាល់ខ្លួន រាល់ពេលលោកអ្នកប្រើសេវាកម្ម ឬមុខងារណាមួយនៃ Visa Checkout ដោយរួមបញ្ចូលទាំងមុខងារដែលអនុញ្ញាតឱ្យលោកអ្នកបន្តក្នុងនាមជាភ្ញៀវ។ ព័ត៌មានផ្ទាល់ខ្លួនដែលយើងប្រមូល រួមមានព័ត៌មានដែលលោកអ្នកផ្តល់ដោយផ្ទាល់ និងព័ត៌មានដែលអាចផ្តល់ដោយស្ថាប័នហិរញ្ញវត្ថុ ដែលចេញប័ណ្ណទូទាត់របស់លោកអ្នក ("អ្នកចេញប័ណ្ណ")។ ការប្រមូលព័ត៌មានផ្ទាល់ខ្លួនទាំងអស់ដែលបានពិពណ៌នានៅទីនេះគឺចាំបាច់សម្រាប់ការប្រើសេវា Visa Checkout របស់លោកអ្នក។ ព័ត៌មាននេះរួមមាន ៖
នៅក្នុងករណីមួយចំនួន Visa Checkout អាចរួមបញ្ចូលជាមួយសេវាកម្ម ឬមុខងារផ្សេងទៀត ដែលផ្តល់ជូនដោយអ្នកចេញប័ណ្ណ ដូចជា សេវាកម្មជូនដំណឹងផ្ទាល់ខ្លួនរបស់អ្នកចេញប័ណ្ណ។ ក្នុងករណីបែបនេះ យើងខ្ញុំ និង អ្នកចេញប័ណ្ណធ្វើការប្រមូល និងចែករំលែកព័ត៌មាន (ដូចជា លេខទូរស័ព្ទដៃរបស់លោកអ្នក សម្រាប់សេវាកម្មជូនដំណឹង) ដែលត្រូវការ ដើម្បីធ្វើឱ្យលោកអ្នកអាចប្រើសេវាកម្មបានតាមរយៈគណនី Visa Checkout របស់លោកអ្នក។
យើងខ្ញុំប្រមូលព័ត៌មានផ្សេងទៀតអំពីការប្រើVisa Checkout របស់លោកអ្នក ដូចជា
Visa Checkout អាចទទួលព័ត៌មានអំពីលោកអ្នកពីប្រភពផ្សេងទៀត ដូចជា
យើងខ្ញុំប្រមូល ឬ ចងក្រងព័ត៌មានមិនផ្ទាល់ខ្លួនអំពីអ្នកប្រើ Visa Checkout ដូចជា លេខចុះឈ្មោះ និងព័ត៌មានក្រុមប្រជាសាស្ត្រក្រោមមូលដ្ឋានសរុប និងអនាមិក ។ យើងខ្ញុំអាចចែករំលែកព័ត៌មានមិនផ្ទាល់ខ្លួនជាមួយនឹងភាគីទីបីសម្រាប់ គោលដៅស្របច្បាប់ណាមួយ។
Visa Checkout ប្រើ cookies និងបច្ចេកវិទ្យាតាមដានវិបផ្សេងៗរបស់យើង ឬក្រុមហ៊ុនដែលផ្តល់សេវាកម្មបែបនេះមកយើងខ្ញុំសម្រាប់គោលដៅដែលបានពិពណ៌នាខាងក្រោម។ កម្មវិធី Browser អ៊ីនធឺណិតជាច្រើនអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ញើសញ្ញា «កុំតាមដាន» ទៅកាន់គេហទំព័រដែលពួកគេចូលមើល។ នាពេលបច្ចុប្បន្ន មិនមានការយល់ព្រមណាមួយទៅលើអត្ថន័យនៃ «កុំតាមដាន» ឬសញ្ញាប្រហាក់ប្រហែលទេ ហើយ Visa Checkout មិនមានយន្តការដើម្បីឆ្លើយតបនឹងសញ្ញាប្រភេទនេះឡើយ។ ភាគីផ្សេងទៀតអាចប្រមូលព័ត៌មានផ្ទាល់ខ្លួនអំពីសកម្មភាពតាមអ៊ីនធឺណិតរបស់លោកអ្នកតាមពេលវេលា និងតាមគេហទំព័រផ្សេងៗ នៅពេលដែលលោកអ្នកប្រើ Visa Checkout ដោយស្តិតក្រោមវិសាលភាពដែលពិពណ៌នានៅក្នុងគោលនយោបាយឯកជនភាពនេះប៉ុណ្ណោះ។
