ធ្វើតាមគន្លឹះស្រួលៗទាំងនេះដើម្បីប្រើប្រាស់ប័ណ្ណ Visa របស់លោកអ្នកឲ្យអស់ពីលទ្ធភាពនៅក្នុងការធ្វើដំណើរទៅក្រៅប្រទេស។
គន្លឹះក្នុងការធ្វើដំណើរ
មុននឹងលោកអ្នកធ្វើដំណើរ
-
ពិនិត្យជាមួយធនាគាររបស់លោកអ្នកដើម្បីបញ្ជាក់ថាប័ណ្ណអាចដំណើរការក្រៅប្រទេសបាន និងធ្វើការកត់ចំណាំអំពីការកម្រិតដកប្រាក់ប្រចាំថ្ងៃពីអេធីអ៊ឹមសម្រាប់ប័ណ្ណរបស់លោកអ្នក។ ដឹងអំពីកាលបរិច្ឆេទផុតកំណត់ សមតុល្យគណនី និងឥណទានដែលមានសម្រាប់លោកអ្នក។ ហេតុនេះ លោកអ្នកនឹងមិនមានបញ្ហារអាក់រអួលពាក់ព័ន្ធនឹងប័ណ្ណ ឬមិនមានឥណទានគ្រប់គ្រាន់ដើម្បីប្រើប្រាស់លើការចំណាយក្នុងការធ្វើដំណើរនៅពេលលោកអ្នកនៅទីឆ្ងាយ។
-
ចុះឈ្មោះសម្រាប់ការជូនដំណឹងអំពីប្រតិបត្តិការដោយឥតគិតថ្លៃ ដើម្បីទទួលបាន SMS ភ្លាមៗនៅពេលប្រតិបត្តិការលើសចំនួនកំណត់ ឬនៅពេលដែលមានសកម្មភាពប្រើប្រាស់ប័ណ្ណមិនប្រក្រតី។
-
មិនថាលោកអ្នកកំពុងប្រើប្រាស់ប្រព័ន្ធឆូតម៉ាញេទិច ឬប័ណ្ណបន្ទះឈីបនោះទេ លោកអ្នកត្រូវដឹងអំពី PIN ប័ណ្ណឥណទានរបស់លោកអ្នកមុនធ្វើដំណើរក្រៅប្រទេស។ ប្រសិនបើលោកអ្នកភ្លេច PIN នោះលោកអ្នកត្រូវដាក់ពាក្យស្នើសុំថ្មី។
-
រក្សាទុកលេខគណនីប័ណ្ណ និងលេខទូរស័ព្ទសម្រាប់រាយការណ៍អំពីការបាត់ប័ណ្ណ ឬត្រូវចោរលួច។ ប៉ុន្តែសូមកុំភ្លេចរក្សាព័ត៌មានទាំងនេះក្នុងកន្លែងសុវត្ថិភាព។ រក្សាការសម្ងាត់ជានិច្ចអំពីលេខប័ណ្ណឥណទាន និងលេខកូដ CVV2 បីខ្ទង់នៅលើខ្នងប័ណ្ណ Visa ។
-
ពីនិត្យមើលថាធនាគាររបស់លោកអ្នក ឬ ក្រុមហ៊ុនផ្តល់ប័ណ្ណឥណទានរបស់លោកអ្នកបានធ្វើបច្ចុប្បន្នភាពព័ត៌មានទំនាក់ទំនងហើយឬនៅ។ ប្រាប់ក្រុមហ៊ុន ឬធនាគារអំពីពេលវេលា និងទីកន្លែងដែលលោកអ្នកនឹងធ្វើដំណើរ - ដូច្នេះប័ណ្ណរបស់លោកអ្នកមិនត្រូវបានកត់ចំណាំទុកចំពោះសកម្មភាពមិនប្រក្រតីឡើយ។
-
