ការធ្វើដំណើររបស់ Visa ចាប់ផ្ដើមក្នុងឆ្នាំ 1958 ជាឆ្នាំដែលធនាគារអាមេរិកបើកសម្ពោធកម្មវិធីប័ណ្ណឥណទានអតិថិជនជាលើកដំបូងសម្រាប់អតិថិជនថ្នាក់កណ្ដាល និងអ្នកជំនួញខ្នាតតូច និងមធ្យម នៅក្នុងសហរដ្ឋអាមេរិក។ មិនយូរប៉ុន្មាន ក្រុមហ៊ុនបានរីកលូតលាស់ជាលំដាប់ រហូតដល់ពង្រីកដល់ទីផ្សារអន្តរជាតិក្នុងឆ្នាំ 1974 និងបានណែនាំប័ណ្ណឥណពន្ធក្នុងឆ្នាំ 1975។ ក្នុងឆ្នាំ 2007 អាជីវកម្មតាមតំបន់នៅជុំវិញពិភពលោកត្រូវបានរួមញ្ចូលគ្នាដើម្បីបង្កើតជា Visa Inc ហើយនៅក្នុងឆ្នាំ 2008 ក្រុមហ៊ុនបានចូលជាសាធារណៈនៅក្នុងទីផ្សារភាគហ៊ុន (IPOs) ដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ។ ក្នុងឆ្នាំ 2006 Visa បានបញ្ចប់ការទិញយក Visa អឺរ៉ុប។ បច្ចប្បន្ននេះ Visa ប្រតិបត្តិការនៅច្រើនជាង 200 ប្រទេស ជាមួយនឹងផលិតផល និងសេវាដែលអាចរកបាននៅលើឧបករណ៍នានា ដូចជា ប័ណ្ណ កុំព្យូទ័រយួរដៃ ថេប្លិត និងទូរស័ព្ទ។ យើងបន្តវិវឌ្ឍទៅមុខ ប៉ុន្ដែការយកចិត្តទុកដាក់របស់យើងនៅតែដដែល គឺធ្វើជាវិធីសាស្រ្តដ៏ល្អបំផុតក្នុងការទូទាត់ប្រាក់ និងទទួលប្រាក់ សម្រាប់គ្រប់គ្នា និងគ្រប់ទីកន្លែង។