ជាបឋម យើងខ្ញុំប្រើព័ត៌មានដែលប្រមូលដើម្បីផ្តល់សេវាកម្ម Visa Checkout សម្រាប់លោកអ្នក និងសម្រាប់ការប្រើសេវាកម្ម។ ក្នុងនោះរួមមានការប្រើព័ត៌មានរបស់លោកអ្នកចំពោះ ៖
យើងខ្ញុំនឹងចែករំលែក ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកតាមតែអ្វីដែលបានពិពណ៌នានៅក្នុងគោលនយោបាយនេះ និងគោលនយោបាយឯកជនភាពបន្ថែម សម្រាប់សេវាកម្ម Visa Checkout ផ្សេងទៀតប៉ុណ្ណោះ។ ជាពិសេស យើងខ្ញុំអាចចែករំលែក ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
ប្រសិនបើលោកអ្នកជាវ ឬចូលទៅសេវាកម្មផ្សេងតាមរយៈ Visa Checkout ដែលត្រូវបានធ្វើប្រតិបត្តិដោយអ្នកចេញប័ណ្ណរបស់លោកអ្នក ឬភាគីទីបីផ្សេងទៀត សេវាទាំងនោះអាចផ្តល់វិធីផ្សេងៗក្នុងការជ្រើសរើស។ សម្រាប់សេចក្តីណែនាំអំពីរបៀបធ្វើការជ្រើសរើសសេវាទាំងនោះ សូមប្រឹក្សាអំពីសេវាកម្ម ខ ឬគោលនយោបាយឯកជនភាពដែលអនុវត្ត។
លោកអ្នកអាចកំណត់រចនាសម្ព័ន្ធកម្មវិធី Browser ដើម្បីបដិសេធ cookies ទាំងអស់ ឬដើម្បីជូនដំណឹងដល់លោកអ្នកនៅពេលមាន cookie ។ កម្មវិធី Browser នីមួយៗគឺខុសគ្នា ដូច្នេះសូមចូលទៅកាន់ផ្នែកជំនួយនៃកម្មវិធី Browser របស់លោកអ្នកដើម្បីស្វែងយល់អំពីរបៀបផ្លាស់ប្តូរ cookie និងការចង់បានឯកជនភាពប្រភេទណាមួយរបស់លោកអ្នក។ ទោះជាយ៉ាងណា ប្រសិនបើលោកអ្នកបដិសេធ cookie ការប្រើVisa Checkout របស់លោកអ្នកអាចមិនរលូន។
លោកអ្នកអាចបិទគណនី Visa Checkout តាមរយៈការអនុវត្តតាមសេចក្តីណែនាំនៅក្នុងផ្នែកគាំទ្រអតិថិជននៃគេហទំព័រ Visa Checkout ។ នៅពេលគណនីរបស់លោកអ្នកបិទ នោះលោកអ្នកនឹងមិនអាចចូលទៅកាន់គណនីនេះនៅលើអ៊ីនធឺណិតទៀតបានទេ។ ទោះបីជាគណនីរបស់លោកអ្នកបិទ យើងខ្ញុំនៅតែអាចរក្សា និងប្រើព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកដើម្បីអនុវត្តតាមច្បាប់ ទប់ស្កាត់ការក្លែងបន្លំ ដោះស្រាយជម្លោះ ជួយដល់ការស៊ើបអង្គេតណាមួយ ដាក់ឱ្យអនុវត្តគោលនយោបាយរបស់យើង វិភាគ និងលើកកម្ពស់សេវាកម្ម និងចាត់វិធានការផ្សេងទៀតដូចបានអនុញ្ញាតដោយច្បាប់។ យើងខ្ញុំនឹងឈប់រក្សាព័ត៌មានផ្ទាល់ខ្លួន ឬដកយកមធ្យោបាយដែលព័ត៌មានផ្ទាល់ខ្លួនអាចជាប់ទាក់ទងជាមួយបុគ្គល ដូចតម្រូវដោយច្បាប់ដែលអាចអនុវត្តបាន។
ប្រសិនបើលោកអ្នកមាន គណនីVisa Checkout លោកអ្នកអាចត្រួតពិនិត្យឡើងវិញ និងកែប្រែព័ត៌មានផ្ទាល់ខ្លួន បានគ្រប់ពេលតាមរយៈការឡកចូលគណនីរបស់លោកអ្នក។ ដើម្បីស្នើលទ្ធភាពចូលទៅកាន់ព័ត៌មានផ្ទាល់ខ្លួន ឬដើម្បីធ្វើការកែតម្រូវទៅលើព័ត៌មានផ្ទាល់ខ្លួន ដែលមិនអាចរកបានតាមរយៈគណនី សូមទាក់ទងយើងខ្ញុំដោយប្រើព័ត៌មានទំនាក់ទំនង ដែលបានផ្តល់ជូនខាងក្រោម។ យើងខ្ញុំអាចគិតប្រាក់ពីលោកអ្នកនូវតម្លៃសមហេតុផលសម្រាប់លទ្ធភាពចូលទៅកាន់ព័ត៌មានផ្ទាល់ខ្លួន។
ប្រសិនបើលោកអ្នកអាចបង្ហាញថា ព័ត៌មានដែលយើងមានអំពីលោកអ្នក (ប្រសិនបើមាន) មិនត្រឹមត្រូវ មិនពេញលេញ និងមិនមានបច្ចុប្បន្នភាព យើងខ្ញុំត្រូវតែចាត់វិធានការដ៏សមហេតុផលដើម្បីធានាថា វាត្រឹមត្រូវ ពេញលេញ និងមានបច្ចុប្បន្នភាព។
Visa ប្រើ firewall និងកម្មវិធីស្រទាប់រន្ធសុវត្ថិភាព (secure socket layer) ដើម្បីជួយការពារព័ត៌មានផ្ទាល់ខ្លួនដែលយើងប្រមូលពីលោកអ្នក នៅពេលដែលកំពុងមានទំនាក់ទំនងជាមួយយើងខ្ញុំ។ គោលនយោបាយរបស់យើងរិតត្បិតលទ្ធភាពចូលទៅកាន់ព័ត៌មានផ្ទាល់ខ្លួនសម្រាប់និយោជិត និងអ្នកផ្តល់សេវាកម្មដែលត្រូវដឹងព័ត៌មាន ដើម្បីផ្តល់សេវាកម្មនេះជូនដល់លោកអ្នក។ យើងរក្សាការការពារផ្នែករាងកាយ ផ្នែកអេឡិចត្រូនិច និងផ្នែកនីតិវិធី ដែលអនុវត្តចំពោះច្បាប់ និងបទបញ្ញតិ្តអំពីឯកជនភាព និងសន្តិសុខទិន្នន័យ។
Visa គឺជាផ្នែកនៃបណ្តាញទូទាត់សកលជាមួយនឹងបណ្តាញបុត្រសម្ព័ន្ធ អ្នកផ្តល់សេវា និងភ្នាក់ងារដែលមានទីតាំងនៅក្នុង និងក្រៅប្រទេសដែលលោកអ្នករស់នៅ។ ជាលទ្ធផល ព័ត៌មានផ្ទាល់ខ្លួនអាចត្រូវបានដំណើរការ និងផ្ទុកដោយ Visa ឬបុត្រសម្ព័ន្ធ អ្នកផ្តល់សេវា និងភ្នាក់ងារដែលមានទីតាំងនៅសហរដ្ឋអាមេរិក សិង្ហបុរី