សូមកត់ចំណាំនូវលេខគណនីប័ណ្ណរបស់លោកអ្នក និងលេខទូរស័ព្ទសម្រាប់សេវាជំនួយអតិថិជនសកល Visa (GCAS) នៃប្រទេសដែលលោកអ្នកធ្វើដំណើរទៅ។ អ្នកកាន់ប័ណ្ណ Visa អាចរាយការណ៍អំពីប័ណ្ណ Visa ដែលបាត់ ឬចោរលួច និងស្នើសុំសេវាបន្ទាន់ ដោយទូរស័ព្ទទៅលេខសេវាជំនួយអតិថិជនសកល Visa ។ សិក្សាបន្ថែមអំពីសេវាជំនួយអតិថិជនសកល Visa នៅទីនេះ។
នៅពេលធ្វើដំណើរ
-
ប្រើប្រាស់ប័ណ្ណ Visa របស់លោកអ្នកនៅពេលធ្វើដំណើរគឺមានសុវត្ថិភាពជាងកាន់សាច់ប្រាក់ជាច្រើននៅក្នុងដៃ។ លើសពីនេះ ធ្វើការទូទាត់ជាមួយ Visa លោកអ្នកនឹងរីករាយជាមួយនឹងអត្រាប្តូរប្រាក់របស់ Visa ។ លោកអ្នកនឹងមិនខ្វាយខ្វល់អំពីតម្រូវការប្រៀបធៀប និងធ្វើការគិតលេខអំពីអត្រាប្តូរប្រាក់ឡើយ។
-
ពិនិត្យមើលរកទូអេធីអ៊ឹមជាមួយនឹងសញ្ញា Visa PLUS នៅគ្រប់ទីកន្លែងដើម្បីធ្វើការដកសាច់ប្រាក់ជារូបិយប័ណ្ណក្នុងតំបន់នោះ ដោយមិនបារម្ភ។ ប័ណ្ណ Visa ដែលមានស្លាកសញ្ញា PLUS អាចប្រើប្រាស់បានសម្រាប់ការដកយកសាច់ប្រាក់ដោយប្រើប្រាស់ PIN ដូចគ្នា នៅទូអេធីអ៊ឹមលើពិភពលោក។ ចុចទីនេះដើម្បីស្វែងរកទីតាំងអេធីអ៊ឹម។
-
ការផ្លាស់ប្តូររូបិយប័ណ្ណថាមវន្ត (DCC) ផ្តល់ជូនលោកអ្នកនូវជម្រើសក្នុងការទូទាត់សាច់ប្រាក់ជារូបិយប័ណ្ណនៅក្នុងប្រទេសដែលលោកអ្នកស្ថិតនៅ ពេលដែលលោកអ្នកប្រើប្រាស់ប័ណ្ណនៅក្រៅប្រទេស។ សេវានេះផ្តល់ជូនដល់ដោយអ្នកជំនួញ ដោយរួមបញ្ចូលតម្លៃសេវាកម្មនៅក្នុងការផ្លាស់ប្តូរអត្រាប្តូរប្រាក់ត្រូវបានប្រើប្រាស់។ ដើម្បីប្រើប្រាស់អត្រាប្តូរប្រាក់របស់ Visa លោកអ្នកអាចបង់ប្រាក់ជាមួយនឹងរូបិយប័ណ្ណនៅក្នុងស្រុកបាន។ ប្រសិនបើលោកអ្នកមិនទូទាត់ជាមួយនឹង DCC ទេ ប៉ុន្តែលោកអ្នកនៅតែឃើញវានៅក្នុងវិក្កយបត្រ សូមទាក់ទងទៅធនាគាររបស់លោកអ្នកដើម្បីបដិសេធនឹងការគិតថ្លៃសេវានេះ។
-
ត្រូវតែត្រួតពិនិត្យឲ្យបានច្បាស់ពីព័ត៌មាននៅលើវិក្កយបត្រ និងរូបិយប័ណ្ណដែលគិតថ្លៃ មុននឹងលោកអ្នកបង់ប្រាក់។ រក្សាទុកសន្លឹកចម្លងគ្រប់វិក្កយបត្រ។
នៅពេលលោកអ្នកទៅដល់ផ្ទះ
-
