ទីក្រុងតូក្យូ
អាថ៌កំបាំង ប្រជុំមនុស្សមកពីគ្រប់តំបន់ និងទីក្រុងមានមន្តស្នេហ៍។ ទីក្រុងតូក្យូជាប្រទេសដើមកំណើតរបស់ម៉ងហ្គា ម្ហូបឆ្ញាញ់ៗទូទាំងពិភពលោក និងជាទីក្រុងមួយដែលមានប្រព័ន្ធរថភ្លើងក្រោមដីដ៏ល្អបំផុត។ នៅពីក្រោយភាពចែងចាំងនៃភាពទំនើប ទីក្រុងតូក្យូមានប្រពៃណី និងវប្បធម៌ដែលជាស្នូលរបស់ទីក្រុងនេះ។ ស្របពេលដែលអ្នកវិទ្យាសាស្ត្រខិតខំបង្កើតឧបករណ៍ទំនើបនៅ Akihabara និងអ្នកចូលចិត្តលេងម៉ូតសំលៀកបំពាក់ស្វែងរកម៉ូតនៅ Ginza និង Omotesando អ្នកគោរពសាសនាថ្វាយបង្គំនៅវិហារ Asakusa និងភ្ញៀវទេសចរកំពុងគយគន់មើលវាំងស្តេច។ ជាការពិត គ្មានទីក្រុងណាមួយនៅក្នុងពិភពលោកអាចផ្តល់នូវលក្ខណៈវប្បធម៌លាយឡំនឹងបច្ចេកវិទ្យា និងបង្ហាញពីភាពខុសគ្នារវាងចាស់ និងថ្មីដូចតូក្យូឡើយ។