• យុទ្ធនាការផ្សព្វផ្សាយអំពីអុកតានខ្ពស់ចាប់ផ្តើម និងបញ្ចប់នៅទីនេះ។

    ទទួលបាន​ឧបករណ៍​ដើម្បី​អាចទៅដល់​អ្នកទិញគោលដៅរបស់លោកអ្នក និង​វាស់វែង​ឥទ្ធិពល​ការផ្សព្វផ្សាយ​ទៅលើការលក់។

ដំណោះស្រាយការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ Visa

ឈុតផលិតផលថ្មីដ៏មានអនុភាពពី Visa ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់អ្នក​ផ្សព្វផ្សាយ​ក្នុងការជួយដល់ការកំណត់​គោលដៅ​ចំណាយ​ និងការវាស់វែងលទ្ធផលយុទ្ធនាការ​ផ្សព្វផ្សាយឌីជីថលរបស់លោក​អ្នកឱ្យបានកាន់តែប្រសើរ – ដែលទាំងអស់នេះ ភ្ជាប់មកជាមួយការការពារ​ឯកជនភាព​ ដូចដែលលោក​អ្នកបានរំពឹងទុក​ពី​ Visa ។ មាននៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម និងឌីជីថលឈានមុខគេ អតិថិជន​របស់​ Visa (Visa Audiences) អាចផ្តល់នូវព័ត៌មានអ្នកទិញគោលដៅរបស់លោក​អ្នក ហើយការវាស់វែងលទ្ធផលការ​ផ្សព្វផ្សាយពាណិជ្ជកម្ម​របស់ Visa (Visa Ad Measurement) អា​ច​បង្ហាញ​ពី​បរិមាណដែលលទ្ធផលនៃការផ្សព្វផ្សាយ​ក្លាយទៅជាការលក់។
 

Visa Audiences

ទិន្នន័យចំណាយគឺជាអ្នកព្យាករណ៍ដែល​មានឥទ្ធិពលមួយទៅលើឥរិយាបទ​ទិញនាពេលអនាគត​ ព្រោះវារួមបញ្ចូលទិន្នន័យពីការទិញទំនិញពិតប្រាកដ ដោយមិនគ្រាន់តែលើចំនួនចុច ចូលចិត្ត ឬចែករំលែកលើអ៊ីនធឺណិតនោះឡើយ។ ការប្រើប្រាស់អតិថិជនដែលបានបង្កើតដោយទិន្នន័យចំណាយសរុបរបស់ Visa នោះលោកអ្នកផ្សព្វផ្សាយដល់ក្រុមអ្នក​ប្រើប្រាស់គោលដៅ ​ដែលមានទំនោរទិញ។

កម្រិតចំណាយប័ណ្ណឥណទានរបស់ Visa មាន ​$ 1,4 ទ្រីលានដុល្លារសហរដ្ឋអាមេរិក (5.600 ទ្រីលាន រៀល) នៅឆ្នាំ 2015


អ្នកជំនួញចំនួន 62 ក្នុងចំណោម​អ្នកជំនួញ​កំពូលៗទាំង 250 របស់ Visa ប្រើ Visa Audiences បង្កើតឡើងដោយ​ DLX តាមរយៈ Oracle Data Cloud


Visa Ad Measurement

ជាមួយនឹងប្រតិបត្តិការជាង 94% នៅតែធ្វើឡើងក្រៅបណ្តាញអ៊ីនធឺណិត ការវាស់ប្រតិបត្តិការតាមអ៊ីនធឺណិត​តែម្យ៉ាងគឺ​មិនគ្រប់គ្រាន់ក្នុងការ​សន្មត់លើប្រាក់ចំណូលត្រឡប់ពីការវិនិយោគ (ROI) បានទេ។ ការវាស់វែងលទ្ធផលប្រព័ន្ធផ្សព្វផ្សាយរបស់ Visa (Visa Media Measurement) អនុញ្ញាតឲ្យលោក​អ្នកដឹងពីយុទ្ធសាស្រ្តផ្សព្វផ្សាយណាដែលមានប្រសិទ្ធភាពជាងគេ ក្នុងការជម្រុញការលក់ទាំងខាងក្រៅ ឬលើអ៊ីនធឺណិត។​ ដូច្នេះ​ លោកអ្នកអាចកំណត់ពីយុទ្ធនាការណាដែលជួយបង្កើនការលក់ និងរកឃើញពី ROI ​ដែលបានមកពីការផ្សព្វផ្សាយរបស់លោក​អ្នក។

Visa Ad Measurement ​បង្ហាញពីវិធីដែលការផ្សព្វផ្សាយពាណិជ្ជកម្មជម្រុញការ​លក់


របៀបដែលវាដំណើរការ

លោក​អ្នកអាចទទួលបានព័ត៌មានពី Visa Audiences និង Visa Ad Measurement សម្រាប់​យុទ្ធនាការបន្ទាប់របស់លោក​អ្នក។ សូម​មើល​ដំណើរការនេះ៖

ធនធាន


សំណួរ + ចម្លើយ

មាន​សំណួរ​បន្ថែម​អំពីកម្មវិធីផ្សាយ​ពាណិជ្ជកម្ម​របស់ Visa ឬ?

រួចរាល់ដើម្បីចាប់ផ្តើមហើយឬ?

ស្វែងយល់​បន្ថែម​អំពីដំណោះស្រាយកម្មវិធី​ផ្សាយពាណិជ្ជកម្ម Visa ។

លោកអ្នកក៏អាចចាប់អារម្មណ៍លើ

Woman signing for package using Square Reader on smart phone with her Visa card for payment.
Two women at a desk looking at a tablet and discussing content on it.
Two women looking at mobile phone while at lunch.