ផ្ទៀងផ្ទាត់វិក្កយបត្ររបស់លោកអ្នក និងត្រូវប្រាកដថា វាត្រឹមត្រូវជាមួយរបាយការណ៍ប្រចាំខែរបស់លោកអ្នក។
-
ប្រសិនបើលោកអ្នកពិនិត្យឃើញការទូទាត់ដែលលោកអ្នកមិនស្គាល់ ឬមិនត្រូវគ្នា សូមធ្វើការទាក់ទងទៅធនាគាររបស់លោកអ្នកជាបន្ទាន់។
Visa Travel Money

ប្រើប្រាស់ប័ណ្ណបង់ប្រាក់ជាមុនគឺមានសុវត្ថិភាពជាងសាច់ប្រាក់។
- អាចផ្ទុករូបិយប័ណ្ណបរទេសរហូតដល់ 10 ដោយកំណត់នូវអត្រាប្តូរប្រាក់ មុននឹងលោកអ្នកធ្វើដំណើរ។
- ប្រើប្រាស់នៅគ្រប់ទីកន្លែងដែលទទួលយក Visa –- ជាមួយអ្នកជំនួញច្រើនជាង 36 លាននាក់ និងនៅទូអេធីអ៊ឹមចំនួន 2,4 លានគ្រឿងនៅលើពិភពលោក។ (ចំនួនទីតាំងអាជីវកម្មនៅខែវិច្ឆិកា ឆ្នាំ2015 និងចំនួនទូអេធីអ៊ឹមនៅខែមិថុនា ឆ្នាំ 2015)
- រីករាយជាមួយនឹងការគាំពារបន្ទះឈីប និងការគាំពារ PIN ប្រឆាំងនឹងការទូទាត់ដោយគ្មានការអនុញ្ញាតដោយគោលនយោបាយទំនួលខុសត្រូវសូន្យរបស់ Visa
សេវាជំនួយអតិថិជនសកល
ឧបករណ៍បង្ហាញទីតាំងអេធីអ៊ឹម

របៀបស្វែងរកទូអេធីអ៊ឹម
- ចូលទៅកាន់ www.Visa.com/atmlocator ឬ www.visa.com/atmlocator/mobile
- វាយបញ្ចូលអាសយដ្ឋាន លេខផ្លូវ ទីក្រុង និងរដ្ឋ ឬចំណុចចាប់អារម្មណ៍ ឬជ្រើសរើស «បង្ហាញទីតាំងនៅក្បែរ» លើឧបករណ៍ចល័តរបស់លោកអ្នក
- ចុចលើ «ទិសដៅ» ដើម្បីមើលទិសដៅដើរ ឬបើកបរទៅកាន់ទូអេធីអ៊ឹម ដែលនៅជិតបំផុត
- បញ្ជាក់ពីចំនុចចាប់ផ្តើមដើម្បីដៅផែនទីផ្លូវពីទីតាំងរបស់លោកអ្នក ឬពីគោលដៅធ្វើដំណើររបស់លោកអ្នក។
ម៉ាស៊ីនគិតអត្រាប្តូរប្រាក់

ប្រើប្រាស់ប័ណ្ណ Visa របស់លោកអ្នកនៅពេលធ្វើដំណើរគឺមានសុវត្ថិភាពជាងលោកអ្នកកាន់សាច់ប្រាក់ជាច្រើននៅក្នុងដៃ។ លើសពីនេះ ធ្វើការទូទាត់ជាមួយ Visa លោកអ្នកនឹងរីករាយជាមួយនឹងអត្រាប្តូរប្រាក់របស់ Visa ។ លោកអ្នកនឹងមិនខ្វាយខ្វល់អំពីតម្រូវការប្រៀបធៀប និងធ្វើការគិតលេខអំពីអត្រាប្តូរប្រាក់ឡើយ។ ប៉ាន់ប្រមាណអត្រាប្តូរប្រាក់ក្នុងរូបិយប័ណ្ណផ្សេងនៅទីនេះ។