មុននឹងលោកអ្នកធ្វើដំណើរ
- ត្រួតពិនិត្យប័ណ្ណរបស់លោកអ្នកដើម្បីឱ្យប្រាកដថាវាមិនទាន់ផុតសុពលភាព។ លើសពីនេះ សូមកុំភ្លេចបញ្ជាក់ពីដែនកំណត់ឥណទាន និងសមតុល្យគណនីរបស់លោកអ្នក។
- កត់ត្រាទុកនូវលេខប័ណ្ណឥណទាន និងឥណពន្ធរបស់លោកអ្នក ក៏ដូចជាលេខទូរស័ព្ទអ្នកចេញប័ណ្ណរបស់លោកអ្នក ដើម្បីងាយស្រួលទាក់ទងក្នុងករណីចាំបាច់។
- ត្រូវប្រាកដថាលោកអ្នកចងចាំ (ប៉ុន្តែសូមកុំសរសេរទុក) PIN របស់ប័ណ្ណ។
- ឱ្យអ្នកចេញប័ណ្ណដឹងអំពីដំណើរកំសាន្តរបស់លោកអ្នក មុននឹងលោកអ្នកធ្វើដំណើរ ការធ្វើបែបនេះនឹងកាត់បន្ថយកម្រិតសង្ស័យនៅពេលដែលប្រតិបត្តិការប្លែកកើតមានឡើង។
- ទិញសំបុត្រដោយប្រើប័ណ្ណ Visa សម្រាប់ការពារខ្លួន ក្នុងករណីបាត់សំបុត្រ ឬចោរលួច ឬក្រុមហ៊ុនអាកាសចរណ៍ពន្យារពេល ឬលុបចោលជើងហោះហើររបស់លោកអ្នក។