និងប្រទេសផ្សេងទៀត។ សូមកត់សម្គាល់ថា ប្រទេសទាំងនេះអាចមានច្បាប់ និងតម្រូវការខុសៗគ្នាអំពីឯកជនភាព និងការប្រើប្រាស់ទិន្នន័យខុសពីកន្លែងដែលលោកអ្នករស់នៅ។ ព័ត៌មានផ្ទាល់ខ្លួនណាមួយដែលត្រូវបានផ្ទេរនៅខាងក្រៅប្រទេស ដែលលោកអ្នករស់នៅដោយ Visa ឬបុត្រសម្ព័ន្ធ អ្នកផ្តល់សេវា និងភ្នាក់ងាររបស់ខ្លួននឹងធ្វើ ប្រើ និងបង្ហាញដោយអ្នកទទួល ដោយអនុលោមតាមគោលនយោបាយឯកជនភាពនេះ។ ឈ្មោះ និងអាសយដ្ឋានរបស់បុត្រសម្ព័ន្ធ អ្នកផ្តល់សេវា និងភ្នាក់ងារដែលមានរាយនៅក្នុងសេចក្តីបន្ថែម 1 ចំពោះគោលនយោបាយឯកជនភាពនេះនឹងត្រូវបានធ្វើបច្ចុប្បន្នភាពដូចដែលត្រូវការ។
យើងអាចផ្លាស់ប្តូរគោលនយោបាយឯកជនភាពនេះនៅពេលណាមួយតាមរយៈការបិទផ្សាយគោលនយោបាយឯកជនភាពថ្មីៗក្នុងគេហទំព័រនេះ។ ការផ្លាស់ប្តូរនឹងមានប្រសិទ្ធភាព នៅពេលលោកអ្នកទទួលយកគោលនយោបាយឯកជនភាពថ្មី ឬ 30 ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទ"ត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយ" នៅក្នុងគោលនយោបាយឯកជនភាពថ្មី ដែលមកមុន។ ការប្រើ Visa Checkout បន្ទាប់ពីកាលបរិច្ឆេទ «ត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយ» គឺចាត់ទុកថាជាការទទួលយកគោលនយោបាយឯកជនភាពនេះ។
ប្រសិនបើលោកអ្នកមានសំណួរ ឬមតិយោបល់អំពីការអនុវត្តឯកជនភាពរបស់យើងខ្ញុំ ឬចង់អនុវត្តសិទ្ធិរបស់លោកអ្នកដោយអនុលោមតាមគោលនយោបាយឯកជនភាពនេះ សូម
ប្រសិនបើលោកអ្នកមានការតវ៉ាអំពីការប្រព្រឹត្តរបស់យើងខ្ញុំចំពោះព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក សូមទាក់ទងប្រធានផ្នែកឯកជនភាព (Chief Privacy Officer) របស់យើងដោយប្រើព័ត៌មានទំនាក់ទំនង ដែលបានផ្តល់ជូនខាងលើ។ ប្រធានផ្នែកឯកជនភាព (Chief Privacy Officer) របស់យើងនឹងអង្គេតលើការតវ៉ារបស់លោកអ្នក ហើយខិតខំដោះស្រាយបញ្ហាដើម្បីឱ្យលោកអ្នកពេញចិត្ត។
បុត្រសម្ព័ន្ធ អ្នកផ្តល់សេវា និង/ឬភ្នាក់ងារខាងក្រោមរបស់ Visa អាចដំណើរការ ឬផ្ទុក ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកនៅក្នុងការតភ្ជាប់ជាមួយ Visa Checkout ៖